ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិត​នាយ​ក្តឹប​ណាស់​! ត្រូវការ​ជាង​១​ម៉ឺន​ដុល្លារ​វះកាត់ចំណុច​សំខាន់​២​កន្លែង ទើប​​ឆ្លង​ផុត​ទុក្ខ​ធំ​!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា ដឹង​ថា នាយ​ក្តឹប​អស់​ល​ទ្ឋ​ភាព​ព្យាបាល​មែនទែន​ក្រោយ​រីងរៃ​ចំណាយ​លើ​ជំងឺ​ដ៏​ធ្ងន់​ក្នុង​នាម​ជា​ប្រធាន​សមាគម​ម្នាក់ តែងតែ​គិតគូរ​សុខទុក្ខ​អ្នកសិល្បៈ​ចាស់​ថ្មី​។ អ្នក​នាង​បាន Live…

រាជធានី​ភ្នំពេញ ៖ អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា ដឹង​ថា នាយ​ក្តឹប​អស់​ល​ទ្ឋ​ភាព​ព្យាបាល​មែនទែន​ក្រោយ​រីងរៃ​ចំណាយ​លើ​ជំងឺ​ដ៏​ធ្ងន់​ក្នុង​នាម​ជា​ប្រធាន​សមាគម​ម្នាក់ តែងតែ​គិតគូរ​សុខទុក្ខ​អ្នកសិល្បៈ​ចាស់​ថ្មី​។

អ្នក​នាង​បាន Live វី​ដេ​អូ​សំពះ​ជាមួយ​នាយ​ក្តឹប​តារា​កំប្លែង​ទាំង​សភាព​ឈឺ​សុំ​ប្រកាស​ដល់​អ្នក​ចិត្ត​បន់​ទាំងឡាយ មេត្តា​ជួយ​សង្គ្រោះ​នាយ​ក្តឹប​បន្ត​សារ​ជា​ថ្មី​ម្តងទៀត គ្រា​លោក​ត្រូវការ​ទឹកប្រាក់​ជិត​២​ម៉ឺន​ដុល្លារ ដើម្បី​វះកាត់​សារ​ជា​ថ្មី​។

ខ្លោចចិត្ត​អាណិត​តារា​កំប្លែង​នាយ​ក្តិ​ប ត្រូវ​បាន​ក្រុម​គ្រួសារ​សម្រេច​ដឹក​មក​ផ្ទះ​វិញ​ហើយ​ក្រោយ​ពី​អស់​លទ្ធ​ភាព ពោល​គឺ​អស់​លុយ​ក្នុង​ការ​ព្យាបាល​។ វិល​វិញ​ក្រោយ​ការ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​ក្រុម​គ្រួសារ​ត្រូវ​ចំណាយ​អស់​ជាង​៦​ពាន់​ដុល្លារ​អា​មេ​រិ​ក​។ នាយ​ក្តិ​ប​មាន​ជំងឺ​ច្រើន​មុខ​ដូច​ជា ទឹក​ដក់​ក្នុង​សួត ទឹកនោមផ្អែម ដាច់​សរសៃឈាម​ខួរក្បាល ខ្វះ​ឈាម​ក្នុង​បេះដូង ព្រមទាំង​លើសឈាម​ថែម​ទៀត​។

បើ​តាម​ការ​បញ្ជាក់​ពី​សាច់ញាតិ​របស់​តារា​កំប្លែង​នាយ​ក្តិ​ប​បាន​បញ្ជាក់​ថា ភរិយា​តារា​កំប្លែង​រូប​នេះ សម្រេច​បន្ត​បញ្ជូន​ប្តី​ឲ្យ​ទៅ​បន្ត​ព្យ​បាល​នៅ​ខេត្ត​មួយ​នៃ​ប្រទេស​ថៃ ក្រោយ​ពី​ឃើញ​សភាព​ជំងឺ​របស់​ប្ដី​ខ្លួន​កាន់តែ​ដុនដាប​ទៅ​ៗ​។ ដំណឹង​ដែល​គួរ​ឲ្យ​អាណិត គឺ​ពេល​នេះ​ក្រុម​គ្រួសារ​ដឹក​នាយ​ក្តិ​បម​ក​ទឹកដី​មាតុភូមិ​វិញ​ហើយ ក្រោយ​ពី​ការ​ព្យាបាល​បាន​មួយ​រយៈ​ត្រឹមតែ​ជំងឺ​សួត​ធូរស្បើយ​បន្តិច ខណៈ​ដែល​ជំងឺ​បេះដូង និង​ខួរក្បាល​មិន​ទាន់​ធ្វើការ​វះកាត់​។

បើ​យោង​លើ​សំដី​និយាយ​រៀបរាប់​ដោយ​ផ្ទាល់​ពី​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា ដែល​ចុះ​ទៅ​ជួប​សួរសុខទុក្ខ​នាយ​ក្តឹប​បាន​និយាយ​ទាំង​ទឹកមុខ​ស្រងូតស្រងាត់​ថា បងប្អូន​ទស្សនិកជន ពេល​នេះ​លោកពូ​ក្តឹប គាត់​បាន​សម្រេច​មក​សម្រាក​ព្យាបាល​នៅផ្ទះ​វិញ​ហើយ បន្ទាប់​ពី​ទៅ​ខេត្ត​អូរ​ប៊ុ​ន​ប្រទេស​ថៃ ជិត​១០​ថ្ងៃ​ព្យាបាល​អស់​៦​ពាន់​ដុល្លារ​ជាង​។ ពេទ្យ​នៅ​ទីនោះ​ប្រាប់​ថា បើ​ឲ្យ​លោកពូ​ក្តឹប​ជា​មក​វិញ ត្រូវ​តែ​វះកាត់​សរសៃឈាម​ខួរ​ក្បាល និង​សរសៃឈាម​បេះដូង ហើយ​បើ​និយាយ​រឿង​ចំណាយ​វិញ គឺ​ប្រើ​ទឹកប្រាក់​អស់​១៥០០០​ដុល្លារ ទើប​សម្រេច​បាន​។ ជា​ថ្មី​ម្តងទៀត​ពូ​នាយ​ក្តឹប​អត់​មាន​លទ្ធភាព​ទេ មាន​តែ​លក់​ផ្ទះ តែបើ​លក់​គឺ​គ្មាន​កន្លែង​ជ្រក​ឡើយ ឯ​លោកពូ​ក្តឹប​ក៏​សម្រេចចិត្ត​មិន​លក់​ផ្ទះ​ដែរ​។ ដូចនេះ​សូម​លោក ឯកឧត្តម ឧកញ៉ា ប្រិ​យ​មិត្ត​ដែល​ស្រឡាញ់​គាំទ្រ​នាយ​ក្តឹប មេត្តា​ជួយ​គាត់​បន្តិច​ម្នាក់​ៗ ដើម្បី​ឲ្យ​គាត់​មានជីវិត​បន្ត​ទៀត​ផង​។

ចំណែក​នាយ​ក្តឹប​វិញ និយាយ​ចេញ​ខ្សាវ​ៗ​បាន​លើកដៃ​សំពះ ហាក់​ចង់បាន​ក្តី​សង្ឃឹម​មិន​ចង់​ឃើញ​មច្ចុរាជ​ឆក់​យក​ជីវិត​ឡើយ បាន​និយាយ​ខ្សាវ​ៗ​ថា លោក​មាន​តែ​ផ្ទះ​នឹង​ទេ ជា​កម្មសិទ្ធិ បើ​លក់​មើលជំងឺ គឺ​ចប់​ទាំង​កូនចៅ​តែ​ម្តង​។ មាន​តែ​សុំ​បងប្អូន​ជួយ​ជា​បន្ត​ផង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ