ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ច្រើន​ពេក​ដល់​ថ្នាក់​អាកាសយានដ្ឋាន​ថៃ​ចេញ​ការ​ព្រមាន​សម្រាប់​បុណ្យចូលឆ្នាំ​ចិន

5 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ភ្នាក់ងារ​សារព័ត៌មាន Bangkok Post បាន​និយាយ​ក្នុង​សេចក្តីរាយការណ៍​មួយ​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៣១ មក​រា ថា​អាកាសយានដ្ឋាន Suvarnabhumi នឹង​ទទួល​អ្នកដំណើរ​ប្រមាណ…

ប្រទេស​ថៃ ៖ ភ្នាក់ងារ​សារព័ត៌មាន Bangkok Post បាន​និយាយ​ក្នុង​សេចក្តីរាយការណ៍​មួយ​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៣១ មក​រា ថា​អាកាសយានដ្ឋាន Suvarnabhumi នឹង​ទទួល​អ្នកដំណើរ​ប្រមាណ ២.៦​លាន​នាក់​ក្នុង​កំឡុង​បុណ្យចូលឆ្នាំ​ចិន​ខាង​មុខ​នេះ ។

អាកាសយានដ្ឋាន​ធំ​ជាងគេ​របស់​ប្រទេស​ថៃ​នឹង​ទទួលភ្ញៀវ​ធ្វើ​ដំណើរ​ប្រមាណ​២០០,០០០​នាក់​ក្នុង​មួយ​ថ្ងៃ​ចាប់ពី​ថ្ងៃ​ពុធ​ទៅ​ដល់​ថ្ងៃ​ទី ១១ ខែកុម្ភៈ ។

លោក Suthirawat Suwannawat ដែល​ជានា​យក​អាកាសយានដ្ឋាន​បាន​និយាយ​ថា ការ​ព្យាករណ៍​នេះ​មាន​ចំនួន​ច្រើន​ជាង​ឆ្នាំ​មុន​ដល់​ទៅ​៣.៣% និង​បាន​ជំរុញ​ដល់​អាកាសយានដ្ឋាន​ឲ្យ​ត្រៀមខ្លួន​ក្នុង​ការ​ទទួលភ្ញៀវ និង​ដោះស្រាយ​បញ្ហា​ជើង​យន្តហោះ ការ​ស្ទះចរាចរណ៍​ជុំវិញ​អា​កាស​យានដ្ឋាន និង​ការ​រង​ចាំ​យូរ​នៅ​កន្លែង Check-in ជាដើម ។

លោក​បាន​និយាយ​ទៀត​ថា «​ពួក​យើង​ផ្តល់​យោបល់​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ប្រើ Cuss» ដែល​ជា​ម៉ាស៊ីន Check-in នៅ​អាកាសយានដ្ឋាន ។

លោក​បាន​បន្ថែម​ទៀត​ថា ភ្ញៀ​ង​ទេសចរ​ជនជាតិ​ចិន​នឹង​ស្មើរ​ភាគច្រើន​នៃ​អ្នកដំណើរ​ដែល​ឆ្លងកាត់​អាកាសយានដ្ឋាន ។ ក្រុមហ៊ុន​អាកាសចរណ៍​ក៏​កំពុង​តែ​បន្ថែម​ជើង​យន្តហោះ​ដើម្បី​ដោះស្រាយ​នឹង​បញ្ហា​កំណើន​អ្នកដំណើរ​នេះ​ដែរ ។

សរុប​មក មាន​ជើង​យន្តហោះ​ចំនួន ១៤,៧០៥ ដែល​ហោះ​ចេញ​និង​ចូល​អាកាសយានដ្ឋាន Suvarnabhumi ក្នុង​កំឡុង​ពេល​បុណ្យចូលឆ្នាំ​ចិន ឬ​ច្រើន​ជាង​ឆ្នាំ​មុន ៨% ។

អ្នកដំណើរ​ត្រូវ​បាន​ប្រាប់​ឲ្យ​ទៅ​ដល់​អាកាសយានដ្ឋាន​ប្រមាណ ៣​ម៉ោង​មុន​ពេល​យន្តហោះ​ចេញ​ហោះហើរ​សម្រាប់​ជើង​យន្តហោះ​អន្តរជាតិ និង​យ៉ាងតិច​ណាស់ ២​ម៉ោង​សម្រាប់​ជើង​យន្តហោះ​ក្នុង​ស្រ​យក ។

លោក Suthirawat បាន​បន្ថែម​ទៀត​ថា​អ្នកដំណើរ​គួរតែ​ប្រើ​សេវា​ដឹក​ជញ្ជូន​សាធារណៈ​ដូច​ជា Airport Rail Link រថយន្ត ឬ​រថយន្តក្រុង​ជាដើម​ដើម្បី​ចៀសវាង​ការ​ស្ទះចរាចរណ៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ