ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេត​នរក​ជា​ភព​រប​ស់បុ​គ្ក​ល​ប្រភេទ​ណា?

5 ឆ្នាំ មុន

ព្រះ​បរមគ្រូ​នៃ​យើង​ទ្រង់​ឱ្យ​ពិចារណា​នូវ​ភាសិត​ដូច​តទៅ ម្នាល​ភិក្ខុ​ទាំងឡាយ មិន​មាន​នរក​ឯណា ដែល​មាន​កម្ដៅ​ខ្លាំងក្លា​ជាង​នរក​គឺ រូប សំឡេង ក្លិន រស សម្ផស្ស​ទាំងឡាយ​ដែល​គេ​មិន​ត្រូវការ មិន​ស្រឡាញ់…

ព្រះ​បរមគ្រូ​នៃ​យើង​ទ្រង់​ឱ្យ​ពិចារណា​នូវ​ភាសិត​ដូច​តទៅ ម្នាល​ភិក្ខុ​ទាំងឡាយ មិន​មាន​នរក​ឯណា ដែល​មាន​កម្ដៅ​ខ្លាំងក្លា​ជាង​នរក​គឺ រូប សំឡេង ក្លិន រស សម្ផស្ស​ទាំងឡាយ​ដែល​គេ​មិន​ត្រូវការ មិន​ស្រឡាញ់ មិន​ចូល​ចិត្ត​នោះ​ទេ​។ របស់​អស់ទាំង​នេះ​ហើយ​គឺជា​កន្លែង​មាន​កម្ដៅ​យ៉ាង​ខ្លាំង​សម្បើម​នោះ​ ។

ម្នាល​ភិក្ខុ​ទាំងឡាយ នៅ​មាន​ទៀត នរក​ដែល​ខ្លាំងក្លា​ជាង​នេះ គួរ​ឲ្យ​ខ្លាច​ជាង គឺ​បុគ្គល​ណា​ដែល​មិនដឹង​តាម​សេចក្ដី​ពិត មិនដឹង​នូវ​អរិយ​សច្ចៈ​៤ គេ​រមែង​ត្រេកអរ​ក្នុង​សង្ខារ​ទាំងឡាយ កាលណា​គេ​មាន​សេចក្ដី​ត្រេកអរ​ក្នុង​សង្ខារ​ទាំងឡាយ គេ​រមែង​វិល​កើត កាល​គេ​មានការ​កើត​ក៏​រមែង​មានការ​ចាស់ ការ​ឈឺ ការ​ស្លាប់ សេចក្ដី​សោក ខ្សឹកខ្សួល ទុក្ខ​កាយ ទុក្ខ​ចិត្ត សេចក្ដី​ថ្នាំងថ្នាក់​ចិត្ត និង​ការ​ចង្អៀតចង្អល់​ចិត្ត គេ​រួច​ចាក​សេចក្ដី​ទុក្ខ​ទាំង​អស់នេះ​ពុំ​បាន​ឡើយ​។ ម្នាល​ភិក្ខុ​ទាំងឡាយ​នេះ ហើយ​ជា​នរក​ដែល​យើង​ថា​ក្ដៅ​ណាស់​គួរ​ឲ្យ​ខ្លាច​ណាស់​នោះ​ ។

សូមកុំ​ភ្លេច​ថា នរក​ទាំងអស់​មាន​តែ​នៅ​ក្នុង​បុគ្គល​ដែល​ល្ងិ​ត​ល្ងង់ បុគ្គល​ដែល​ជ្រប់​ងប់​លិចលង់​ក្នុង​កាមគុណ​ទាំងឡាយ និង​បុគ្គល​ជា​មិច្ឆាទិដ្ឋិ​ប៉ុណ្ណោះ​។ ចំណែក​អ្នកចេះ​ដឹង​ថ្វីបើ​លោក​នៅ​មាន​រាគៈ​ក៏​ពិតមែន ប៉ុន្តែ​លោក​លែង​ធ្លាក់​នរក​ទៀត​ហើយ ព្រោះ​ចិត្ត​របស់​លោក​បាន​ធ្លាក់​ចុះ​ក្នុង​ផ្នត់​នៃ​ធម៌​ហើយ ។