ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រូវ​ប្រជាពលរដ្ឋ​ជាង​20​ហិ​កតា​កំពុង​ដង្ហោយហៅ​ជំនួយ​ចង់​ដាច់ខ្យល់​ហើយ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ដីស្រែ​ប្រាំង​ប្រជាពលរដ្ឋ​ជាង​២០​ហិ​កតា​ក្នុង​ចំណោម​ជាង​១០០​ហិ​កតា​ស្ថិត​ក្នុងភូមិ​ទួល​រកា​ឃុំ​មេលុំ ស្រុក​បរិបូណ៌ កំពុង​ជួប​គ្រោះ​រាំង​ស្ងួត​ត្រូវការ​ទឹក​សង្គ្រោះ​បន្ទាន់ ។ ដោយហេតុ​នេះ​ហើយ​ទើប​ប្រជាពលរដ្ឋ​ស្នើ​សុំ​ស្ថាប័ន​ពាក់ព័ន្ធ​សូម​មេត្តា​ជួយ​អន្តរាគមន៍​ផង ។ ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ទួល​រកា និង​ភូមិ​ទួល​ធ្លក…

ខេត្តកំពង់ឆ្នាំង ៖ ដីស្រែ​ប្រាំង​ប្រជាពលរដ្ឋ​ជាង​២០​ហិ​កតា​ក្នុង​ចំណោម​ជាង​១០០​ហិ​កតា​ស្ថិត​ក្នុងភូមិ​ទួល​រកា​ឃុំ​មេលុំ ស្រុក​បរិបូណ៌ កំពុង​ជួប​គ្រោះ​រាំង​ស្ងួត​ត្រូវការ​ទឹក​សង្គ្រោះ​បន្ទាន់ ។ ដោយហេតុ​នេះ​ហើយ​ទើប​ប្រជាពលរដ្ឋ​ស្នើ​សុំ​ស្ថាប័ន​ពាក់ព័ន្ធ​សូម​មេត្តា​ជួយ​អន្តរាគមន៍​ផង ។

ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ទួល​រកា និង​ភូមិ​ទួល​ធ្លក ឃុំ​មេលំ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០១៩ បាន​រាយការណ៍​ឲ្យ​ដឹង​ថា ដីស្រែ​របស់​ពួក​គាត់​ជាង​១០០​ហិ​កតា ស្ថិត​នៅ​ក្នុងភូមិ​ទួល​រកា និង​ទួល​ធ្លក ឃុំ​មេលំ បាន​កំពុង​ខ្វះខាត​ទឹកជា​បន្ទាន់​ចំនួន​ជាង​២០​ហិ​កតា ក្នុង​នោះ​មាន​២​ហិ​កតា​បាន​ស្វិត​ងាប់​ដើម​ទៅ​ហើយ ។

ប្រភព​ដដែល​បាន​បន្ត​ថា ពេល​នេះ​ពួក​គាត់​កំពុង​ប្រើគោ​យន្ដ​២​គ្រឿង​បូមទឹក​ដាក់​ចូល​ប្រឡាយ​នៅ​ចំណុច​ស្ទឹង​ក្រាន​ដែក ក្នុងភូមិ​ទួល​រកា ហើយ​កិច្ច​ការងារ​នេះ​គឺ​ពួក​គាត់​បាន​រ៉ៃ​លុយ​គ្នា​ទិញ​ប្រេង​ដើម្បី​ចាក់​គោ​យន្ត​បូមទឹក​ទៅ​សង្គ្រោះ​ដីស្រែ​ដែល​កំពុង​ក្រៀម​ស្វិត​ជា​បណ្តើរ​ៗ នៅ​ចំណុច​ខាងកើត​ភូមិ​ទួល​ធ្លក ។

ពួក​គាត់​បាន​បញ្ជាក់​ថា កន្លង​មក​មន្ទីរ​ធនធានទឹក​ខេត្ត​ធ្លាប់​បាន​ជួយ​ម៉ាស៊ីន​១​គ្រឿង និង​ប្រេង​ចំនួន​២០០​លី​ត្រដែរ​ដើម្បី​ចាក់​ម៉ាស៊ីនបូមទឹក ក៏​ប៉ុន្តែ​ម៉ាស៊ីន​របស់​ធនធានទឹក​ដែល​ផ្ដល់​មក​នោះ​ចេះ​តែ​ខូច រហូត ហើយ​ខាង​មន្ទីរ​ក៏​យក​ទៅ​វិញ ។ ដូច្នេះ​ពួក​គាត់​ត្រូវការ​ទឹក​សម្រាប់​ដាក់​ស្រូវ​ទើប​រ៉ៃ​លុយ​គ្នា​ទិញ​ប្រេង​ចាក់​ម៉ាស៊ីន​គោ​យន្ត​បូមទឹក​ដាក់​ប្រឡាយ​ដោយ​ខ្លួនឯង ដើម្បី​យក​ទៅ​សង្គ្រោះ​​ស្រូវ​របស់​ពួក​គាត់ ។

ប្រភព​ដដែល​បាន​បន្ត​ថា កន្លង​មក​មន្ទីរ​ធនធានទឹក​ក៏​ធ្លាប់​បាន​សន្យា​ថា នឹង​ធ្វើ​ទំនប់​ទប់ទឹក​នៅ​ចំណុច​ខាងលើ​នេះ​ដើម្បី​ទប់ទឹក​សម្រាប់​បូម​យក​ទៅ​ស្រោចស្រព​ស្រែ តែ​មក​ដល់ទី​នេះ​ពុំ​ទាន់​ឃើញ​តាម​ការ​សន្យា​របស់​មន្ទីរ​ធនធានទឹក​នៅឡើយ​ទេ ។ ហេតុនេះ​ពួក​គាត់​ស្នើ​សុំ​អាជ្ញាធរ​ស្រុក​​​​​ខេត្ត​មេត្តា​ជួយ​អន្តរាគមន៍​ធ្វើ​ទំនប់​ទឹក និង​ជួយ​ផ្តល់​ប្រេង​ដើម្បី​ឲ្យ​ពួក​គាត់​បាន​ប្រើប្រាស់​បូមទឹក​ស្រោចស្រព​ស្រែ​ដោយ​អនុគ្រោះ​ផង​ចុះ​លើ ។

ជុំវិញ​បញ្ហា​នេះ​លោក ដោក ប៊ុ​ន​ថុ​ន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ឆ្នាំង​បានអោយ​ដឹង​ថា ដីស្រែ​របស់​ប្រជាពលរដ្ឋ​ខាងលើ​គឺជា​ដីកា​ប់រាន​ថ្មី ហើយ​គ្មាន​ប្រភព​ទឹក​ច្បាស់លាស់ ។ កន្លង​មក​អាជ្ញាធរ​ស្រុក​ខេត្ត​ក៏​បាន​សំណូមពរ​កុំ​ឲ្យ​ពួក​គាត់ កុំអោយ​ធ្វើស្រែ​ដែរ តែ​ពួក​គាត់​មិន​ស្តាប់ ។

ហេតុនេះ​ហើយ​ទើប​ជួប​បញ្ហា​ប្រឈម​ខ្វះខាត​ទឹក​បែប​នេះ ម្យ៉ាងទៀត​ពេល​ខ្វះខាត​ម៉េច​មិន​រាយការណ៍ ទៅ​មេ​ភូមិ មេឃុំ ដើម្បី​ទំនាក់ទំនង​មក​មន្ទីរ​របស់​លោក? តែ​យ៉ាងនេះ​ក្តី​លោក​សន្យា​នឹង​បញ្ជូន​ប្រេង​ចំនួន​១០០​លី​ត្រ ទៅ​ឧ​ប​ត្ថ​ម​គោ​យន្ត​ដែល​កំពុង​បូមទឹក​ទាំង​ពីរ​គ្រឿង​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០១៩ នេះ​ជា​ពុំខាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ