ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ៗ​ភ័យ​គ្រប់​គ្នា រួច​ក៏​ផ្អើល​ដល់​សមត្ថកិច្ច(មានវីដេអូ)

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ភ្លើង​ឆេះ​ព្រៃ​យ៉ាង​សន្ធោសន្ធៅ បណ្ដាល​អោយ​រាលដាល​ទៅ​ទ្រុងមាន់ និង​ផ្ទះ​ប្រជាពលរដ្ឋ​ទើប​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​ព្រួយបារម្ភ​ជា​ខ្លាំង ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​៥០​នាទី រសៀល​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០១៩…

ខេត្តកំពង់ឆ្នាំង ៖ ភ្លើង​ឆេះ​ព្រៃ​យ៉ាង​សន្ធោសន្ធៅ បណ្ដាល​អោយ​រាលដាល​ទៅ​ទ្រុងមាន់ និង​ផ្ទះ​ប្រជាពលរដ្ឋ​ទើប​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​ព្រួយបារម្ភ​ជា​ខ្លាំង ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​៥០​នាទី រសៀល​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​ខ្សាច់​ស ក្នុងភូមិ​អណ្ដូង​ជ្រៃ ឃុំ​អណ្ដូង​ស្នាយ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

យ៉ាងនេះ​ក្តី​បន្ទាប់​ពី​មាន​ហេតុការណ៍​ភ្ញាក់​ឡើង​នេះ​ក៏​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​បាន​ចេញ​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ និង​គ្រប់គ្រង​សភាព​ការ​ទាន់​ពេលវេលា ។

លោក​វរសេនីយ៍ឯក ទឹម ចាន់​ធី អធិការ​នគរបាល ស្រុក​រលាប្អៀរ បញ្ជាក់​ថា មិន​មាន​ឆេះ​ផ្ទះ ប្រជាពលរដ្ឋ​នោះ​ទេ គឺ​គ្រាន់តែ​ឆេះ​ព្រៃ​ប៉ុណ្ណោះ និង​បាន​រាលដាល​ស​ម្តៅ​ទៅ​ផ្ទះ​ប្រជាពលរដ្ឋ ទើប​មានការ​ភ្ញាក់ផ្អើល និង​ព្រួយបារម្ភ ហើយ​សមត្ថកិច្ច​ចេញ​អន្តរាគមន៍​ទាន់​ពេលវេលា ។ ចំពោះ​មូលហេតុ គឺ​សង្ស័យ​ថា បណ្ដាល​មក​ពី​ក្មេង​ឃ្វាលគោ​ក្របី​នៅ​ជិត​កន្លែង​កើតហេតុ​បាន​ជក់បារី​បោះ​ទៅ​លើ​ព្រៃ និង​ស្មៅ​ងាប់​ស្ងួត​ទើប​បណ្ដាល​ឲ្យ​មាន​អគ្គិភ័យ​កើតឡើង ។

លោក​បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​អគ្គិភ័យ​កំពុង​តែ​ឆេះ​ព្រៃ​យ៉ាង​សន្ធោសន្ធៅ​បន្ទាប់​មក​ក៏​បាន​ទូរស័ព្ទ​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​នគរបាល​ខេត្ត​ចេញ​ទៅ​ពន្លត់​អស់​ចំនួន​៣​គ្រឿង​គ្រប់គ្រង​សភាពការណ៍​បាន ។ ជា​ចុង​ក្រោយ​លោក​ក៏​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ទាំងអស់​សូម​មេត្តា​ប្រុង​ប្រយ័ត្ន ព្រោះ​ខែ​នេះ​ជា​រដូវ​រាំង​ស្ងួត អាច​បណ្តាល​ឲ្យ​ភ្លើង​ងាយ​នឹង​ឆាប់ឆេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ