ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានអី​ទៀត Apple បិទផ្លូវ Facebook បាន​ស្អាត​ចែស

5 ឆ្នាំ មុន

យោង​តាម​សេចក្តីរាយការណ៍​របស់​ភ្នាក់ងារ​សារព័ត៌មាន Rueters ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៣០ មក​រា កន្លង​មក​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Apple Inc បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ពួក​គេ​បាន​ហាម​ក្រុមហ៊ុន…

យោង​តាម​សេចក្តីរាយការណ៍​របស់​ភ្នាក់ងារ​សារព័ត៌មាន Rueters ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៣០ មក​រា កន្លង​មក​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Apple Inc បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ពួក​គេ​បាន​ហាម​ក្រុមហ៊ុន Facebook Inc មិន​ឲ្យ​ប្រើ​កម្មវិធី​មួយ​ដែល​អនុញ្ញាត​ឲ្យ​អាជីវកម្ម​គ្រប់គ្រង iPhone របស់​បុគ្គលិក​របស់​ពួក​គេ និង​បាន​ចោទប្រកាន់​ថា ហ្វេ​ស​ប៊ុ​កបាន​ប្រើ​វា​ដើម្បី​តាមដាន​ទម្លាប់​ប្រើ​អ៊ី​ន​ធើ​ណែ​តរបស់​យុវជន ។

Apple បាន​ផ្តល់​ជា​ប័ណ្ណ​អនុញ្ញាត​ដែល​អនុញ្ញាត​ឲ្យ​អាជីវកម្ម​គ្រប់គ្រង iPhone របស់​អ្នក​ប្រើប្រាស់​បាន​ច្រើន ដោយ​អាច​បញ្ចូល​កម្មវិធី តាមដាន​ការ​ប្រើប្រាស់ ឬ​លុប​ទិន្នន័យ​របស់​អាជីវកម្ម​ជាដើម ។ Apple បាន​បង្កើត​កម្មវិធី​នេះ​សម្រាប់​ក្រុមហ៊ុន ឬ​អង្គការ​ដែល​មាន​បុគ្គលិក​ប្រើ iPhone សម្រាប់​កិច្ចការ​ផ្លូវការ ។

កាលពី​ថ្ងៃ​អង្គា​រ៍ គេហទំព័រ TechCrunch បាន​រាយការណ៍​មក​ថា ហ្វេ​ស​ប៊ុ​កបាន​ឲ្យ​ថវិកា​ទៅ​អ្នក​ប្រើប្រាស់​អាយុ​ចាប់ពី​១៣​ឆ្នាំ​ឡើង​ទៅ​ដើម្បី​បញ្ចូល​កម្មវិធី​មួយ​ឈ្មោះ​ថា Facebook Research ដើម្បី​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​បញ្ចូល Software មួយ​ដែល​អាច​តាមដាន​ទម្លាប់​ប្រើប្រាស់​បាន ។

Apple បាន​ហាមឃាត់​មិន​ឲ្យ​ហ្វេ​ស​ប៊ុ​ក​ប្រើ​កម្មវិធី​នេះ​ទៀត​ទេ ដោយ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ មក​ថា​កម្មវិធី​នេះ​គឺ​សម្រាប់​តែ​ការ​ប្រើប្រាស់​ក្នុង​ក្រុមហ៊ុន​ប៉ុណ្ណោះ ។

ការ​ហាមឃាត់​នេះ​មិន​បាន​ប៉ះពាល់​ដល់​កម្មវិធី​របស់​ហ្វេ​ស​ប៊ុ​កលើ App Store ទេ ប៉ុន្តែ​ហ្វេ​ស​ប៊ុ​ក​មិន​អាច​ចែកចាយ​កម្មវិធី​សម្រាប់​បុគ្គលិក​របស់​ពួក​គេ​ឡើយ ។

ហ្វេ​ស​ប៊ុ​កបាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា មានការ​មើល​រំលង​ចំណុច​សំខាន់​ៗ​នៃ​កម្មវិធី​ស្រាវជ្រាវ​របស់​ពួក​គេ​ច្រើន ហើយ​ពួក​គេ​បាន​ទទួល​បានការ​អនុញ្ញាត​ពី​អ្នក​ប្រើប្រាស់​ហើយ ​។

ហ្វេ​ស​ប៊ុ​កបាន​បន្ថែម​ទៀត​ថា មាន​តិច​ជាង ៥%​នៃ​អ្នកចូលរួម​កម្មវិធី​ស្រាវជ្រាវ​ខាងលើ​ស្ថិត​ក្នុង​វ័យ​យុវវ័យ ហើយ​ពួក​គេ​ក៏​មានការ​អនុញ្ញាត​ពី​អាណាព្យាបាល​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ