ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស​ង្វេ​គ​ណាស់​! អ្វី​ៗ​គឺ​ហួសពេល​អស់​ទៅ​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ជិះ​ម៉ូតូ ZOOMER-X មួយ​គ្រឿង​បោះពួយ​យ៉ាង​លឿន​ក៏​ជ្រុល​ទៅ​បុក និង​ខឿន​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​បាក់​.​ក​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង និង​កន្លែង​កើតហេតុ​យ៉ាង​អាណោចអាធម៌ ។ ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​៣១ ខែមករា…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ជិះ​ម៉ូតូ ZOOMER-X មួយ​គ្រឿង​បោះពួយ​យ៉ាង​លឿន​ក៏​ជ្រុល​ទៅ​បុក និង​ខឿន​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​បាក់​.​ក​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង និង​កន្លែង​កើតហេតុ​យ៉ាង​អាណោចអាធម៌ ។

ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០១៩​ត្រង់​ចំណុច​ខាងត្បូង​ខ្លោងទ្វារវត្ត​សំរោង​អណ្ដែត តាម​បណ្តោយ​ផ្លូវ​ហាណូយ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។ ជន​រង​គ្រោះ​ដែល​ស្លាប់​មិន​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ មាន​វ័យ​២០​ឆ្នាំ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ZOOMER-X ពណ៌​បៃតង​លា​យស ពាក់​ស្លាក​លេខ កំពង់ចាម​1R-0481 ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ប្រទះ​ឃើញ​បុរស​រង​គ្រោះ​ខាងលើ​បាន​ដេក​ដួល​ស្តូកស្តឹង​នៅ​ត្រង់​ចំណុច​កើតហេតុ ដោយនៅ​លើ​មុខរប​ស់ជន​រង​គ្រោះ​មាន​របួស​ហូរ​ឈាម​ស្រោច​ពេញ​ស្មៅ រួម​ទាំង​ម៉ូតូ​មួយ​គ្រឿង​ទៀត ដួល​នៅ​ចិញ្ចើម​ផ្លូវ​ចម្ងាយ​ប្រមាណ​២០​ម៉ែត្រ​ពី​ជន​រង​គ្រោះ ។ ភ្លាម​ៗ​នោះ​ក៏​មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន និង​រថយន្ត​សង្គ្រោះ​បន្ទាន់​ឲ្យ​ចុះ​មក​ជួយ​ធ្វើការ​អន្តរាគមន៍ ។ បន្ទាប់​មក​សមត្ថកិច្ច​មូលដ្ឋាន និង​រថយន្ត​សង្គ្រោះ​បន្ទាន់​បាន​មក​ដល់​កន្លែង​កើតហេតុ ដើម្បី​ធ្វើការ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ តែ​ជា​អរ​កុ​ល​សជន​រង​គ្រោះ​បាន​បាក់​.​ក​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ​។

សមត្ថកិច្ច​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​តាម​បណ្តោយ​ផ្លូវ​ហាណូយ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង និង​ក្នុង​ល្បឿន​យ៉ាង​លឿន ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ជន​រង​គ្រោះ​បាន​អក​ហ្ស៊ឺ និង​អ្វីមួយ រួច​ក៏​កាច់ចង្កូត​ទៅ​ខាងឆ្វេង​ជ្រុល​ទៅ​បុក និង​ខឿន​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ដួល​បោក​ក្បាល​ទៅ​នឹង​ខឿន​សួនច្បារ​បាក់​.​ក​ស្លាប់​ភ្លាម​ៗ ចំណែកឯ​ម៉ូតូ​បាន​ខ្ទាត​អូស​ទៅ​មុខ​ប្រមាណ​២០០​ម៉ែត្រ រង​ការ​ខូចខាត​បែកកា​តា​ប៊ូ​ខាង​មុខ និង​កូដ​ក្បាំង​បន្តិចបន្តួច ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ក៏​បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង​យក​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​រង់ចាំ​ប្រគល់​ទៅ​អោយ​សាច់ញាតិ​របស់​ជន​រង​គ្រោះ​វិញ ។ ដោយឡែក​សព​បុរស​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​យក​ទៅ​តម្កល់​នៅ​ក្នុង​វត្ត​ទឹកថ្លា ដើម្បី​រង់ចាំ​ស្រាវជ្រាវ​ស្វែងរក​សាច់ញាតិ​ឲ្យ​មក​ទទួលយក​សព​ជន​ង​គ្រោះ​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ