ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវទប់ស្កាត់រាល់បទល្មើសបន្ថែមទៀតនៅតាមខ្សែបន្ទាត់ព្រំដែន

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ រួម​គ្នា​ពង្រឹង​ទប់ស្កាត់​រាល់​បទល្មើស​បន្ថែម​ទៀត​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន និង​ត្រូវ​ចង​ចាំ​អនុវត្តន៍​អភិក្រម​ទាំង​៥ ក្នុង​អណត្ត​ទី​៦​នេះ​ឲ្យ​សាក​សមជា​ទាហាន​ដែល​មានគុណ​ភាព ។ នេះ​ជា​ប្រសាសន៍​លោក​ឧត្តមសេនីយ៍ទោ ប្រាក់ សោភ័ណ…

ខេត្តបាត់ដំបង ៖ កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ រួម​គ្នា​ពង្រឹង​ទប់ស្កាត់​រាល់​បទល្មើស​បន្ថែម​ទៀត​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន និង​ត្រូវ​ចង​ចាំ​អនុវត្តន៍​អភិក្រម​ទាំង​៥ ក្នុង​អណត្ត​ទី​៦​នេះ​ឲ្យ​សាក​សមជា​ទាហាន​ដែល​មានគុណ​ភាព ។

នេះ​ជា​ប្រសាសន៍​លោក​ឧត្តមសេនីយ៍ទោ ប្រាក់ សោភ័ណ មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥ មេបញ្ជាការ​តំបន់​ទី​១ តំណាង​លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ បាន​ដឹកនាំ​ជា​គណៈអធិបតី​ក្នុង​ពិធី​ទស្សនកិច្ច​សិក្សា ស្តី​ពី​ការងារ​កសាង​ពង្រឹង​អង្គ​ភាពរឹងមាំ​លើ​គ្រប់​វិស័យ នៅ​កងអនុសេនាតូច​ទី​១ និង​កងអនុសេនាធំ​ទី​១ ចំណុះ​ឲ្យ​ផ្នែក​សឹក​រង​ថ្មពួក ខេត្ត​បន្តា​យ​មាន​ជ័យ វេលា​ព្រឹក​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០១៩ និង​ស្ថិត​នៅ​ចំណុច​តា​ខ្លឹ​ង ភូមិ​សាមគ្គី ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។

ដោយ​មានការ​ចូលរួម​ពី​លោក​ឧត្តមសេនីយ៍ទោ ភ្ល​ន់ តារា មេបញ្ជាការ​តំបន់​ប្រ​តិ​បត្ត​ការ​សឹក​រង​បន្ទាយ​មាន​ជ័យ តំណាង​កងពល​លេខ​៥១ តំណាង​កងការពា​ព្រំដែន​លេខ​៥០៣ ប៉ូ​លី​ស​ការពារ​ព្រំដែន​លេខ​៨០៧ អភិបាលស្រុក មេឃុំ ផ្នែក​សឹក​រង អធិការ អាវុធហត្ថ គ្រប់​ស្រុក​តាម​ខ្សែបន្ទាត់​ព្រំដែន នាយទាហាន ពល​ទាហាន និង​វរ​សេនា​តូច​តាម​ព្រំដែន សរុប​រួម​ចំនួន​១១៣​នាក់​បាន​ចូលរួម ។

បន្ទាប់​ពី​ប្រតិភូ​អញ្ជើញ​កាត់​ខ្សែបូរ​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ទីបញ្ជាការ​កងអនុសេនាតូច​លេខ​១ របស់​អង្គភាព និង​បន្ត​ចុះ​ត្រួតពិនិត្យ​ជាក់ស្តែង​តាម​បណ្តា​គោលដៅ​នានា​ក្នុង​អង្គភាព កងអនុសេនាធំ​ទី​១ រួច​មក គណៈអធិបតី​និង​ប្រតិភូ​ទាំងអស់​ទទួល​បាន​របាយការណ៍​ពី​លោក​វរសេនីយ៍ត្រី ព្រហ្ម ប៊ុ​ន​នឿ​ន មេបញ្ជាការ​កងអនុសេនាធំ​ទី​១ បាន​បញ្ជាក់​អំពី​លក្ខណៈ​ភូមិសាស្ត្រ​ឈរជើង​តាម​ខ្សែបន្ទាត់​ព្រំដែន​ជាមួយ​ភាគី​ថៃ ទល់មុខ​តម្រួត​ថៃ​(​ត​ច​ដ​) លេខ​១២៤ របស់​កងពល​ទី​១២ ភាគី​ថៃ រួម​ការពារ​បង្គោល​ឡាក់​លេខ​៣២,៣៣,៣៤, និង​៣៥ បាន​រួម​សហការ​ជាមួយ​នគរបាល​ការពារ​ព្រំដែន​លេខ​៨០៧ ដោយ​រួម​សហការ​គ្នា រក្សា​បាន​នូវ​សុខ​សន្តិភាព​ជាមួយ​ប្រទេស​ជិតខាង ធានា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​មិន​ឲ្យ​មាន​ជួប​បញ្ហា​អ្វី​ឡើយ ។

បន្ត​មក​គ្រប់​តាម​បណ្តា​អង្គភាព ដែល​បាន​ចូលរួម​មតិ​វាយតម្លៃ​នូវ​ចំណុច​វិជ្ជមាន​និង​អវិជ្ជមាន​ដែល​អង្គភាព​ទាំងមូល​ធ្វើ​បាន ក្នុង​នោះ​សរុប​វាយតម្លៃ​ក្នុង​អង្គពិធី​រួច​មក លោក​លោក​ឧត្តមសេនីយ៍ទោ ប្រាក់ សោភ័ណ មេបញ្ជាការ​តំបន់​១ ជា​អធិបតី​បាន​ធ្វើការ​កោតសរសើរ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​វត្តមាន នៃ​ការ​អញ្ជើញ​ចូលរួម​ដ៏​កុះករ​ពី​សំណាក់​អស់លោក​ពី​គ្រប់​បណ្តា​អង្គភាព​ជិត​ឆ្ងាយ​ទាំងអស់​ដែល​បាន​ចូលរួម​ធ្វើ​ទស្សនកិច្ច​សិក្សា​ដើម្បី​ចែករំលែក​បទ​ពិសោធន៍​រក​ការ​រីក​ចំរើន​ផ្លាស់​ប្តូរ​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ ។

បន្ត​មក​លោក​ឧត្តមសេនីយ៍ទោ បាន​ធ្វើការ​កោតសរសើរ​ការ​រីក​ចំរើន មានការ​វិវត្តន៍​ឈាន​ឡើង​ច្រើន បើ​ប្រៀបធៀប​ទៅ​នឹង​រយ​:​ពេល​៣​ឆ្នាំ​មុន​(២០១៥)​កន្លង​មកនេះ​តាម​ទិស​ដៅ​លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ តែងតែ​ដាស់តឿន​ជា​ប្រចាំ​ពង្រឹង​លើ​វិស័យ​កងទ័ព ហើយ​តាម​រយៈ​នេះ​ដែរ​លោក​ឧត្តមសេនីយ៍ទោ ប្រាក់ សោភ័ណ បាន​ជំរុញ នឹង​ធ្វើការ​ផ្តាំផ្ញើ ដល់​អង្គពិធី​ទាំងមូល ជា​ពិសេស​អង្គភាព​អនុ​សេនា​ធំ​គាំទ្រ ត្រូវ​បន្ត​អនុវត្តន៍​ការងារ​កសាង​ពង្រឹង​អង្គ​ភាពរឹងមាំ​លើ​គ្រប់ វិស័យ ដូចដែល​មាន​ចែង​នៅ​ក្នុង​ផែនការ​កសាង ពង្រឹង​អង្គ​ភាពរឹងមាំ​លើ​គ្រប់​វិស័យ​របស់​យោធភូមិ​ភាគ​ទី​៥ ទាំង​៤​ខ្លឺ​ម​សារ ដោយ​ស្មារតី ទទួលខុសត្រូវ​ខ្ពស់ ស្មារតី​ឆ្នៃ​ប្រឌិត​គំនិត​ផ្តើម តទៅ​មុខ​ទៀត​ឲ្យ​ដូច​ភ្លៀងរលឹម ។

ព្រម​ជាមួយ​នេះ លោក​ឧត្តមសេនីយ៍ទោ ក៏​បាន​ក្រើនរំលឹក​គ្រប់​អង្គភាព​អនុវត្ត​ឲ្យ​រឹង​មាំ​ភារៈកិច្ច​នៃ​កង យោធពលខេមរភូមិន្ទ ការពារ​ជាតិ​បូរណភាព​ទឹកដី ការពារ​រដ្ឋធម្មនុញ្ញ ការពារ​ព្រះមហា​ក្សត្រ ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ ការពារ​សុខ​សន្តិភាព ស្ថិរភាព​សង្គម​ជាតិ​កម្ពុជា​នៃ​យើង​ឲ្យ​បាន​ដាច់ខាត ទោះជា​តម្លៃ​ណា​ក៏​ដោយ ហើយ​រួម​សហការ​គ្នា​បន្ត​ទប់ស្កាត់​រាល់​បទល្មើស​ខុសច្បាប់​នានា​ដែល​កំពុង​កើត​មាន​តាម​ខ្សែបន្ទាត់​ព្រំដែន​ឲ្យ​មានការ​ថយ​ចុះ​ជា​បន្ត​ទៅ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ