ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ទេ​! ពលរដ្ឋ​ខ្មែរ​ចេញ​-​ចូល​ផ្សារ​រ៉ុ​ក្លឿ​ប៉ុន្មាន​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ប្រជា​ល​រដ្ឋ​ខ្មែរ​ដែល​បាន​ចេញ-ចូល​ផ្សា​រ​រ៉ុ​ង​ក្លឿ ប្រទេស​ថៃ ដែល​ទិញ​សំបុត្រ​ទៅ​ព្រឹក វិល​ល្ងាច​ក្នុង​មួយ​ថ្ងៃ​ប្រមាណ​ជិត​២​ម៉ឺន​នាក់ ​មានទាំង​​អាជីវករ ​និង​កម្មករ​។ ជាក់ស្តែង​នៅ​ល្ងាច​ថ្ងៃ​ទី​២៩ ខែមករា…

ខេត្តបន្ទាយមានជ័យ ៖ ប្រជា​ល​រដ្ឋ​ខ្មែរ​ដែល​បាន​ចេញ-ចូល​ផ្សា​រ​រ៉ុ​ង​ក្លឿ ប្រទេស​ថៃ ដែល​ទិញ​សំបុត្រ​ទៅ​ព្រឹក វិល​ល្ងាច​ក្នុង​មួយ​ថ្ងៃ​ប្រមាណ​ជិត​២​ម៉ឺន​នាក់ ​មានទាំង​​អាជីវករ ​និង​កម្មករ​។

ជាក់ស្តែង​នៅ​ល្ងាច​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ខេត្តបន្ទាយមានជ័យ គេ​ឃើញ​មាន​ប្រជាពលរដ្ឋ​ត្រឡប់​ពី​ផ្សា​រ៉ុ​ង​ក្លឿ ប្រទេស​ថៃ ចូល​មក​ក្រុង​ប៉ោយ​ប៉ែ​ត​វិញ​មាន​ចំនួន​ច្រើន ដែល​ភាគច្រើន​មាន​អាជីវករ និង​កម្មករ​បាន​ត្រឡប់​ពី​លក់ដូរ​វិញ​នៅ​ពី​ផ្សារ​រ៉ុ​ង​ក្លឿ ស្ថិត​ក្នុងស្រុក​អារញ្ញ​ប្រា​ថេ​ត ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ដែល​ប្រឈម ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ប្រទេស​កម្ពុជា​។

លោក សាន ស៊ា​ន​ហូរ អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០១៩​នេះ​ថា ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ចេញចូល​ទៅ​លក់ដូរ​នៅ​ផ្សារ​រ៉ុ​ង​ក្លឿ ប្រទេស​ថៃ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ក្នុង​១​ថ្ងៃ​មិន​តិច​ជាង​២​ម៉ឺន​នាក់ ដែល​បាន​ទិញ​សំបុត្រ​ចេញ​-​ចូល​ទៅ​រកស៊ី មាន​ទាំង​អាជីវករ និង​កម្មករ​ដែល​បាន​ទៅ​លក់ដូរ​នៅ​ផ្សារ​រ៉ុ​ង​ក្លឿ ប្រទេស​ថៃ​មាន​ដល់​៨០​ភាគរយ​។

លោក​បាន​បញ្ជាក់​ថា មាន​អាជីវករ​ខ្មែរ​មួយ​ចំនួន​បាន​ទៅ​ស្នាក់​នៅ​ក្នុង​ផ្សា​រ៉ុ​ង​ក្លឿ និង​ស្រុក​អារញ្ញ ប្រទេស​ថៃ​ដោយ​ស្របច្បាប់​ទៅ​ប្រកប​មុខរបរ​លក់ដូរ​នៅ​ផ្សារ​រ៉ុ​ង​ក្លឿ ដែល​បាន​ជួល​តូប​លក់ដូរ​ទំនិញ​ជា​មធ្យម​ក្នុង​១​តូប​តំលៃ​៥​ទៅ​១០​ម៉ឺន​បាត​។

ដោយ​យោង​តាម​របាយការណ៍​ប្រ​ឆាំ​ខែធ្នូ ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ ដែល​ស្នាក់​ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត សរុប​អ្នកដំណើរ​ចេញ​-​ចូល​មាន​ចំនួន​១.០៧១.០៤៧​នាក់ (​ស្រី​៥១៣.៧៧៩​នាក់​) ក្នុង​នោះ​មាន​សញ្ញា​តិ​ខ្មែរ​មាន​ចំនួន​៩៩១.៦៦៩​នាក់ (​ស្រី​៤៦៧.៣២៨​នាក់​) និង​ជាន​ជាតិ​បរទេស​មាន​ចំនួន​៧៩.៣៧៨​នាក់ (​ស្រី​៤៦.៤៥១​នាក់​) ភ្ញៀវ​បរទេស​មាន​ចំនួន​៧៧.០៨៨​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ