ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​​រាជធានី​​ព​ន្លឿ​ន​ផែនការ​កាត់​ផ្តាច់​ប្រព័ន្ធ​ខ្សែភ្លើង ខ្សែកាប​ខាងលើ មក​ដាក់​បង្កប់​ក្រោម​ដី​ឱ្យ​រួចរាល់​មុន​ចូល​ឆ្នាំ​ខ្មែរ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ភ្នំពេញ​បាន​អះអាង​ថា ក្រុមការងារ​ជំនាញ​ពាក់​ព​ន្ធ័​បាន​នឹង​កំពុង​សម្រុក​កាត់​ទម្លាក់​ប្រ​ព​ន្ធ័​ខ្សែភ្លើង និង​ខ្សែកាប​នានា ដែល​ចង​ខាងលើ រួច​បង្កប់​ក្នុង​ដី​នៅ​តាម​ផ្លូវ​ចំនួន​៥​ខ្សែ​ឲ្យ​រួចរាល់​នៅ​មុន​បុណ្យចូលឆ្នាំ​ខ្មែរ​ឆាប់​ៗ​នេះ ។ លោក ម៉េ​ត…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ភ្នំពេញ​បាន​អះអាង​ថា ក្រុមការងារ​ជំនាញ​ពាក់​ព​ន្ធ័​បាន​នឹង​កំពុង​សម្រុក​កាត់​ទម្លាក់​ប្រ​ព​ន្ធ័​ខ្សែភ្លើង និង​ខ្សែកាប​នានា ដែល​ចង​ខាងលើ រួច​បង្កប់​ក្នុង​ដី​នៅ​តាម​ផ្លូវ​ចំនួន​៥​ខ្សែ​ឲ្យ​រួចរាល់​នៅ​មុន​បុណ្យចូលឆ្នាំ​ខ្មែរ​ឆាប់​ៗ​នេះ ។

លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អះអាង​ថា បន្ទាប់​ពី​បានការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល អាជ្ញាធរ​រាជធានី​ភ្នំពេញ ក្រោម​កិច្ច​សហ​ប្រ​តិ​បត្ត​ិការ​ពី​ជំនាញ​ពាក់ព​ន្ធ័​បាន​និង​កំពុង​ដំណើរការ​កាត់​ទម្លាក់​ខ្សែភ្លើង និង​ប្រ​ព​ន្ធ័​ខ្សែកាប​នានា​ដែល​ចង​ភ្ជាប់​នៅ​ផ្នែក​ខាងលើ​តាម​បណ្តោយ​ផ្លូវ​សំខាន់​ៗ​ក្នុង​រាជធានី​ភ្នំពេញ នឹង​ត្រូវ​ដាក់​ក្នុង​បំពង់​បង្កប់​ក្នុង​ដី​មាន​ចំនួន​៥​ខ្សែ​នោះ ។

ពេល​នេះ​ក្រុមការងារ​បាន​អនុវត្ត​រួចរាល់​ចំនួន​៤​ខ្សែ ហើយ​ថ្មី​ៗ​នេះ ក្រុមការងារ​បាន​បន្ត​អនុវត្ត​ន៏​នៅ​តាម មហាវិថី​កម្ពុជា​ក្រោម​មួយ​ខ្សែ​ទៀត ដោយ​គ្រោង​បញ្ចប់​នៅ​មុន​បុណ្យចូលឆ្នាំ​ខ្មែរ​ឆាប់​ៗ​នេះ ។ លោក​បន្ត​ថា នៅ​ពេល​ក្រុមការងារ​កាត់​ទម្លាក់​ខ្សែភ្លើង និង​ប្រ​ព​ន្ធ័​ខ្សែកាប​តាម​ផ្លូវ​ចំនួន​៥​ខ្សែ​ដែល​ជា​កញ្ចប់​ទី​មួយ​នេះ​រួច រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ស្នើ​សុំ​ការ​អនុញ្ញាត​កាត់​ទម្លាក់​ខ្សែភ្លើង និង​ប្រ​ព​ន្ធ័​ខ្សែកាប​នៅ​តាម​ផ្លូវ​ប្រមាណ​ជាង​១០​ខ្សែ​ទៀត ។

លោក​ម៉េ​ត មាស​ភក្តី បាន​បញ្ជាក់​ថា ក្នុង​ពេល​អនុវត្ត​ការងារ​កាត់​ទម្លាក់​ខ្សែភ្លើង និង​ប្រ​ព​ន្ធ័​ខ្សែកាប​កន្លង​មកនេះ ក្រុមការងារ​ពិតជា​មានការ​លំបាក ជា​ពិសេស​បញ្ហា​សណ្តាប់ធ្នាប់​នៅ​តាម​ដងផ្លូវ និង​ចិញ្ចើម​ផ្លូវ មានការ​ចត​យានយន្ត និង​តាំង​លក់​ផ្សេង​ៗ ធ្វើ​ឲ្យ​ក្រុមការងារ​ពិបាក​ចូល​រថយន្ត​កន្ត្រក​ដើម្បី​កាត់​ខ្សែភ្លើង ។

អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ចូលរួម ជា​ពិសេស​ជួយ​សម្រួល​ដល់​ក្រុមការងារ​ដែល​បាន​ចុះ​ទៅ​អនុវត្ត និង​សូម​ការ​អធ្យាស្រ័យ​ឬ​យោគយល់​ចំពោះ​ការ​រំខាន ដូច​ជា​ការ​កាត់​ប្រ​ព​ន្ធ័​ខ្សែភ្លើង ឬ​ខ្សែកាប​ធ្វើ​ឲ្យ​ដាច់​នៅ​តាម​ផ្ទះ​របស់​បងប្អូន ប៉ុន្តែ​ទោះជា​យ៉ាងណា​ក្រុមការងារ​នឹង​ខិតខំ​ត​ភ្ជាប់​បម្រើ​ជូន​បងប្អូន​ឲ្យ​បាន​ឆាប់​បំផុត ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ