ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​៤​នាក់ របួសធ្ងន់​ស្រាល​៨​នាក់ ក្នុង​មួយ​ថ្ងៃ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា : គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​៣១ ខែមករា​ឆ្នាំ​២០១៩​កើតឡើង​៩​លើក​(​យប់​៥​លើក​) ស្លាប់​៤​នាក់​(​ស្រី​១​នាក់​)​របួសធ្ងន់​៥​នាក់​(​ស្រី​១​នាក់​) របួសស្រាល​៣​នាក់​(​ស្រី​២​នាក់​) ។ មូលហេតុ​គ្រោះថ្នាក់…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា : គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​៣១ ខែមករា​ឆ្នាំ​២០១៩​កើតឡើង​៩​លើក​(​យប់​៥​លើក​) ស្លាប់​៤​នាក់​(​ស្រី​១​នាក់​)​របួសធ្ងន់​៥​នាក់​(​ស្រី​១​នាក់​) របួសស្រាល​៣​នាក់​(​ស្រី​២​នាក់​) ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៣​លើក​ស្លាប់​១​នាក់​, មិន​គោរព​សិទ្ធិ​៣​លើក​ស្លាប់​១​នាក់​, ប្រជែង​៣​លើក​ស្លាប់​២​នាក់ ។ សរុប​ស្លាប់​៤​នាក់ ម៉ូតូ​ស្លាប់​៤​នាក់​(​មិន​ពាក់មួក​៣​នាក់​) ។ គ្រោះថ្នាក់​ប៉ះទង្គិច :​ម៉ូតូ​និង​ម៉ូតូ​១​លើក​, ម៉ូតូ​និង​រថយន្ត​តូច​២​លើក​ស្លាប់​១​នាក់​, ម៉ូតូ​និង​រថយន្ត​ធំ​១​លើក​ស្លាប់​២​នាក់​, ម៉ូតូ​និង​ថ្មើរជើង​១​លើក​, ម៉ូតូ​ដួល​ខ្លួនឯង​១​លើក​ស្លាប់​១​នាក់​, ម៉ូតូ​និង​គោ​យន្ត​១​លើក​, រថយន្ត​ធំ​និង​ថ្មើរជើង​១​លើក​, រថយន្ត​ធំ​និង​រថភ្លើង​១​លើក ។

បណ្តាល​ឲ្យ​ខូចខាត​យាន​១៤​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​៨​គ្រឿង​, រថយន្ត​តូច​១​គ្រឿង​,​រថយន្ត​ធំ​៣​គ្រឿង​, យាន​ផ្សេង​ៗ២​គ្រឿង​, ថ្មើរជើង​២​នាក់ ។ យានយន្ត​បង្កហេតុ : ម៉ូតូ​៦​លើក​,​រថយន្ត​ធំ​៣​គ្រឿង ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៥​លើក​,​ផ្លូវ​ខេត្ត​២​លើក​,​ផ្លូវលំ​២​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ខេត្តកំពត​២​លើក​ស្លាប់​២​នាក់​(​ស្រី​១​នាក់​)​របួស​៣​នាក់​
(​ស្រី​១​នាក់​),​ក្រចេះ​១ លើក​ស្លាប់​១​នាក់​និង​ខ​ត្ត​រតនគីរី​១​លើក​ស្លាប់​១​នាក់ ។ លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០១៩ : មធ្យោបាយ​ចូល​គោលដៅ​៤៧៩២​គ្រឿង (​ម៉ូតូ​៥៨%) មធ្យោបាយ​ល្មើស​៧៨៧​គ្រឿង (៧៩%) អប់រំ​២៩១​គ្រឿង (​ម៉ូតូ​៣៧%) មធ្យោបាយ​ពិន័យ​៦៤៩៦​គ្រឿង (​ម៉ូតូ​៩៧%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០១៩​បាន​ចុះ​អនុវត្ត​៥១​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​២៧៨៧​គ្រឿង អប់រំ​២០៦​គ្រឿង ពិន័យ​ចំនួន​សរុប​៤០៥​គ្រឿង (​មួក​៣០២​គ្រឿង កញ្ចក់​៨៤​គ្រឿង ស្រវឹង​គ្មាន ផ្សេង​ៗ១៩​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ