ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មី​យ៉ា​ន់​ម៉ា​ពេល​នេះ​ចង់​កែប្រែ​រដ្ឋធម្មនុញ្ញ

5 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ការ​សន្យា​ដ៏​យូរលង់​មួយ​អំពី​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ​មី​យ៉ា​ន់​ម៉ា ឥឡូវ​លេច​ចេញ​ហើយ​។ បណ្ដា​សមាជិក​សភា​មី​យ៉ា​ន់​ម៉ា​នៃ​គណបក្ស​សម្ព័ន្ធភាព​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ របស់​លោកស្រី​អ៊ួ​ង​សាន់​ស៊ូ​ជី​កាលពី​ថ្ងៃ​ទី​២៩​មក​រា បាន​បោះ​ឆ្នោត​លើ​ញត្តិ​មួយ​ដើម្បី​បង្កើត​គណៈកម្មាធិការ​មួយ សម្រាប់​កែប្រែ​រដ្ឋធម្មនុញ្ញ សំដៅ​ការ​បោះ​ឆ្នោត​ទូទៅ​នា​ឆ្នាំ​២០២០​។ ការ​បោះ​ឆ្នោត​លើ​ញត្តិ​នោះ​នាំ​ឲ្យ​ពួក​យោធា…

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ការ​សន្យា​ដ៏​យូរលង់​មួយ​អំពី​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ​មី​យ៉ា​ន់​ម៉ា ឥឡូវ​លេច​ចេញ​ហើយ​។ បណ្ដា​សមាជិក​សភា​មី​យ៉ា​ន់​ម៉ា​នៃ​គណបក្ស​សម្ព័ន្ធភាព​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ របស់​លោកស្រី​អ៊ួ​ង​សាន់​ស៊ូ​ជី​កាលពី​ថ្ងៃ​ទី​២៩​មក​រា បាន​បោះ​ឆ្នោត​លើ​ញត្តិ​មួយ​ដើម្បី​បង្កើត​គណៈកម្មាធិការ​មួយ សម្រាប់​កែប្រែ​រដ្ឋធម្មនុញ្ញ សំដៅ​ការ​បោះ​ឆ្នោត​ទូទៅ​នា​ឆ្នាំ​២០២០​។

ការ​បោះ​ឆ្នោត​លើ​ញត្តិ​នោះ​នាំ​ឲ្យ​ពួក​យោធា ដែល​ចាប់តាំងពី​រដ្ឋប្រហារ​ឆ្នាំ​១៩៦២​មក ចាត់ទុកជា​អ្នក​ធានា​តែ​មួយ​គត់ ដល់​ឯកភាព​ជាតិ​មាន​កំហឹង​។ ពួក​យោធា​នៅ​តែ​ចង់​ឲ្យ​គោរព​មឺ​ុ​ង​ម៉ាត់​រដ្ឋធម្មនុញ្ញ ដែល​ពួក​គេ​រៀបរៀង​ហើយ​ដាក់​ឲ្យ​អនុវត្ត​។

៣​ឆ្នាំ​ក្រោយ​ការ​ឡើង​កាន់​អំណាច​របស់​គណបក្ស សម្ព័ន្ធភាព​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​LND គណបក្ស​នោះ​ប៉ុនប៉ង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដែល​របប​យោធា​បាន​ប្រកាន់​យក ក្រោយ​ដាក់​ឲ្យ​បោះ​ប្រជាមតិ​កាលពី​ឆ្នាំ​២០០៨​។ ក្នុង​ឆ្នាំ​២០១៥​លោកស្រី​អ៊ួ​ង​សាន់​ស៊ូ​ជី​ធ្លាប់​បាន​ឃោសនា ពី​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ​។

រដ្ឋធម្មនុញ្ញ​ឆ្នាំ​២០០៨​ធានា​ទុក​កៅអី​ក្នុង​សភា ២៥%​ដល់​ពួក​យោធា ដែល​ម្យ៉ាងទៀត​ត្រួតត្រា​ក្រសួង​គន្លឹះ​នានា ដូច​ជា​ក្រសួងការពារជាតិ ការពារ​ព្រំដែន​និង​មហាផ្ទៃ​។ ក្នុង​មាត្រា​ទី​៤៣៦​ចែង​ថា​រាល់​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ​ទាល់តែ​មានការ​អនុម័ត​ដោយ​សំឡេង​ជាង​៧៥%​ក្នុង​សភា​។ ម្យ៉ាងទៀត​កងទ័ព​មាន​សិទ្ធិ​វេតូ​។ ក្នុង​រដ្ឋធម្មនុញ្ញ​នោះ​មាន​មាត្រា​មួយទៀត​ចែង​ថា រាល់​អ្នក​ដែល​មាន​ប្ដី​ឬ​ប្រពន្ធ​ឬ​ក៏​កូន​ជា​ជន​បរទេស ពុំ​អាច​ឡើង​កាន់​តំណែង ប្រធានាធិបតី​ឬ​អនុ​ប្រធានាធិបតី​បាន​ឡើយ​។ រួច​ករណី​នោះ​បាន​ចងជើង​លោកស្រី​ស៊ូ​ជី មិន​អាច​ឡើង​កាន់​តំណែង​ប្រធានាធិបតី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ