ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ឆ្លងកាត់​តែង​លាន់មាត់​ថា «​មហា​រញ៉េរញ៉ៃ​» !

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បញ្ហា​សណ្តាប់ធ្នាប់​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ដូច​ជា​ម៉ូតូ​កង​បី និង​ម៉ូតូឌុប​ចត​គ្មាន​សណ្តាប់ធ្នាប់​អភិបាលក្រុង​រួម​ជាមួយ​មេ​ប៉ុស្តិ៍​ថ្មី​រៀបចំ​អោយ​មាន​សោភ័ណ​ភាព និង​សន្តិសុខ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចូល​មក​កម្ពុជា ។ ភ្ញៀវ​ជាតិ​ដែល​ឆ្លងកាត់​បាន​រិះគន់​ថា ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ខេត្តបន្ទាយមានជ័យ​ដែល​ជាប់​ច្រក​ក្លោ​ង​លឹ​ក ស្រុក​អា​រ័​ញ្ញ​ប្រា​ថេ​ត…

ខេត្តបន្ទាយមានជ័យ ៖ បញ្ហា​សណ្តាប់ធ្នាប់​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ដូច​ជា​ម៉ូតូ​កង​បី និង​ម៉ូតូឌុប​ចត​គ្មាន​សណ្តាប់ធ្នាប់​អភិបាលក្រុង​រួម​ជាមួយ​មេ​ប៉ុស្តិ៍​ថ្មី​រៀបចំ​អោយ​មាន​សោភ័ណ​ភាព និង​សន្តិសុខ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចូល​មក​កម្ពុជា ។

ភ្ញៀវ​ជាតិ​ដែល​ឆ្លងកាត់​បាន​រិះគន់​ថា ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ខេត្តបន្ទាយមានជ័យ​ដែល​ជាប់​ច្រក​ក្លោ​ង​លឹ​ក ស្រុក​អា​រ័​ញ្ញ​ប្រា​ថេ​ត ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ហើយ​ពេល​ឆ្លងកាត់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ឃើញ​មាន​ម៉ូតូឌុប និង​ម៉ូតូ​កង់​បី​បាន​ចត​ដូច​គ្មាន​សណ្តាប់ធ្នាប់​(​មាន​ភាព​រញ៉េរញ៉ៃ​)​ធ្វើ​ឱ្យ​ប៉ះពាល់​អារម្មណ៍​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ដែល​ឆ្លងកាត់ ។

ភ្ញៀវ​ជាតិ​រូប​នោះ​បាន​សំណូមពរ​ដល់​មន្ត្រី​គ្រប់គ្រង​ការងារ​ច្រក​ទ្វារ​អន្តជាតិ​ប៉ោយ​ប៉ែ​ត​ដូច​ជា​កម្លាំង​ប៉ុស្តិ៍​នគរបាល​អន្តរ​ប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត និង​អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​គួរតែ​មាន​ចំណាត់ការ​រៀបចំ​សណ្តាប់ធ្នាប់​បញ្ហា​ម៉ូតូឌុប និង​ម៉ូតូ​កង់​បី​ដែល​ចត​គ្មាន​គ្នាន​សណ្តាប់​កើតឡើង​មាន​ភាព​រញ៉េរញ៉ៃ​តាំងពី​លោក​ឧត្តមសេនីយ៍ទោ ស៊ឹ​ម សំអាត ជា​នាយ​ប៉ុស្តិ៍​ចាស់​ត្រូវ​បាន​ផ្ទេរ និង​ទទួល​ភារកិច្ច​ថ្មី ។

ទាក់ទិន​បញ្ហា​សណ្តាប់ធ្នាប់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​លោក​វរសេនីយ៍ទោ ខឹ​ម ចិ​ន្ត្រា នាយ​ប៉ុស្តិ៍​នគរបាល​អន្ត​ប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ថ្មី​បាន​ប្រាប់​នៅ​ល្ងាច​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០១៩ ថា​ក្រោយ​ពេល​លោក​បាន​មក​ទទួល​ភារកិច្ច​ជា​នាយ​ប៉ុស្តិ៍​នគរបាល​អន្តរ​ប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​នេះ​មិន​ទាន​បាន​១​ខែ​នៅឡើយ​ទេ ហើយ​ក្រោយ​ពេល​លោក​មក​ទទួល​ភារកិច្ច​ជា​នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​នេះ​បាន​សម្រេច​ចិត្តជា​ស្រេច​ថា ៖

ទី​១-​រៀបចំ​ប៉ុស្តិ៍​នគរបាល​អន្តរ​ប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​កន្លែង​ការងារ​អោយ​សមរម្យ ។ ទី​២-​ការងារ​ផ្ទៃក្នុង​អង្គភាព​ដើម្បី​ធ្វើ​ការងារ​រលូន​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ និង​សង្គម​អោយ​ល្អ​ប្រសើរ ។ ទី​៣-​រៀបចំ​សណ្តាប់ធ្នាប់​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​អោយ​មាន​សោភ័ណ​ភាព និង​សន្តិសុខ​ជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ដែល​ចេញចូល​ឆ្លងកាត់ ។

លោក សាន ស៊ា​ន​ហូរ អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​បាន​បញ្ជាក់​ថា បញ្ហា​សណ្តាប់ធ្នាប់​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​គឺ​រដ្ឋបាល​ក្រុង​បាន​ប្រជុំ​រៀបចំ​សណ្តាប់ធ្នាប់​ដូច​ជា​ម៉ូតូ​កង់​បី ម៉ូតូឌុប​ដែល​កំពុង​ធ្វើ​សកម្មភាព​គ្មាន​សណ្តាប់ធ្នាប់​នៅ​ក្នុង​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត និង​រៀបចំ​ជា​បណ្តើរ​ៗ​ហើយ​មិន​ទុក​អោយ​មាន​ភាព​រញ៉េរញ៉ៃ​ទៀត​ឡើយ​គឺ​ត្រូវ​រៀបចំ​អោយ​មាន​សោភ័ណ​ភាពល្អ​សម្រាប់​ភ្ញៀវ​ជាតិ​អន្តរជាតិ​ចេញចូល​មក​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ