ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេឃុំព្រៃស្វាយ…ជួបគ្រោះថ្នាក់រហូតបាត់បង់​ជីវិត

5 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង​ ៖ លោក​នូវ វ៉ិ​ត ដែល​គេ​ស្គាល់​ថា ជា​មេឃុំ​ព្រៃ​ស្វាយ ស្រុក​មោង​ប្ញ​ស្សី ត្រូវ​​រថយន្ត​បុក​ស្លាប់ កាលពី​វេលា​ម៉ោង​០៦ និង​១៥​នាទី​ព្រលប់​ថ្ងៃ​ទី​៣១…

​ខេត្តបាត់ដំបង​ ៖ លោក​នូវ វ៉ិ​ត ដែល​គេ​ស្គាល់​ថា ជា​មេឃុំ​ព្រៃ​ស្វាយ ស្រុក​មោង​ប្ញ​ស្សី ត្រូវ​​រថយន្ត​បុក​ស្លាប់ កាលពី​វេលា​ម៉ោង​០៦ និង​១៥​នាទី​ព្រលប់​ថ្ងៃ​ទី​៣១ មក​រា ស្ថិតនៅ​លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ព្រៃ​ស្វាយ ឃុំ​ព្រៃ​ស្វាយ ស្រុក​មោងឫស្សី​ ។ នេះ​បើ​តាម​សេចក្ដី​រាយ​ការ​ណ៍​ពី​សមត្ថកិច្ច​មូលដ្ឋាន ​។​

​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា លោក​នូវ វ៉ិ​ត អាយុ​៦៤​ឆ្នាំ មាន​តួនាទី​ជា​មេឃុំ​ព្រៃ​ស្វាយ ស្រុក​មោង​ប្ញស្សី​។ គាត់​បាន​ជិះ​ម៉ូតូ​មក​ពី​ចំការ​​​តាម​ផ្លូវលំ​មួយ លុះ​មក​ដល់​ចំណុច​ខាងលើ ក៏​បាន​ឡើង​លើ​ផ្លូវជាតិ​លេខ​៥ រួច​បត់​ស្ដាំ​ឆ្ពោះទៅ​ផ្ទះ​​គាត់ ក៏​ត្រូវ​រថយន្ត​មក​ពីក្រោយ​ក្នុង​ទិស​ដៅ​ស្របគ្នា​បុក​ពេញទំហឹង​តែ​ម្ដង​។ រថយន្ត​នោះ ម៉ាក​តូ​យូ​តា សី​ុ​ណា ព​ណ៌.ស​ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2AE.6411 អ្នក​បេ​ី​កបរ​បាន​រត់គេច​ខ្លួន​ក្រោយ​ពេល​ជួប​គ្រោះថ្នាក់​ ។​

​បើ​តាម​ការ​ពិនិត្យ​កន្លែង​កើតហេតុ និង​យោង​តាម​ការ​បំភ្លឺ​នានា​​ពី​សាក្សី​ផងបាន​ឲ្យ​ដឹង​ថា លោក​នូវ វ៉ិ​ត ពេល​ព្យាយាម​ជិះ​ឡើង​លើ​ផ្លូវជាតិ ទំនង​មិន​បាន​ពិនិត្យ​មើល​ឆ្វេង​ស្ដាំ​ឲ្យ​បាន​ច្បាស់លាស់​ជា​មុន​ទេ​ទើប​ពេល​ជិះ​ឡើង​លើ​ផ្លូវ​ហើយ​បត់​ស្ដាំ​បាន​បន្តិច​ ក៏​ត្រូវ​រថយន្ត​មក​ពីក្រោយ​បុក​តែ​ម្ដង​ ។ សមត្ថកិច្ច​បាន​ប្រាប់​ថា ពេល​ត្រូវ​រថយន្ត​បុក​ភ្លាម ​ជន​រង​គ្រោះ​បាន​រង​របួស​យ៉ាង​ធ្ងន់ តែ​គាត់​បាន​ស្លាប់​ពេល​ប​ញ្ជួ​ន​ដល់​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​មោង​ប្ញ​​ស្សី​។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ដែរ​ថា នេះ​ជា​ការ​ធ្វេសប្រហែស​ ដែល​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ឡើង​លើ​ផ្លូវជាតិ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន មិន​មើល​ឆ្វេង​ស្ដាំ​ឲ្យ​បាន​ច្បាស់លាស់​ជា​មុន ទើប​បណ្ដាល​ឲ្យ​ជួប​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​ជីវិត​បែប​នេះ ​។ ​

អត្ថបទសរសេរ ដោយ