ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ផ្ដល់​១៧​លាន​ដុល្លារ​សម្រាប់​អភិវឌ្ឍន៍​វិស័យ​វារីវប្បកម្ម​ក្នុង​ខេត្ត​៥​នៅ​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា អា​មេ​រិ​កបាន​ផ្ដល់​ថវិកា​ចំនួន​១៧,១​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​គម្រោង អភិវឌ្ឍន៍​វិស័យ​វារីវប្បកម្ម​កម្ពុជា សម្រាប់​និរន្តរភាព​ពាណិជ្ជកម្ម​កម្ពុជា និង​ជា​ការ​ជួយ​ដល់​សហគមន៍​កសិករ ដែល​នៅ​តំបន់​អភិវឌ្ឍន៍​វិស័យ​មួយ​នេះ ។…

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា អា​មេ​រិ​កបាន​ផ្ដល់​ថវិកា​ចំនួន​១៧,១​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​គម្រោង អភិវឌ្ឍន៍​វិស័យ​វារីវប្បកម្ម​កម្ពុជា សម្រាប់​និរន្តរភាព​ពាណិជ្ជកម្ម​កម្ពុជា និង​ជា​ការ​ជួយ​ដល់​សហគមន៍​កសិករ ដែល​នៅ​តំបន់​អភិវឌ្ឍន៍​វិស័យ​មួយ​នេះ ។

នៅ​ក្នុង​ពិធី​ប្រកាស​បើក​អនុវត្តន៍​គម្រោង​ដែល​ផ្ដល់​ដោយ​សហរដ្ឋអាមេរិក កាលពី​រសៀល​ថ្ងៃ​ទី ៣១ មក​រា ២០១៩ នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា លោក Michael A. Newbill ភារធារី​ស្ថានទូត​អា​មេ​រិ​ក បាន​មាន​ប្រសាសន៍​ថា សហរដ្ឋអាមេរិក​គាំទ្រ​ឧស្សាហកម្ម​កសិកម្ម របស់​ប្រទេស​កម្ពុជា នៅ​ក្នុង​ផ្នែក​ជា​ច្រើន ជាក់ស្ដែង​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ​របស់​អា​មេ​រិ​ក កំពុង​តែ​ជួយ​កម្ពុជា ដើម្បី​កែ​លំអ​ផលិតផល​ស្វាយចន្ទី និង​ស្វាយ ហើយ​កំពុង​ផ្ដល់​ជំនួយ​បច្ចេកទេស លើ​ការ​ធ្វើ​ផែនការ​ជា​យុទ្ធសាស្ត្រ និង​ច្បាប់​ស្ដី​ពី​កុងត្រា ទាក់ទង​នឹង​ការ​ធ្វើ​កសិកម្ម ក្នុង​ចំណោម​គម្រោង​កសិកម្ម និង​ស្បៀងអាហារ​ដទៃ​ជា​ច្រើន​ទៀត ។

លោក​បន្ត​ថា គម្រោង​អភិវឌ្ឍន៍​វារីវប្បកម្ម សម្រាប់​និរន្តរភាព​ពាណិជ្ជកម្ម នៅ​ប្រទេស​កម្ពុជា ហៅ​កាត់​ថា CAST បាន​ទទួល​ការ​ឧ​បត្ត​ម្ភ​ថវិកា​ពី​កម្មវិធី​អាហារ​សម្រាប់​ភាព​ជឿ​លឿន របស់​ក្រសួងកសិកម្ម​សហរដ្ឋអាមេរិក ។

កម្មវិធី​មួយ​នេះ បាន​ជួយ​ប្រទេស​នានា​ដូច​ជា​ប្រទេស​កម្ពុជា ក្នុង​ការ​ធ្វើ​ទំនើប​កម្ម​និង​ពង្រឹង​វិស័យ​កសិកម្ម​របស់​គេ ដោយ​លើកកម្ពស់​ផលិតភាព​កសិកម្ម ហើយ​ពង្រីក​ពាណិជ្ជកម្ម​នៃ​ផលិតផល​កសិកម្ម ។

លោក​ថា «​គម្រោង​CAST បង្កើត​ឡើង​ក្នុង​គោលបំណង បង្កើត​ផលិតកម្ម​វារីវប្បកម្ម ស្រប​តាម​គោលនយោបាយ​របស់​ក្រសួងកសិកម្ម​កម្ពុជា ហើយនឹង​ជួយ​កែ​លម្អ​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា ។ មួយវិញទៀត​នោះ វា​នឹង​កាត់​បន្ថយ​ផង​ដែរ នូវ​សម្ពាធ​ទៅ​លើ​ការ​ចាប់​ត្រី​ធម្មជាតិ ដែល​នៅ​ពេល​បច្ចុប្បន្ន​នេះ ត្រូវ​៧៦​ភាគរយ​នៃ​ផលិតកម្ម​ត្រី​សរុប​» ។

លោក​វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា ថវិកា​ជាង​១៧​លាន​ដុល្លារ​អា​មេ​រិ​ក​នេះ នឹង​ត្រូវ​អនុវត្តន៍​នៅ​តាម​ខេត្ត​ចំនួន​៥​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​៥​ឆ្នាំ ចាប់ពី​ឆ្នាំ ២០១៩ ដល់​ឆ្នាំ ២០២៤ ដោយ​បែងចែក​ទៅ​តាម​សហគមន៍​នីមួយ​ៗ ដែល​មាន​អាទិភាព ក្នុង​ការ​អភិវឌ្ឍន៍​វារីវប្បកម្ម ។

លោក​ថា « តាម​រយៈ​គម្រោង​នេះ នឹង​ធ្វើ​អោយ​ប្រ​ឡើង​នូវ​ជីវភាព​ពលរដ្ឋ ក្នុង​សហគមន៍ និង​អាច​ផ្គត់ផ្គង់​ផលិតកម្ម​ត្រី​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា និង​ឈាន​ទៅ​រក​ការ​នាំ​ចេញ ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ផង​ដែរ » ។

លោក​បន្ត​ថា ការ​ចិញ្ចឹម​ត្រី​ពិតជា​មាន​សារៈសំខាន់​ណាស់ និង​ជា​ការ​ចូលរួម​ចំណែក​ដ៏​សំខាន់​ក្នុង​វិស័យសេដ្ឋកិច្ច ពីព្រោះ​នៅ​បណ្ដា​ប្រទេស​ជិតខាង​នេះ​បាន​យក​ការ​ចិញ្ចឹម​ត្រី​នេះ ជា​លក្ខណៈ​គ្រួសារ និង​ពាណិជ្ជកម្ម ។

លោក​ថា «​ការ​ចិញ្ចឹម​ត្រី នឹង​បង្កើន​ចំណូល​ច្រើន​ជាង​ការ​ធ្វើស្រែ ជាក់ស្ដែង បើសិនជា​មាន​ដី​១​ហិច​តា​ដូច​គ្នា ការ​ចិញ្ចឹម​ត្រី អាច​រក​ចំណូល​បាន​ជាង​១​ម៉ឺន​ដុល្លារ ខណៈ​ការ​ធ្វើស្រែ បាន​ចំនូល​មិន​ដល់​១​ពាន់​ដុល្លារ​អា​មេ​រិ​ក​នោះ​ទេ ដូច្នេះ វា​មាន​ភាព​ខុស​គ្នា​ច្រើន » ។

លោក​បន្ត​ទៀត​ថា នៅ​ក្នុង​វិស័យ​វារីវប្បកម្ម​នេះ មាន​ដៃគូរ​កម្ពុជា ជា​ច្រើន​បាន​ជួយ​អភិវឌ្ឍន៍​ទាំង​បច្ចេកទេស និង​ធនធាន​ជាក់ស្ដែង​សហភាព​អឺរ៉ុប​ក៏​បាន​ជួយ​កម្ពុជា មួយ​ចំនួន​ផង​ដែរ សម្រាប់​អភិវឌ្ឍន៍​វារីវប្បកម្ម ដែល​ធ្វើ​អោយ​នាំ​ចូល​ផលិតផល​វារីវប្បកម្ម​ពី​បរទេស​បាន​កាត់​បន្ថយ​បន្តិច​ម្ដង​ៗ ។ ក្នុង​រយៈ​ប្រមាណ​៥​ឆ្នាំ​មុន​កម្ពុជា នាំ​ចូល​ដល់​ជាង​៦​ម៉ឺន​តោន ហើយ​បាន​ធ្លាក់​មក​នៅ​ត្រឹម​៤​ម៉ឺន​តោន និង​បន្ត​ធ្លាក់​មក​នៅ​ត្រឹម​ជាង​២​ម៉ឺន​៤​តោន​តោន ក្នុង​ឆ្នាំ ២០១៨​កន្លង​ទៅ​នេះ ។

ម្យ៉ាងទៀត ផលិតផល​វារីវប្បកម្ម​ដែល​បាន​នាំ​ចូល​នៅ​ឆ្នាំ ២០១៨​កន្លង​ទៅ​នេះ ភាគច្រើន​វា​ជា ប្រភេទ​ក្ដាម បង្កង បង្គារ និង​ត្រី​សាល​ម៉ុ​ន​ជាដើម ចំណែក​ត្រី​ប្រភេទ​ទឹកសាប បាន​ធ្លាក់​ចុះ​ខ្លាំង ដោយសារ​តែ​កំណើន​នៃ​ការ​ផ្គត់ផ្គង់​ក្នុងស្រុក​បាន​កើនឡើង​ខ្ពស់ ។

គួរ​បញ្ជាក់​ថា បើ​យោង​ទៅ​តាម​ស្ថានទូត​សហរដ្ឋអាមេរិក ដែល​ម្ចាស់​ជំនួយ​ក្នុង​គម្រោង CAST បានអោយ​ដឹង​ខេត្ត​ចំនួន​៥​នឹង​ទទួល​បាន​ថវិកា​សម្រាប់​អភិវឌ្ឍន៍​វារីវប្បកម្ម ក្នុង​នោះ​រួម​មាន ខេត្តកណ្ដាល ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តបាត់ដំបង និង​ខេត្តពោធិ៍សាត់ ហើយ​ចំណែក​ភ្នំពេញ​និង​ខេត្តសៀមរាប កំពុង​ស្ថិត​នៅ​ក្នុង​ការ​ពិចារណា អនុវត្តន៍​គម្រោង​មួយ​នេះ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ