ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រកាស​​​​បដិសេធ​​បណ្តឹ​ងដែល​​​សុំ​នៅ​ក្រៅ​ឃុំ​​​​​ ជន​​​ផលិតវីដេអូរឿង«ម្តាយខ្ញុំលក់​ខ្ញុំ»

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​៣១​ មករា ​នេះ​ ចៅក្រមសភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ ​លោកសួ​ស សំអាត បាន​បើក​សវនាការ​ប្រកាស​សាលដីកា​​បដិសេធ​កា​របណ្តឹ​ង​សុំ​នៅ​ក្រៅ​ឃុំ​របស់​ជនសង្ស័យ​ឈ្មោះ រ៉ាត់…

រាជធានី​ភ្នំពេញ ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​៣១​ មករា ​នេះ​ ចៅក្រមសភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ ​លោកសួ​ស សំអាត បាន​បើក​សវនាការ​ប្រកាស​សាលដីកា​​បដិសេធ​កា​របណ្តឹ​ង​សុំ​នៅ​ក្រៅ​ឃុំ​របស់​ជនសង្ស័យ​ឈ្មោះ រ៉ាត់ រ័​ត្ន​មុន្នី ​ភេទ​ប្រុស​ អាយុ​៤៧​ឆ្នាំ​ ជា​ប្រធាន​សហជីពកម្មករសំណង់ ពាក់ព័ន្ធ​ការ​ផលិត​វី​ដេ​អូ​​រឿង «​ម្ដាយ​ខ្ញុំ​លក់​
ខ្ញុំ​» ។ ដោយ​​តម្កល់​​​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ គឺ​បន្ត​ឃុំខ្លួន​រង់ចាំ​ការ​បើ​សវនាការ​លើ​អង្គ​សេចក្តី​ហើយ​ការ​ប្រកាស​នេះ​ បាន​ធ្វើ​ឡើង​កំបាំង​មុខ​ ព្រោះ​អនុរក្ស​ពន្ធនាគារ​មិន​បាន​នាំ​យក​ជន​ជាប់ចោទ​មក​សវនាការ​។

គួរបញ្ជាក់ថា នៅ​ពេល​សវនាការ​កាល​ព្រឹក​ថ្ងៃ​ទី​៣០​ មករា មាន​សាច់ញាតិ ក្រុម​គ្រួសារ​ និង​អ្នកគាំទ្រ​ជន​ជាប់ចោទ ​បាន​មក​តវ៉ា​នោ​ខាងក្រៅ​សាលាឧទ្ធរណ៍​ សុំ​ឲ្យ​មានការ​ដោះ​លែង​។ ​តែ​ការ​តវ៉ា​ដូច​គ្នា​នេះ​ដែរ​ បាន​ធ្វើ​ឡើង​នៅ​ខាង​មុខ​ស្ថានទូត​សហភាព​រុ​ស្ស៊ី​នៅ​ក្នុង​រាជធានី​ភ្នំពេញ ​និង​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ សុំ​អន្តរាគមន៍​ឱ្យ​មានការ​ដោះ​លែង​។

គួរ​រំលឹក​​ផងដែរ​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​ជិត​៧​យប់​ថ្ងៃ​ទី​១៣ ​ធ្នូ​ ឆ្នាំ​២០១៨ ចៅក្រម​សើ​ុ​ប​សួរ សា​លា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​ជនជាប់ចោទ​ម្នាក់ ដាក់​ពន្ធនាគារ​ព្រៃ​ស​ជា បណ្តោះ អា​សន្ន​ក្រោម​ការ​ចោទប្រកាន់​ពី​បទញុះញង់​ ឱ្យ​មានការ​រើសអើងតាម​បញ្ញត្តិ​មាត្រា ៤៩៦​នៃ ក្រម ព្រហ្ម​ទណ្ឌ ពាក់​ពន្ធ​ករណី​ផលិត​ខ្សែ​វី​ដេ​អូ​រឿង (​ម្តាយ​ខ្ញុំ​លក់​ខ្ញុំ​) ។

​ជនជាប់ចោទ​ឈ្មោះ រ៉ាត់ រ័​ត្ន​មុនី ភេទ​ប្រុស អាយុ​៤៧ឆ្នាំ ​ជា​ប្រធាន​សហជីព​កម្មករ​សំណង់ ដែល​មាន​មូល​ដ្ឋាន​នៅ​ប្រទេស​ថៃ មាន​ទីលំ​ផ្ទះ​ជួល​ម្តុំ​វត្ត​អង្គ​តា​មិ​ញ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានីភ្នំពេញ និង​មានស្រុក​កំ​ណើ ត​នៅ​ភូមិ​ឆាយ​រំពាត់ ឃុំ​កន្ទី ស្រុក​បាណ​ន់ ខេត្តបាត់ដំបង ។ ​​