ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណាច​នៃ​ការ​ដឹងគុណ

5 ឆ្នាំ មុន

កតញ្ញុតាធម៌​ជា​គុណធម៌​ដែល​សំខាន់​ក្នុង​ភាព​ជា​មនុស្ស​។ ការ​ដឹងគុណ និង​ការ​តបគុណ​អាច​គ្រប់គ្រង​រក្សា​ឱ្យ​សត្វលោក​ផុត​អំពី​គ្រោះអាក្រក់​ទាំងពួង​បាន ព្រោះ​កតញ្ញូ​មាន​កម្លាំង​ដ៏​ក្រៃ​លែង ដូច្នេះ​ត្រូវ​ខំប្រឹង​សន្សំ​ឱ្យ​បាន​ល្អ កុំ​យល់​ថា មិនសូវ​សំខាន់​នោះ ។ កាលបើ​កតញ្ញុតាធម៌​តាំងស៊ប់​នៅ​ក្នុង​ខ្លួន​យើង​ប្រាកដ​ហើយ ជា​គ្រឿង​សម្គាល់ថា…

កតញ្ញុតាធម៌​ជា​គុណធម៌​ដែល​សំខាន់​ក្នុង​ភាព​ជា​មនុស្ស​។ ការ​ដឹងគុណ និង​ការ​តបគុណ​អាច​គ្រប់គ្រង​រក្សា​ឱ្យ​សត្វលោក​ផុត​អំពី​គ្រោះអាក្រក់​ទាំងពួង​បាន ព្រោះ​កតញ្ញូ​មាន​កម្លាំង​ដ៏​ក្រៃ​លែង ដូច្នេះ​ត្រូវ​ខំប្រឹង​សន្សំ​ឱ្យ​បាន​ល្អ កុំ​យល់​ថា មិនសូវ​សំខាន់​នោះ ។

កាលបើ​កតញ្ញុតាធម៌​តាំងស៊ប់​នៅ​ក្នុង​ខ្លួន​យើង​ប្រាកដ​ហើយ ជា​គ្រឿង​សម្គាល់ថា អ្នកជា​មនុស្ស​ល្អ សេចក្តីសុខ​ប្រាកដជា​នឹង​មាន​ដល់​បុគ្គល​នោះ​ជាក់​ជា​មិន​ខាន ។

មើលចុះ​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់ ខុសសីលធម៌ ខុស​វិន័យ​តាំង​តែ​ពី​ខុស​តូច​រហូត​ដល់​ខុស​ធំ គឺ​កើតមក​អំពី​ការ​មិនដឹង​គុណ​ហ្នឹងឯង តែបើ​បុគ្គល​ជា​មនុស្ស​ចេះ​ដឹងគុណ អ្នក​នឹង​មាន​តែ​សេចក្តីចម្រើន​ក្នុង​ជីវិត រស់នៅ​ដោយ​សុខសាន្ត ។