ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ខ្មាញ់​កាំភ្លើង​បា.ញ់​រះ​ត្រូវ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​ម្នាក់​របួសធ្ងន់

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ តំណាង​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន កាលពី​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០១៩ បាន​ដឹកនាំ កិច្ចប្រជុំ​អំពី​វឌ្ឍនភាព និង​ពិនិត្យ​ស្ថានភាព​នៃ​ការ​ផ្ទុះអាវុធ​ដោយ​ខ្មាញ់​កាំភ្លើង ក្នុង​ករណី​បង្ក្រាប​បទល្មើស​សត្វព្រៃ…

ខេត្តមណ្ឌលគិរី ៖ តំណាង​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន កាលពី​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០១៩ បាន​ដឹកនាំ កិច្ចប្រជុំ​អំពី​វឌ្ឍនភាព និង​ពិនិត្យ​ស្ថានភាព​នៃ​ការ​ផ្ទុះអាវុធ​ដោយ​ខ្មាញ់​កាំភ្លើង ក្នុង​ករណី​បង្ក្រាប​បទល្មើស​សត្វព្រៃ ដែល​បាន​បណ្ដាល​ឲ្យ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​ចំនួន​០១​រូប រង​របួសធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​របួស​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ ។

លោក រ័​ត្ន វិ​រៈ អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​មាន​ប្រសាសន៍​ថា ក្នុង​នាម​ក្រសួងបរិស្ថាន ដែល​មាន ឯកឧត្ដម សាយ សំ​អាល់ ជា​រដ្ឋមន្ត្រី បាន​ចាត់តាំង​គណៈប្រតិភូ​របស់​ក្រសួងបរិស្ថាន ដើម្បី​ជួយ​រៀបចំ និង​រង់ចាំ​ទទួល​ជន​រង​គ្រោះ​ឲ្យ​មក​សម្រាក​ព្យាបាល​របួស នៅ​មន្ទីរពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ បន្ទាប់​ពី​មាន​ហេតុការណ៍​ចុះ​បង្ក្រាប​បទល្មើស​សត្វព្រៃ ដោយ​ក្រុមការងារ​អនុវត្ត​ច្បាប់​របស់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​ត្រូវ​បាន​ក្រុម​ខ្មាញ់​កាំភ្លើង ដែល​មាន​គ្នា​ប្រមាណ​ជា​៦​នាក់ បំពាក់​ដោយ​អាវុធ​អាកា​បាន​បាញ់​រះ​មក​លើ​ក្រុម​អនុវត្ត​ច្បាប់ ហើយ​បាន​បណ្ដាល​ឲ្យ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ចំនួន​០១​រូប​រង​របួសធ្ងន់ ។

លោក រ័​ត្ន វិ​រៈ បាន​មាន​ប្រសាសន៍​សង្កត់ធ្ងន់​ថា ការ​លះបង់​របស់​បងប្អូន​ដែល​ជា​អ្នក​អភិរក្ស​ក្នុង​នោះ​រួម​មាន មន្ត្រី​នគរបាល​យោធា​សត្ត​រក្ស និង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែល​ឋិត​នៅ​ក្រោម​ដំបូល​តែ​មួយ គឺ​គ្រួសារ​តែ​មួយ នៃ​ប្រជាជាតិ​ខ្មែរ​ដោយ​បាន​លះបង់​នូវ​ការ​ជួបជុំ​គ្រួសារ​ផ្ទាល់ខ្លួន ដើម្បី​មក​ចូលរួម​ចំណែក​អនុវត្ត​ច្បាប់​ក្នុង​បុព្វហេតុ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ។

អនុរដ្ឋលេខាធិការ​ក៏​បាន​កោតសរសើរ​នូវ​វីរភាព​របស់​បងប្អូន​ឧ​ទ្យា​នុ​រក្ស និង​មន្ត្រី​រួម​សហការ​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ និង​សត្វព្រៃ ដើម្បី​ទុក​បន្ត​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ បានឃើញ និង​បាន​ស្គាល់ ។ ឯកឧត្ដម​បន្ត​ថា ចំពោះ​ជន​ប្រព្រឹត្ត និង​បក្សពួក​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​នឹង​ធ្វើការ​តាម​កំណត់​មុខសញ្ញា ដើម្បី​យក​មក ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​ឲ្យ​ខាង​តែ​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ