ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​សុក្រ​ដើមខែ​ថ្មី​បង្កក់​សិរី​លើក​ជោគជតារាសី​នៃ​ឆ្នាំ​ទាំង​៦​ឈរ​លើ​កំពូលភ្នំ​ទ្រព្យ

5 ឆ្នាំ មុន

កុ​ម្ភោ សុក្រៈ មហា​ធ​នំ ថ្ងៃ​សុក្រ​ដើមខែ​កុម្ភៈ​លេខ​ហុងស៊ុយ cmt $55555 ខែ​ថ្មី​ឡើង​លាភ​ឡើង​យស​បារមី​លើក​ជោគ​ជត​រាសី​នៃ​ឆ្នាំ​ទាំង​៦​ជាន់​លើ​កំពូលភ្នំ​ទ្រព្យ បរិបូណ៌​ដោយ​ទ្រព្យសម្បត្តិ កែវកង មាស…

កុ​ម្ភោ សុក្រៈ មហា​ធ​នំ ថ្ងៃ​សុក្រ​ដើមខែ​កុម្ភៈ​លេខ​ហុងស៊ុយ cmt $55555 ខែ​ថ្មី​ឡើង​លាភ​ឡើង​យស​បារមី​លើក​ជោគ​ជត​រាសី​នៃ​ឆ្នាំ​ទាំង​៦​ជាន់​លើ​កំពូលភ្នំ​ទ្រព្យ បរិបូណ៌​ដោយ​ទ្រព្យសម្បត្តិ កែវកង មាស ប្រាក់​ចូល​មក​ហូរហៀរ​ឮ​តែ​ពាក្យ​អស្ចារ្យ ។

តាម​ជើង​លេខ​របស់​គ្រូ​ហុងស៊ុយ​ធំ​បាន​បញ្ជាក់​ថា ឆ្នាំ​មហា​សំណាង​ទាំង​៦ ថោះ មមែ ឆ្លូវ ម្សាញ់ រកា កុរ នៅ​ថ្ងៃ​សុក្រ​ដើមខែ​ថ្មី​នេះ​ចាត់​ថា​ជា​ថ្ងៃ​ហៅ​លាភ​ធំ ហៅ​ទ្រព្យធន​មហាសាល ថ្ងៃ​នាំ​សិរី​សួស្តី​ជ័យ​មង្គល​វិបុល​សុខ​គ្រប់​ប្រការ និង​ជា​ថ្ងៃ​ឡើង​ឋានៈ​បុណ្យស័ក្តិ កិត្តិយស​ខ្ពង់ខ្ពស់​ដល់​ឆ្នាំ​សំណាង​ទាំង​៥​បាន​សម្រេច​ជោគវាសនា​ល្អ​ប្រសើរ​ក្នុង​ជីវិត រស់នៅ​បរិបូណ៌​ដោយ​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​។ សូម​លោក​អ្នក​ចូល​មើល​លេខ​ហុងស៊ុយ ហើយ​ស៊ែរ​បួងសួង ឱ្យ​បាន​ឆាប់​ដើម្បី​លើក​ការ​ទស្សន៍​ទាយ​នេះ​ឱ្យ​ស័ក្តិសិទ្ធិ​មួយ​រយ​ភាគរយ​ទទួល​បាន​នូវ​លាភសក្ការៈ​សម​ដូច​ក្តី​បំណង ។

ឆ្នាំថោះ ក្រយៅ​មនុស្ស​អ្នកមាន​បារមី​តេជៈ​មហិមា ដួង​រាសី​លោក​អ្នក​ឡើង​ខ្ពស់ត្រដែត ប្រកប​កិច្ចការ​អ្វី​តែង​ហុច​ផល​មក​វិញ​យ៉ាង​គាប់ប្រសើរ​។ នៅ​ដើមខែ​កុម្ភៈ​នេះ​ជា​ពេលវេលា​ល្អ​បំផុត​ក្នុង​ការ​បំពេញការងារ​ទោះជា​ការងារ​ឯកជន ឬ​ការងារ​ក្រុមហ៊ុន​ក៏​តែង​ហុច​ផល​មក​វិញ​ជាទី​កក់ក្តៅ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោក​អ្នក​ចង់​បើកហាង​ថ្មី​ឬ​ផ្លាស់​ទីកន្លែង​លក់ដូរ​ក៏​ជា​ឱកាសល្អ​ប្រពៃ​ណាស់ ប្រាក់​ហូរ​ចូល​ដូច​ចាក់ទឹក ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ឆ្ងាយ​ជិត​ជួប​តែ​សេចក្តីសុខ​ក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ​។ រីឯ​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា កំលោះ​ក្រមុំ​មាន​តែ​ភាព​ស្រស់ស្រាយ និង​យល់ចិត្ត​គ្នា​ប្រពៃ​ណាស់ ។

ឆ្នាំមមែ ពពែ​មាស​នាំ​សំណាង នាំ​លាភ​ធំ​ចាំង​ចូល​ក្នុង​ជីវិត មាន​ហុងស៊ុយ​ល្អ ង៉ូ​វ​ហេង​ឡើង​ខ្ពស់​សម្បូរ​លុយ​ចាយ​និង​មាន​លាភ​ធំ​ដទៃ​ទៀត​ចូល​មក​ក្នុង​ពេល​ដំណាលគ្នា​។ តាម​ជើង​លេខ​បាន​កំណត់​ថា នៅ​ដើមខែ​កុម្ភៈ​នេះ​អ្នក​កើត​ឆ្នាំមមែ មាន​លាភ​មាន​ជ័យ​លុយ​ធំ​ផ្ទួន​ៗ​ចូល​មក​ហៀរ​ដៃ លើស​ឆ្នាំ​ដទៃ​ទៀត​ធ្វើ​ឱ្យ​គេឯង​ច្រណែន​គ្រប់​គ្នា ព្រោះតែ​ជោគជ័យ​ទាំង​ទ្រព្យធន និង​ជោគជ័យ​ទាំង​សម្ព័​ម្ធ​ភាព​ស្នេហា ។

ឆ្នាំឆ្លូវ ជើង​លេខ​ប្រាក់​ថា នៅ​ដើមខែ​ថ្មី​នេះ​លោក​អ្នកមាន​លាភ​មាន​លុយ​ហូរ​ចូល​ដូច​ទឹកភ្លៀង​ធ្លាក់​ពីលើ​មេឃ តាម​ទំនាយ​កំពូល​ហោរា​ចិន​សែ​បាន​បង្ហាញ​ថា នៅ​ថ្ងៃ​ទី​១ កុម្ភៈ​នេះ​លោក​អ្នកមាន​លាភ​ធំ​លុយ​ធំ​ហូរ​ចូល​កាន់តែ​ខ្លាំង​រាសី​ឡើង​ខ្ពស់ត្រដែត​បើ​លោក​អ្នក​ចង់​ធ្វើការ​ផ្លាស់​ប្តូរ​អ្វី​តែង​ផ្តល់​ផល​ល្អ​និង​ទទួល​បាន​ផ្លែផ្កា​មក​វិញ​យ៉ាង​គាប់ប្រសើរ​។ រាល់​ការងារ​រក​ទទួលទាន​មាន​លាភ​មាន​លុយ​ចូល​ច្រើន​និង​មាន​អ្នក​នាំ​ប្រាក់​មក​ឱ្យ​ដល់​ផ្ទះ​ថែម​ទៀត​ផង ។

ឆ្នាំម្សាញ់ ពស់​ធំ​នាំ​ហេង នាំ​មហាលាភ​ចាំង​ចូល​ក្នុង​ជីវិត មាន​ហុងស៊ុយ​ល្អ ង៉ូ​វ​ហេង​ឡើង​ខ្ពស់ សម្បូរ​លុយ​ចាយ និង​មាន​លាភ​ធំ​ដទៃ​ទៀត​ចូល​មក​ក្នុង​ពេល​ដំណាលគ្នា​នេះ​។ តាម​ជើង​លេខ​បាន​កំណត់​ថា នៅ​ថ្ងៃ​ដើមខែ​ថ្មី​នេះ​អ្នក​កើត​ឆ្នាំម្សាញ់​មាន​លាភ​មាន​ជ័យ​លុយ​ធំ​ហូរ​ចូល​មក​ហៀរ​ដៃ និង​ប្រាថ្នា​អ្វី​បាន​សម្រេច​ដូច​បំណង ។

ឆ្នាំ រកា មនុស្ស​មាន​បារមី​ដៅ​មក​ទេវតា​ថែរក្សា មាន​ប្រាជ្ញា​ឈ្លាសវៃ មានគំនិត​ភ្លឺ​ថ្លា ប្រាថ្នា​អ្វី​រមែង​បាន​សម្រេច​ដូច​បំណងប្រាថ្នា​។ នៅ​ថ្ងៃ​ដើមខែ​កុម្ភៈ​នេះ​ចាត់​ថា​ជា​ថ្ងៃ​ហេង ថ្ងៃ​នាំ​លុយ​ចូល​ផ្ទះ​ណែន​ៗ មាន​លាភ​ធំ​ចូល​មក​ផ្ទួន​ៗ មាន​ប្រាក់​វាល់​លាន​ប្រចាំជីវិត​។ រីឯ​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា កំលោះ ក្រមុំ មាន​តែ​ភាព​ស្រស់ស្រាយ និង​ការ​អត់ឱន​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ប្រពៃ​ណាស់ ។

ឆ្នាំ កុរ នាម​ជា​អ្នកមាន​លាភ មានសំណាង មាន​ហុងស៊ុយ​ល្អ​។ នៅ​ដើមខែ​ថ្មី​នេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​ល្អ​ខ្លាំង​ណាស់ មាន​លាភ មាន​ជ័យ មាន​សិរី​សួស្តី​គ្រប់​ប្រការ មាន​លុយ​ហូរ​ចូល​មក​គ្រប់​ទិស​ទី និង​ជោគជ័យ​លើ​ជីវិត​ការងារ ។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ទិញ​ចូល​លក់​ចេញ​ចំណេញ​កាក់កប​ខ្លាំង ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ការ​យោគយល់ និង​ផ្អែម​ល្អែ​ម​រកគ្នា​ជា​និច្ច ។