ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​បំបៅ​ដោះ​កូន​អាច​​កាត់​បន្ថយ​គ្រោះ​​ហានិភ័យ​ពី​ជំងឺ​​ភ្លេច​ភ្លាំង​

10 ឆ្នាំ មុន

​លទ្ធផល​នៃ​ការ​សិក្សា​មួយ​បាន​ប​ង្ហាញ​ថា​ ការ​បំបៅ​ដោះ​កូន​ក្នុង​រយៈ​ពេល​វែង​នឹង​ជួយ​ឱ្យ​ស្ត្រី​កាត់​បន្ថយ​បាន​អត្រា​កើត​ជំងឺ​ភ្លេច​ភ្លាំង​ (Alzheimer’s) ។​ការ​សិក្សា​ដែល​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិ​ប័ត្រ​ជំងឺ​ភ្លេចភ្លាំង​បាន​លើក​ឡើង​ថា​ ការ​ជាប់​ពាក់​ព័ន្ធ​គ្នា​អាច​បណ្តាល​មក​ពីប្រសិទ្ធ​ភាព​ជីវ​សាស្ត្រ​នៃ​ការ​បំបៅ​ដោះ ។​ ឧទាហរណ៍​ ការ​បំបៅ​ដោះ​កូន​អាច​ស្តា​ឡើង​វិញ​នូវ​តុល្យ​ភាព​អ័រ​ម៉ូន​អាំង​ស៊ុយ​លីន

​លទ្ធផល​នៃ​ការ​សិក្សា​មួយ​បាន​ប​ង្ហាញ​ថា​ ការ​បំបៅ​ដោះ​កូន​ក្នុង​រយៈ​ពេល​វែង​នឹង​ជួយ​ឱ្យ​ស្ត្រី​កាត់​បន្ថយ​បាន​អត្រា​កើត​ជំងឺ​ភ្លេច​ភ្លាំង​ (Alzheimer’s) ។​ការ​សិក្សា​ដែល​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិ​ប័ត្រ​ជំងឺ​ភ្លេចភ្លាំង​បាន​លើក​ឡើង​ថា​ ការ​ជាប់​ពាក់​ព័ន្ធ​គ្នា​អាច​បណ្តាល​មក​ពីប្រសិទ្ធ​ភាព​ជីវ​សាស្ត្រ​នៃ​ការ​បំបៅ​ដោះ ។​ ឧទាហរណ៍​ ការ​បំបៅ​ដោះ​កូន​អាច​ស្តា​ឡើង​វិញ​នូវ​តុល្យ​ភាព​អ័រ​ម៉ូន​អាំង​ស៊ុយ​លីន​ដែល​ត្រូវ​បាន​កាត់​បន្ថយ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ ខណៈ​ជំងឺ​ភ្លេច​ភ្លាំង​ត្រូវបាន​សម្គាល់​ដោយ​រេស៊ីស្តង់​អ័រ​ម៉ូន​អាំង​ស៊ុយ​លីន​នៅ​ក្នុង​ខួរ​ក្បាល ។​

វេជ្ជ​បណ្ឌិត​ Molly Fox មក​ពី​សាកល​វិទ្យា​ល័យ​ University of Cambridge ដែល​ជា​អ្នក​ដឹកនាំ​ការ​សិក្សា​ស្រាវ​ជ្រាវ​បាន​និយាយ​ថា​ ៖ «ជំងឺ​ភ្លេច​ភ្លាំង​គឺ​ជា​ភាព​ច្របូក​ច្របល់​នៃ​មុខ​ងារ​យល់​ដឹង​ ហើយ​ប៉ះ​ពាល់​លើ​មនុស្ស​៣៥,៦​លាន​នាក់​ក្នុង​ពិភព​លោក​ ។ ទៅ​អនាគត​ យើង​គិត​ថា​ជំងឺ​នេះ​នឹង​រាលដាល​ចូល​ក្នុង​បណ្តា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប​និង​មធ្យម​ ។​

ដូច្នេះ​វា​សំខាន់​ណាស់​ដែល​យើង​ត្រូវ​បង្កើត​នូវ​យុទ្ធ​សាស្ត្រ​ទ្រង់​ទ្រាយ​ធំ​ តែ​ចំណាយ​លុយ​តិច​ដើម្បី​ការពារ​ប្រឆាំងនឹង​ការ​រាល​ដាល​ជំងឺ​នេះ​» ។​ ដោយ​​ឡែក​ ការសិក្សា​ស្រាវ​ជ្រាវ​មួ​យចំនួន​កាល​ពី​លើក​មុនៗ​ ក៏​សុទ្ធ​តែ​បាន​បង្ហាញ​ថា​ ការ​បំបៅ​ដោះ​កូន​អាច​កាត់​បន្ថយ​អត្រាប្រឈម​របស់​ស្ត្រី​ជាម្តាយ​ពី​ជំងឺ​ផ្សេងៗ​ទៀត ៕​