បាន​ឱកាស​ស៊ុត​ប៉េ​ណា​ល់​ទី Coutinho រំភើប​ដឹងគុណ​តារា​ឆ្នើម​១​រូប

Sponsored

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា កីឡាករ​របស់​ក្លិប​អ្នកមាន​បុណ្យ Philippe Coutinho ប្រាប់​ពី​អារម្មណ៍​ពេល​ដែល Messi អនុញ្ញាត​ឱ្យ​ស៊ុត​ប៉េ​ណា​ល់​ទី​ជូន​ក្រុម​ទាំងមូល ក្នុង​ការ​ប្រកួត​ជាមួយនឹង Sevilla កាលពី​ថ្ងៃ​ពុធ ក្នុង​លទ្ធផល 6-1​។

អតីត​កីឡាករ​ក្លិប​ហង្ស​ក្រហម Coutinho បាន​ប្រាប់​សារព័ត៌មាន Sport English ថា ៖«​វា​ជា​យប់​ដ៏​ពិសេស និង​មិន​អាច​បំភ្លេច​បាន ។ ការ​ពិត​នោះ​គឺ ខ្ញុំ​ត្រូវការ​ការ​ប្រកួត​បែប​នេះ ។ ខ្ញុំ​ពិតជា​សប្បាយ​ចិត្តនឹង​ការ​លេង​របស់ខ្ញុំ ។ ខ្ញុំ​តែងតែ​ព្យាយាម​លេង​ឱ្យ​បាន​ល្អ​នៅ​គ្រប់ការ​ប្រកួត ។ ពិតជា​អរគុណ​ដល់​ព្រះ​ណាស់ សម្រាប់​លទ្ធផល​បែប​នេះ​» ។

គេ​បាន​បន្ត​ថា ៖«​កាយវិការ​របស់ Messi គឺ​បង្ហាញ​ពី​ភាព​អស្ចារ្យ​របស់​គេ ។ ខ្ញុំ​ដឹងគុណ​ណាស់ ដែល​គេ​ឱ្យ​ខ្ញុំ​ស៊ុត​ប៉េ​ណា​ល់​ទី​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Coutinho បាន​លេង​ឱ្យ Barcelona ៣០​ដង​ហើយ​នៅ​ក្នុង​រដូវ​កាល​នេះ​ជាមួយនឹង​ការ​រក​គ្រាប់​បាល់​បាន​៨​គ្រាប់ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ