ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ស្វាយ សំ​អ៊ា​ង សម្តែង​ការ​សោកស្តាយ​ករណី​ខ្មាន់កាំភ្លើង​បា.ញ់​រះ​ចំ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ម្នាក់

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ លោក ស្វាយ សំ​អ៊ា​ង បាន​សម្ដែង​នូវ​ការ​សោកស្ដាយ​ចំពោះ​ព្រឹត្តិការណ៍​ដែល​បាន​កើត ឡើង​កាលពី​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០១៩ លោក​អភិបាលខេត្ត​មណ្ឌលគិរី…

ខេត្តមណ្ឌលគិរី ៖ លោក ស្វាយ សំ​អ៊ា​ង បាន​សម្ដែង​នូវ​ការ​សោកស្ដាយ​ចំពោះ​ព្រឹត្តិការណ៍​ដែល​បាន​កើត ឡើង​កាលពី​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០១៩ លោក​អភិបាលខេត្ត​មណ្ឌលគិរី បាន​ដឹកនាំ​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ចុះ​ទៅ​ពិនិត្យ​ទីតាំង​កើតហេតុ​ដោយ​ផ្ទាល់ ករណី​ខ្មាន់កាំភ្លើង​ប្រដាប់​ដោយ​អាវុធ​អាកា បាញ់​រះ​មក​លើ​ក្រុម​អនុវត្ត​ច្បាប់​នៃ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ហើយ​បាន​បណ្ដាល​ឲ្យ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ចំនួន​០១​រូប​រង​របួស ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ក្នុង​រាជធានី​ភ្នំពេញ ។

លោក​ស្វាយ សំ​អ៊ា​ង ក៏​ឆ្លៀត​យក​ឱកាស​នេះ​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែន ជម្រក​សត្វព្រៃ​ស្រែ​ពក និង​កម្លាំង​នគរបាល​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កម្លាំង​ប្រតិបត្តិការ​សឹក​រង​ខេត្ត ភ្នាក់ងារ​ល្បាត​សហគមន៍ និង​ក្រុមការងារ​របស់​អង្គការ WWF ដែល​ធ្វើ​កិច្ចការ និង​គាំទ្រ​ទៅ​លើ​ផ្នែក​បច្ចេកទេស នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​នេះ​ផង​ដែរ ។

លោក​អភិបាលខេត្ត​បាន​មាន​ប្រសាសន៍​សង្កត់ធ្ងន់​ថា ក្នុង​នាម​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត គឺ​ឯកឧត្ដម​មិន​គាំទ្រ​ជា​ដាច់ខាត​នូវ​ក្រុម​អនាធិបតេយ្យ ដែល​បង្ក​ជា​បញ្ហា និង​មាន​ចរិតលក្ខណៈ កាច​សាហាវ​ដែល​បាន​បាញ់​រះ​មក​លើ​សមត្ថកិច្ច ជា​ពិសេស​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​មន្ត្រី​រួម​សហការ ដែល​កំពុង​ដើរ​ល្បាត ។ ជា​វិធានការ គឺ​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​បាន​បង្កើត​គណៈកម្មការ ដើម្បី​ស្រាវជ្រាវ​រក​ជន​ប្រព្រឹត្ត និង​អ្នក​ពាក់ព័ន្ធ​នឹង​សកម្មភាព​ផ្ទុះអាវុធ​នេះ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ផ្តន្ទាទោស​តាម​ច្បាប់​ឲ្យ​ខាង​តែ​បាន ។

អភិបាលខេត្ត ក៏​បាន​បង្ហាញ​អំពី​ទស្សនៈ និង​សុទ្ធិ​ដ្ឋិ​និយម រួម​ទាំង​កិច្ច​គាំទ្រ​ចំពោះ​សក្ដា​នុ ពល​ធនធានធម្មជាតិ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ ជា​ពិសេស គឺ​កត្តា​អំណោយផល​ទៅ លើ​អាកាសធាតុ​នៅ​ក្នុង​ខេត្តមណ្ឌលគិរី​នេះ ។ លោក​បាន​ឆ្លៀត​យក​ឱកាស​នេះ ជំរុញ និង​លើកទឹកចិត្ត​ដល់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​របស់​មន្ទីរ​បរិស្ថាន និង​កម្លាំង​សហការ​ទាំងអស់​ត្រូវ​មាន​សាមគ្គីភាព​គ្នា និង​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ និង​សត្វព្រៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ