ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខណ្ឌដង្កោ និង​ចាត់វិធានការ​ក្ដៅ​១៤​ថ្ងៃ​ទៀត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌដង្កោ​បាន​ចាត់វិធានការ​ក្ដៅ​មួយ​ក្នុង​ការ​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ដោយ​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០១៩ អាជ្ញាធរ​បាន​ចេញ​សេចក្ដីជូនដំណឹង​ជា​ផ្លូវការ​មួយ​ស្ដី​ពី «​ការ​ចុះ​អនុវត្ត​វិធានការ​រដ្ឋបាល​រុះរើ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ស្លាក​យីហោ សំ​យ៉ាប​យ៉ាក និង​សម្ភារ​ដែល​ដាក់​តាំង​អាណា​ធិ​ប​តេ​យ្យ…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌដង្កោ​បាន​ចាត់វិធានការ​ក្ដៅ​មួយ​ក្នុង​ការ​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ដោយ​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០១៩ អាជ្ញាធរ​បាន​ចេញ​សេចក្ដីជូនដំណឹង​ជា​ផ្លូវការ​មួយ​ស្ដី​ពី «​ការ​ចុះ​អនុវត្ត​វិធានការ​រដ្ឋបាល​រុះរើ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ស្លាក​យីហោ សំ​យ៉ាប​យ៉ាក និង​សម្ភារ​ដែល​ដាក់​តាំង​អាណា​ធិ​ប​តេ​យ្យ និង​រំលោភ​លើ​ផ្លូវ​សាធារណ​ក្នុង​មូលដ្ឋាន​ខណ្ឌដង្កោ​» ។

ដោយឡែក​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០១៩ អាជ្ញាធរ​ខាងលើ​បាន​ចាត់​កម្លាំង​មន្ត្រី​សាលា​ខណ្ឌដង្កោ​ឲ្យ​នាំ​យក​សេចក្ដីជូនដំណឹង​នោះ​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ ម្ចាស់​អាជីវកម្ម សេវាកម្ម អាជីវករ នៅ​តាម​ផ្លូវ​លេខ​២១៧ ហៅ​ផ្លូវ​ចំការ​ដូង ក្នុងភូមិ​សាស្ត្រ​សង្កាត់​ដង្កោ ខណ្ឌដង្កោ ព្រមទាំង​ធ្វើការ​ផ្សព្វផ្សាយ​ជូន​ដល់​ពួក​គាត់​ឲ្យ​បានដឹង ដើម្បី​អនុវត្តន៍​តាម​វិធានការ​នេះ​ឲ្យ​ខាន​តែ​បាន​ផង​ដែរ ។

មន្ត្រី​សាលា​ខណ្ឌដង្កោ​មួយ​រូប​បាន​និយាយ​ថា ដើម្បី​សណ្ដាប់ធ្នាប់​សោភ័ណ​ភាព ជា​ពិសេស​បំផុត​ការ​កកស្ទះ​ចរាចរណ៍ និង​កាត់​បន្ថយ​នូវ​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​តាម​ដងផ្លូវ​នានា​នៅ​ក្នុង​មូលដ្ឋាន​នោះ ខណ្ឌដង្កោ​ទាំងមូល​នោះ ។ សាលា​ខណ្ឌដង្កោ​បាន​ចាត់វិធានការ​តឹងរ៉ឹង​ក្នុង​ការ​រៀបចំ​សណ្ដាប់ធ្នាប់​តាម​ដងផ្លូវ​ទាំង ជា​ពិសេស​ផ្លូវ​ធំ​ៗ​ចំនួន​៣​ខ្សែ ដែល​មាន​ចរាចរណ៍​មមារ​ញឹក​នោះ រួម​មាន​ផ្លូវ​លេខ​២១៧ ហៅ​ផ្លូវ​ចំការ​ដូង ផ្លូវ​ព្រៃ​ស និង​ផ្លូវ​លេខ​៣៧១ ហើយ​ជា​ចម្បង​ផ្លូវ​ទាំង​៣​ខ្សែ​នេះ និង​ត្រូវ​រៀបចំ​មុនគេ និង​បន្ទាប់​ពី​រៀបរយ​ហើយ ទើប​ឈាន​បន្ត​ទៅ​ធ្វើ​តាម​ផ្លូវ​តូច​ៗ​ជា​ច្រើន​ទៀត ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ដើម្បី​អនុវត្តន៍​នូវ​វិធានការ​នោះ​ឲ្យ​ស្រប​ទៅ​តាម​គោលការណ៍​ច្បាប់ និង​ភាព​សុខដុមរមនា​ចៀសវាង​ការ​ខូចខាត​ដល់​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ និង​បណ្ដា​ក្រុមហ៊ុន អាជីវកម្ម សេវាកម្ម​នានា ។ ទើប​រដ្ឋបាល​សាលា​ខណ្ឌដង្កោ​បាន​ចេញ​នូវ​សេចក្ដីជូនដំណឹង ដើម្បី​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ និង​បណ្ដា​ម្ចាស់​ក្រុមហ៊ុន​ទាំងនោះ​ធ្វើការ​រុះរើ​ដោយ​ខ្លួនឯង នូវ​អ្វី​ដែល​សង់​ប៉ះពាល់​ដល់​ដងផ្លូវ​សាធារណ ។

ម្យ៉ាងទៀត​តាម​ខ្លឹមសារ​ក៏​បាន​បញ្ជាក់​ពី​ឱសានវាទ​ដែល​ត្រូវ​អនុវត្តន៍​ផង​ដែរ គឺ​មាន​រយៈពេល​១៤​ថ្ងៃ ដោយ​កំណត់​ត្រឹម​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩​តទៅ ។ បើ​នៅ​តែ​មិន​ព្រម​អនុវត្តន៍​តាម​ការ​ជូនដំណឹង​នេះ​ទេ​អាជ្ញាធរ​ចាត់វិធានការ​រុះរើ និង​មិន​ទទួលខុសត្រូវ​លើ​ការ​ខូចខាត ឬ​បាត់បង់​សម្ភារៈ​អ្វី​ឡើយ ។ មិនតែប៉ុណ្ណោះ​នៅ​ក្នុង​ករណី​រឹងរូស​រដ្ឋបាល​ខណ្ឌដង្កោ និង​ដាក់​ពាក្យបណ្ដឹង​ទៅ​តុលាការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ