ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ឱ្យព្រើត ​ពេលដឹង​មើម​ខ្ទឹម.ស​​មាន​សារ​​ធាតុគីមី…!

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ខ្ទឹម.ស​មួយ​កុងតឺន័រ​ទម្ងន់​២៥​តោន ដែល​ត្រូវ​មន្ត្រី​កាំកុងត្រូល​រក​ឃើញ​ថា​ មាន​សារធាតុ​ថ្នាំ​គីមីកសិកម្ម​លើស​កម្រិត បាន​​យក​​ទៅ​កម្ទេច​ចោល​នៅ​ទីលាន​ចាក់សំរាម ស្ថិត​ក្នុងភូមិអូរ​តា​សេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ កាលពី​ព្រឹក​ថ្ងៃ​ទី​៣១…

ខេត្ត​ព្រះ​សីហ​នុ ៖ ខ្ទឹម.ស​មួយ​កុងតឺន័រ​ទម្ងន់​២៥​តោន ដែល​ត្រូវ​មន្ត្រី​កាំកុងត្រូល​រក​ឃើញ​ថា​ មាន​សារធាតុ​ថ្នាំ​គីមីកសិកម្ម​លើស​កម្រិត បាន​​យក​​ទៅ​កម្ទេច​ចោល​នៅ​ទីលាន​ចាក់សំរាម ស្ថិត​ក្នុងភូមិអូរ​តា​សេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែមករា ក្រោម​វត្តមាន​លោក ប៉ាន សូរ​សក្តិ រដ្ឋមន្ត្រី​ក្រសួង​​ពាណិជ្ជកម្ម និង​លោកយន្ត មីន អភិបាលខេត្ត ។

លោក ជា ប៉ិច អនុប្រធាន​សាខា​កាំកុងត្រូលខេត្តថ្លែង​ថា ដោយ​អនុវត្ត​តាម​តួនាទី និង​ភារកិច្ច​​របស់​អគ្គ​នាយកដ្ឋាន​កាំកុងត្រូលនៃ​ក្រសួង​ពាណិជ្ជកម្ម ក្នុង​ឆ្នាំ​២០១៨​កន្លង​ទៅ សាខាកាំកុងត្រូល​ខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើការ​ត្រួតពិនិត្យ និង​ឃាត់​ទុក​ទំនិញ​មិន​មាន​អនុលោម​ភាព​ដូច​ខាងក្រោម ៖

១-​ថ្នាំពេទ្យ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​(​បាន​ដុត​កម្ទេច​នៅ​មន្ទីរ​សុខាភិបាល​ខេត្ត​)​ចំនួន​១.១៨០​គីឡូ​ក្រាម។ ២-​ខ្ទឹមស​នាំ​ចូល​មក​ពី​ប្រទេស​ចិន​១​កុងតឺន័រ​(​បញ្ជូន​ត្រឡប់​វិញ​)​ចំនួន​២៧.៣៣៧​គីឡូក្រាម និង ៣-​ខ្ទឹមស​នាំ​ចូល​មក​ពី​ប្រទេស​ចិន​១​កុងតឺន័រ(​ដុត​កម្ទេច​ចោល​នៅ​ថ្ងៃនេះ​)​ចំនួន​២៥​តោន រួម​ជាមួយ​ម្ហូបអាហារ​ចម្រុះ​២៦៥​គីឡូក្រាម គ្រឿង​សមុទ្រ បន្លែ ជ្រក់ ប្រហិត ត្រីប្រឡាក់ ងៀត​បបែល​ចំនួន​៦៨​គីឡូក្រាម ។

លោក ជា បុ​ិ​ច បន្ត​ថា ចំពោះ​មូលហេតុ​ឃាត់​ទុក​ទំនិញ​ខ្ទឹម.ស​ខាងលើ ក្រោយ​ពី​មន្ទីរពិសោធន៍នៃ​អគ្គ​នាយក​ដ្ឋាន​កាំកុងត្រូល បាន​រក​ឃើញ​វត្តមាន​សារធាតុ​គីមី​ប្រភេទ​ថ្នាំពុល​កសិកម្ម Disul foton ដែល​គេ​ប្រើ​សម្រាប់​ការពារ​សត្វល្អិតបំផ្លាញ​ដំណាំ និង​គ្រាប់​ធញ្ញជាតិ​ហួស​កម្រិតកំណត់ ។

បើ​តាម​លោក​រដ្ឋមន្ត្រី ប៉ាន សូរ​សក្តិ មានប្រសាសន៍​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា ខ្ទឹមស​ខូចគុណភាព​ទាំង​អស់នេះ នាំ​មក​ពី​ប្រទេស​ចិន តាម​ច្រក​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ហើយត្រូវ​បាន​មន្ត្រី​សាខា​កាំកុង​ត្រូល​​ខេត្ត​រក​ឃើញ​និង​ឃាត់​ទុក ហើយ​យក​មក​កម្ទេច​ចោល ដោយ សារ​មាន​សារធាតុ​ថ្នាំពុល​កសិកម្ម Disulfotonដែល​ជា​ថ្នាំ​គីមី​បាញ់​សម្លាប់​សត្វល្អិត​កុំ​ឲ្យ​បំផ្លាញ​ដំណាំ​លើស​កម្រិត​កំណត់ ក្នុង​នោះ​អ្នក​បរិ​ភោគ​អាច​នឹង​ជួប​បញ្ហា​ប៉ះពាល់​ប្រព័ន្ធ​សរសៃ​ប្រសាទ និង​កើត​ជំងឺ​មួយ​ចំនួន​ដូច​ជា​ក្អួតរាក ញ័រ​ប្រកាច់
ប្រ​ស្រី​ភ្នែក​រួម​តូច ពិបាក​ដកដង្ហើម ហើយ​ក្នុង​ករណី​ធ្ងន់ធ្ងរ​អាច​ឈាន​ដល់​ស្លាប់ ៕

អត្ថបទសរសេរ ដោយ