ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រណ្តៅ​ដី​មួយ​ៗ​ជីក​ហួស​ក្បាល​ប្រែ​ត​…​ម្ចាស់​ខេត្ត ម្ចាស់​ស្រុក​ឆ្លើយ​ថា​អត់​ដឹង(មានវីដេអូ)

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ រណ្តៅ​ដី​ធំ​ៗ​ដែល​ប្រភេទ​រណ្តៅ​យក្ស​ជិត​១០​កន្លែង​អនាគត​ក្លាយជា​ទន្លេ​បឹង ជា​ទន្លេ ដែល​ប្រជាពលរដ្ឋ​កំពុង​មានការ​ព្រួយបារម្ភ​គ្រោះថ្នាក់​កើតឡើង ដែល​ស្ថិត​ភូមិ​កង​វ៉ា សង្កាត់​កំពុងស្វាយ ក្រុង​សិរី​សោភ័ណ ។ ជាក់ស្តែង​នៅ​ល្ងាច​ថ្ងៃ​ទី​៣១…

បន្ទាយ​មាន​ជ័យ ៖ រណ្តៅ​ដី​ធំ​ៗ​ដែល​ប្រភេទ​រណ្តៅ​យក្ស​ជិត​១០​កន្លែង​អនាគត​ក្លាយជា​ទន្លេ​បឹង ជា​ទន្លេ ដែល​ប្រជាពលរដ្ឋ​កំពុង​មានការ​ព្រួយបារម្ភ​គ្រោះថ្នាក់​កើតឡើង ដែល​ស្ថិត​ភូមិ​កង​វ៉ា សង្កាត់​កំពុងស្វាយ ក្រុង​សិរី​សោភ័ណ ។

ជាក់ស្តែង​នៅ​ល្ងាច​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​ខាងជើង​ភ្នំ​កង​វ៉ា ប្រមាណ​ជាង​៥០០​ម៉ែត្រ ឃើញ​មាន​រណ្តៅ​ដី​មួយ​កន្លែង​កំពុង​ធ្វើ​សកម្មភាព​ជីក​ដែល​មាន​ទំហំ​ជិត​៥០០​ម៉ែត្រ​បួន​ជ្រុង ហើយ​ជម្រៅ​ជិត​៣០​ម៉ែត្រ ដែល​មាន​គ្រឿងចក្រ​អ៊ែ​ស្កា​២​ទៅ​៣​គ្រឿង កំពុង​ធ្វើ​សកម្មភាព​កាយ និង​រថយន្ត​ចូល​ដឹក​ដី​យ៉ាង​គគ្រឹកគគ្រេង ។ ហើយ​នៅ​ចំណុច​ភូមិ​កង​វ៉ា​គេ​ឃើញ​មាន​រណ្តៅ​ដែល​ឈ្មួញ​ធ្វើ​សកម្មភាព​ជីកដី​លក់​មាន​ប្រមាណ​ជិត​១០​រណ្តៅ​ជាប់​គ្នា​ដែល​សកម្មភាព​ជីក​ទាំង​ថ្មី និង​ចាស់ ។

ប្រជាពលរដ្ឋ​ភូមិ​កង​វ៉ា​បាន​ប្រាប់​ថា សកម្មភាព​ឈ្មួញ​ជីកដី​ក្នុងភូមិ​កង​វ៉ា សង្កាត់​កំពង់ស្វាយ​ក្រុង​សិរី​សោភ័ណ​នេះ គឺ​ធ្វើ​សកម្មភាព​ជីក​ជា​យូរ​មក​ហើយ រហូត​ទល់​ពេល​នេះ​ដែល​មាន​រណ្តៅ​ដី​ដែល​ជីក​ចាស់ និង​ថ្មី​ជិត​១០​រណ្តៅ ជា​ប្រភេទ​រណ្តៅ​ធំ និង​ជម្រៅ​ជ្រៅ​អាច​ថា នៅ​ពេល​អនាគត​ក្រសួង​ជំនាញ និង​ខេត្ត​-​ក្រុង​គ្មាន​វិធានការ​ទេ អាច​ថា ក្លាយជា​ទន្លេ​ជា​បឹង​យក្ស​មិន​ខាន​ឡើយ ឬ​ជា​បឹង​មរណៈ ។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា កាលពីមុន​ឃើញ​សកម្មភាព​ជីកដី​នៅ​ក្បែរ​រណ្តៅ​ចាក់សំរាម ដែល​ធ្វើ​សកម្មភាព​ជីក​ជុំវិញ​កន្លែង​ចាក់សំរាម​ប្រមាណ​ជាង​៤​ទៅ​៥​រណ្តៅ ដែល​មាន​ទំហំ​ប្រមាណ​ជា​២០០ ទៅ​៣០០​ម៉ែត្រ ហើយ​ជម្រៅ​ជិត​៣០​ម៉ែត្រ ។ ក្រោយ​ពេល​សកម្មភាព​ជីករណ្តៅ​ក្បែរ​ចាក់សំរាម​ជីរ​ណ្តៅ​អស់​កន្លែង​ជីក​ឃើញ​សកម្មភាព​ជីក​បន្ត​នៅ​ខាងជើង​ភ្នំ​កង​វ៉ា ទំហំ​ប្រមាណ​ជិត​៥០០​ម៉ែត្រ​បួន​ជ្រុង និង​ជម្រៅ​ប្រមាណ​ជិត​៣០​ម៉ែត្រ ហើយ​ប្រជាពលរដ្ឋ​នៅ​ភូមិ​កង​វ៉ា​កំពុង​មានការ​ព្រួយបារម្ភ​កូនចៅ ឬ​សត្វពាហណ និង​ហា​នី​ភ័យ​កើតឡើង នៅ​ពេល​ណាមួយ​ព្រោះ​សកម្មភាព​ជីករណ្តៅ​ជិត​១០​កន្លែង​ធំ​ៗ​ហើយ​ជម្រៅ​ជ្រៅ ។

លោក នាង ហាវ អភិបាលរង​ក្រុង​សិរី​សោភ័ណ​បាន​ប្រាប់​នៅ​ល្ងាច​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០១៩​នេះ​ថា សកម្មភាព​ជីករណ្តៅ​ដី​នៅ​ចំណុច​ភូមិ​កង​វ៉ា​នោះ លោក​ដូច​ជា មិន​បានដឹង​ព័ត៌មាន​នៅឡើយ ក្រោយ​ពេល​ទទួល​ព័ត៌មាន​ហើយ​លោក​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ចុះ​ទៅ​ពិនិត្យ​មើល​អោយ​បានដឹង​ច្បាស់ ។

លោក ស៊ុត វ​ឌ្ឍ​នា ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ប្រាប់​ថា នៅ​ខេត្តបន្ទាយមានជ័យ គឺ​មានច្បាប់​អនុញ្ញាតិ​អោយ​ក្រុមហ៊ុន ឬ​ម្ចាស់​ធ្វើ​អា​ជី​កម្ម​ជីករណ្តៅ​ដី​លក់​ដោយ​បាន​ធ្វើ​ច្បាប់​តាម​រយៈ​ច្រក​ចេញចូល​តែ​មួយ ទាំង​ច្បាប់​កាយ​រណ្តៅ​ធំ និង​តូច​ដែល​មាន​ក្រុមហ៊ុន​ឡា​ច​ហ៊ុ​ក កំពុង​ធ្វើ​សកម្មភាព​កាយ​នៅ​ចំណុច​ភូមិ​កង​វ៉ា សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ។

លោក អ៊ុ រាត្រី អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ថា បញ្ហា​ជីករណ្តៅ​ដី​នេះ​មិន​ភារកិច្ច​លោក​ឡើយ គឺ​មាន​អភិបាលរង​ខេត្ត​ម្នាក់​ទទួល​ការងារ​ហើយ ការ​ជីករណ្តៅ​ដី​នោះ​លោក​អត់​បានដឹង​ឡើយ​ព្រោះ​មិនមែន​ភារកិច្ច​លោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ