ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​បញ្ចប់​ប្រតិបត្តិការ​ប្រឆាំង​ពុក​រលួយ

5 ឆ្នាំ មុន

ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ៖ អយ្យកា​រអា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ប្រកាស​កាលពី​ថ្ងៃ​ទី​៣០​មក​រា ពី​ការ​បញ្ចប់​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ប្រតិបត្តិការ​តស៊ូ​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​បើក​ធ្វើ​ពី​ខែវិច្ឆិកា​ឆ្នាំ​២០១៧​មក តាម​ការ​ផ្ដួចផ្ដើម​គំនិត​របស់​ព្រះ​អង្គ​ម្ចាស់រ​ជ្ច​ទាយាទ MOHAMMED BEN SALMAN…

ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ៖ អយ្យកា​រអា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ប្រកាស​កាលពី​ថ្ងៃ​ទី​៣០​មក​រា ពី​ការ​បញ្ចប់​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ប្រតិបត្តិការ​តស៊ូ​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​បើក​ធ្វើ​ពី​ខែវិច្ឆិកា​ឆ្នាំ​២០១៧​មក តាម​ការ​ផ្ដួចផ្ដើម​គំនិត​របស់​ព្រះ​អង្គ​ម្ចាស់រ​ជ្ច​ទាយាទ MOHAMMED BEN SALMAN បុរស​ខ្លាំង​របស់​ប្រទេស​។

សរុប​អភិជន​និង​សមាជិក​ក្រុម​នយោបាយ​ឬ​មជ្ឈដ្ឋាន​អ្នកជំនួញ ៣៨១​នាក់​បាន​ត្រូវ​ចាប់ខ្លួន​ក្នុង​ឱកាស​នៃ​យុទ្ធនាការ​នោះ​។ ចំណែក​ការ​ដោះស្រាយ​គ្នា​នានា​ជាមួយ​ជនជាប់ចោទ ៨៧​នាក់​អាច​ឲ្យ​ប្រមូលប្រាក់​បាន​ចំនួន​៤០០​ពាន់​លាន​រៀល ប្រមាណ​ជា​៩៣​ពាន់​លាន​អឹ​រ៉ូ​។ អយ្យការ​បាន​ជំទាស់​ការ​ដោះស្រាយ​បែប​នោះ ក្នុង​៥៦​ករណី​ដែល​ជា​កម្មវត្ថុ​នៃ​ការ​កាត់ក្ដី​របស់​តុលាការ ហើយ​មនុស្ស​៨​នាក់ ដែល​ប​ដិ​ស​ធ​មិន​ព្រម​ចរចា​នឹង​ត្រូវ​កាត់ទោស​ពី​បទ​ពុក​រលួយ​។

ក្នុង​រយៈពេល​៣​ខែ​ដំបូង​នៃ​ប្រតិបត្តិការ​នោះ បណ្ដា​ជនសង្ស័យ ក្នុង​នោះ​រួម​មាន​ជា​ពិសេស ព្រះ​អង្គ​ម្ចាស់​WALID BEN TALAL ជា​អ្នករក​សី​ុ​វិនិយោគ​ធំ ត្រូវ​ជាប់​ឃុំឃាំង​ក្នុង​សណ្ឋាគារ​RITZ CARLTON ក្រុង​រី​យ៉ា​ដ​។

ពួក​អ្នកប្រឆាំង​នឹង​ព្រះ​អង្គ​ម្ចាស់​MOHAMMED BEN SALMAN បាន​ចោទប្រកាន់​ទ្រង់​ថា​ចាប់​ជម្រិត​​យក​ប្រាក់ ពី​ពួក​អ្នកមាន​ទាំងឡាយ​ព្រមទាំង​ពី​មនុស្ស​ឯទៀត​ៗ ហើយ​ជា​ការ​បង្ហាញ​កម្លាំង​មួយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ