ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​ចាំ​អ៊ុត​មើល​! សុខ សា​វិ​ន និង​លី ភា អ្នក​​ណា​មាន​សង្ឃឹម​ដណ្តើម​៣​ពិន្ទុ​​នៅ​ថ្ងៃ​អាទិត្យ​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​ប្រកួត​ដណ្ដើម​ជើងឯក​ពានរង្វាន់​កំពូល​អ្នក​ប្រយុទ្ធ​កណ្ដាប់ដៃ​ដែក ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម នៅ​លើ​សង្វៀន​ស៊ី​អិុន​ស៊ី ស​ប្ដា​ហ៍​ទី​១ បាន​ចាប់ផ្ដើម​នៅ​ថ្ងៃអាទិត្យ ទី​៣ ខែកុម្ភៈ​នេះ​ហើយ​។ កីឡាករ…

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​ប្រកួត​ដណ្ដើម​ជើងឯក​ពានរង្វាន់​កំពូល​អ្នក​ប្រយុទ្ធ​កណ្ដាប់ដៃ​ដែក ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម នៅ​លើ​សង្វៀន​ស៊ី​អិុន​ស៊ី ស​ប្ដា​ហ៍​ទី​១ បាន​ចាប់ផ្ដើម​នៅ​ថ្ងៃអាទិត្យ ទី​៣ ខែកុម្ភៈ​នេះ​ហើយ​។ កីឡាករ សុខ សា​វិ​ន មក​ពី​ក្លិប​ឆ្មាស​សែន​សុខ​គុន​ខ្មែរ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Vit Thak Yayuth ខណៈ​កីឡាករ លី ភា មក​ពី​ក្លិប​សំរោង​កោង​កីឡា​ខេត្តបាត់ដំបង ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Tuonpe​។

សម្រាប់​ការ​ប្រកួត​រវាង​កីឡាករ សុខ សា​វិ​ន ជាមួយ​កីឡាករ​ថៃ Yayuth នៅ​ស​ប្ដា​ហ៍​ទី​១​នេះ ទាំង​សងខាង​សុទ្ធតែ​មាន​បំណង​ចង់​យកឈ្នះ ដើម្បី​ដណ្ដើម​យក​៣​ពិន្ទុ​មក​ទុក​នៅ​ក្នុង​ដៃ​រៀង​ៗ​ខ្លួន ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ដឹង​ថា អ្នក​ណា​ម្នាក់​នោះ​ទេ ដែល​មានឱកាស​ដណ្ដើម​យក​៣​ពិន្ទុ​មក​រក្សា​ទុក​នៅ​ក្នុង​ដៃ​ជា​លើក​ដំបូង​បាន​មុន​នោះ​។

បើ​តាម​ការ​អះអាង​ពី​មន្ត្រី​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ថា កីឡាករ សុខ សា​វិ​ន គេ​ជា​អ្នក​ប្រដាល់​ជើង​ចាស់​មួយ​រូប ធ្លាប់​មានបទពិសោធន៍​ប្រកួត​ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​ក៏​ជា​អ្នក​ប្រដាល់​ដែល​គេ​ទទួល​ស្គាល់​ថា មាន​បច្ចេកទេស​ប្រយុទ្ធ​ពេញ​ខ្លួន កម្លាំង​ខ្លាំង ពូកែ​ស៊ូទ្រាំ​បាន​៥​ទឹក​ពេញ​។ ចំណែក​កីឡាករ​ថៃ​វិញ ក៏​មិនជា​អន់​ប៉ុន្មាន​ដែរ គេ​ជា​កីឡាករ​លំដាប់​នៅ​ប្រទេស​ថៃ ហើយ​ក៏​ជា​កីឡាករ​ដែល​មាន​បទ​ពិសោធន៍​​ប្រកួត​យ៉ាង​ជោកជាំ​។ គូ​នេះ​គេ​ពិបាក​ក្នុង​ការ​វាយតម្លៃ​ទុក​មុន​បាន​ណាស់​ថា អ្នក​ណា​ខ្លាំង​ជាង។ ម្យ៉ាងវិញទៀត ទាំង​សងខាង​សុទ្ធតែ​មាន​បំណង​ស្វែងរក​៣​ពិន្ទុ​ជា​លើក​ដំបូង​ដូច​គ្នា​ទៀត ដូច្នេះ​មាន​តែ​រង់ចាំ​អ៊ុត​មើល​លើ​ការ​ប្រកួត​ជាក់ស្ដែង​ប៉ុណ្ណោះ​។

ចំណែក​ការ​ជួប​គ្នា​រវាង​កីឡាករ លី ភា ជាមួយ​កីឡាករ​ថៃ Tuonpe វិញ​នោះ គឺ​មិន​ខុស​ពី​គូប្រកួត​ខាង​លើ​ប៉ុន្មាន​ឡើយ​។ លី ភា​បាន​ប្រាប់​ថា ខ្ញុំ​ពិតជា​ត្រូវការ​៣​ពិន្ទុ​មក​ទុក​នៅ​ក្នុង​ដៃ​ជា​លើក​ដំបូង​ខ្លាំង​ណាស់ ព្រោះថា វា​ជា​ទុន​ដើម្បី​លើ​កម្លាំងចិត្ត​សម្រាប់​ការ​ប្រកួត​នៅ​វគ្គ​បន្ត​។​ប៉ុន្តែ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​តាមដាន​ការ​ប្រ​រ​កួត​មួយ​ចំនួន​ធំ ទាំងនេះ​គ្រាន់តែ​ជា​ការ​អះអាង​របស់​កីឡាករ ដើម្បី​កម្លាំងចិត្ត​ខ្លួនឯង​ប៉ុណ្ណោះ​។ ផ្ទុយ​ទៅ​វិញ​អ្វី​ៗ​កើតឡើង​ទៅ​តាម​ការ​ប្រកួត​ជាក់ស្ដែង​បាន​៣​ពិន្ទុ ឬ​មិន​បាន​គង់តែ​ដឹង​នោះ​ទេ។

ម្យ៉ាងវិញទៀត​កីឡាករ​ថៃ ដែល​មក​ប្រកួត​ក្នុង​ពេល​នេះ គេ​ក៏​មិនមែន​ជា​ដំឡូង​មូល​នោះ​ដែរ តាមតែ​គេ​ធ្លាប់​ដឹង​កីឡាករ​ថៃ Tuonpe ធ្លាប់​ឈាន​ជើង​មក​ប្រកួត​ស្រុក​ខ្មែរ​ជា​ច្រើន​លើក​រួច​មក​ហើយ​។ ជាង​នេះ​ទៅ​ទៀត​​គេ​បាន​កត់សម្គាល់​ឃើញ​ថា កីឡាករ​ថៃ​ម្នាក់​នេះ​មាន​បច្ចេកទេស​ប្រកួត​យ៉ាង​សម្បូរ​បែប​ទៀត​ផង​។ គូ​នេះ​រឹតតែ​មិន​អាច​មើល​ស្រាល​លើ​ខាង​ណា​ម្នាក់​បាន​ដូច​គ្នា​។

​ចំណែក​គូប្រកួត​មិត្តភាព​វិញ​នោះ កីឡាករ អេ​លី​ត ចំរើន មក​ពី​ក្លិប​ឆ្មាស​សែន​សុខ​គុន​ខ្មែរ ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Chein Sok ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ខណៈ​កីឡាករ សេក សា​រ៉ា​ន់ ក្លិប​អង្គរ​មាន​​ជ័យ​ខេត្តសៀមរាប​ប្រកួត​ជាមួយ​កីឡាករ ប៉ុក វិបុល ក្លិប​កងទ័ព​ពិសេស​ឆ័​ត្រ​យោង​៩១១៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ