ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​CPP ៖ អំពាវនាវ​ប្រជាពលរដ្ឋ​ចង់កំហឹង​នឹង​លោក សម រ​ង្ស៊ី រឿង EBA

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ ឥ​សាន បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចងកំហឹង​ជាមួយ​លោក សម រ​ង្ស៊ី រឿង​សហគមន៍​អឺរ៉ុប​លើកលែង​ពន្ធ​មក​លើ​កម្ពុជា (EBA) ។…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ ឥ​សាន បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចងកំហឹង​ជាមួយ​លោក សម រ​ង្ស៊ី រឿង​សហគមន៍​អឺរ៉ុប​លើកលែង​ពន្ធ​មក​លើ​កម្ពុជា (EBA) ។

លោក សុខ ឥ​សាន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១ កុម្ភៈ នេះ​ថា នៅ​ក្នុង​ពេល​ដែល​ប្រជាជន​កម្ពុជា និង​កម្មករនិយោជិត​កម្ពុជា​កំពុង​ព្រួយបារម្ភ​ពី​បញ្ហា​សហគមន៍​អឺរ៉ុប​កំពុង​ពិចារណា​ត្រៀម​លុប​ប្រព័ន្ធ​លើកលែង​ពន្ធ​លើ​ទំនិញ​នាំ​ចូល​ពី​កម្ពុជា EBA ទណ្ឌិត សម រ​ង្ស៊ី បាន​ប្រកាស​ក្តែ​ង​ៗ​ថា​ការ​ដែល​សហគមន៍​អឺរ៉ុប​លុប​ចោល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ គឺ​ដោយសារ​ស្នាដៃ​ខ្លួន​តែ​ម្នាក់​គត់​ដែល​ធ្វើការ​នេះ​ជាមួយ​សហគមន៍​អឺរ៉ុប ។

លោក​បញ្ជាក់​ថា​«​ការ​ប្រកាស​នេះ​របស់​ទណ្ឌិត សម រ​ង្ស៊ី បញ្ជាក់​ច្បាស់​ថា ទណ្ឌិត សម រ​ង្ស៊ី គឺជា​អ្នក​សម្លាប់​ប្រជាជន​កម្ពុជា និង​កម្មករនិយោជិត​កម្ពុជា​យ៉ាង​ជាក់ស្តែង​ដែល​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា និង​កម្មករនិយោជិត​កម្ពុជា​ឃើញ​កាន់តែ​ច្បាស់​ពី​ទ​ង្វើ​ក្បត់ជាតិ និង​ពិសពុល​របស់​ទណ្ឌិត​រូប​នេះ ដែល​មិន​អាច​ប្រកែក​បាន​ឡើយ​» ។ លោក​ក៏​បាន​លើក​ឡើង​ថា ដោយសារ​តែ​មហិច្ឆតា​អំណាច​បុគ្គល​ទណ្ឌិត​នេះ​ហ៊ាន​ទៅ​ទទូច​សុំ​ឲ្យ​បរទេស​សម្លាប់​ប្រជាជន​កម្ពុជា និង​កម្មករ និយោជិត​កម្ពុជា​រាប់​លាន​នាក់​ឲ្យ​រង​ទុក្ខវេទនា​ដោយ​គ្មាន​ស្រណោះ​ដែល​បញ្ហា​នេះ​បាន​ចេញពី​មាត់​ទណ្ឌិត​រូប​នេះ​ផ្ទាល់​តែ​ម្តង ។

លោក​បញ្ជាក់​ថា​«​ដូច្នេះ​ចាប់ពី​ពេល​នេះ​តទៅ​ប្រជាជន​កម្ពុជា និង​កម្មករនិយោជិត​កម្ពុជា​សូម​ចំណាំ​មុខ​ទណ្ឌិត​នេះ​ទុក ក្នុង​ខួរក្បាល​របស់​ខ្លួន​គ្រប់​ៗ​គ្នា ហើយ​ប្តេជ្ញា​ឈប់​ជឿ និង​ចងគំនុំ និង​កំហឹង​ជាមួយ​ទណ្ឌិត​រូប​នេះ​ជា​រៀង​រហូត​តទៅ​» ។ សូមរ​ឮ​កថា លោក សម រ​ង្ស៊ី អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដើរ​កៀរគ​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល ។ កាលពី​ថ្មី​ៗ​នេះ​លោក សម រ​ង្ស៊ី ក្រឡះ​សំដី​ថា គណបក្ស​សង្គ្រោះ​ជាតិ​មិន​ប៉ះពាល់​នឹង​ការ​ដាក់​ទណ្ឌកម្ម​របស់​អន្តរជាតិ​មក​លើ​កម្ពុជា​នោះ​ទេ ។ លោក​ថា ប្រសិនបើ​សម្តេច​តេ​ជោ ហ៊ុន សែន ចរចា​ជាមួយ​សហគមន៍​អឺរ៉ុប ហើយ​លោក​នឹង​ជួយ​និយាយ ដើម្បី​ឲ្យ​គេ​ផ្តល់​អនុគ្រោះ​ពន្ធ​មក​លើ​កម្ពុជា​វិញ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ