ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រឿង​ជាប់ជំពាក់​ហ្នឹងហើយ​ជា​តួ​ទុក្ខ

5 ឆ្នាំ មុន

តាម​ធម្មតា​របស់​បុថុជ្ជន​រមែង​មិន​ស្គាល់​ពី​លក្ខណៈ​ពិត​នៃ​លោក​នេះ តែង​មានចិត្ត​ជាប់ជំពាក់​ក្នុង​ទ្រព្យសម្បត្តិ​រហូត​មិន​អាច​ដកខ្លួន​បាន គេ​ខ្វល់ខ្វាយ​ក្នុង​ជីវិត ស្អិត​ជាប់​ក្នុង​សេចក្ដី​ប្រាថ្នា ការ​លោភលន់ ហួងហែង ខ្វល់ខ្វាយ​ក្នុង​រឿង​ទ្រព្យសម្បត្តិ​ដ៏​លើសលប់ លក្ខណៈ​ជីវិត​បែប​នេះ​រមែង​មិន​មាន​សេចក្តីសុខ​ឡើយ ។ ព្រះ​អង្គ​ឈ្វេងយល់​ពី​សេចក្តី​ប្រាថ្នា​របស់​សត្វលោក​យ៉ាងនេះ​ហើយ…

តាម​ធម្មតា​របស់​បុថុជ្ជន​រមែង​មិន​ស្គាល់​ពី​លក្ខណៈ​ពិត​នៃ​លោក​នេះ តែង​មានចិត្ត​ជាប់ជំពាក់​ក្នុង​ទ្រព្យសម្បត្តិ​រហូត​មិន​អាច​ដកខ្លួន​បាន គេ​ខ្វល់ខ្វាយ​ក្នុង​ជីវិត ស្អិត​ជាប់​ក្នុង​សេចក្ដី​ប្រាថ្នា ការ​លោភលន់ ហួងហែង ខ្វល់ខ្វាយ​ក្នុង​រឿង​ទ្រព្យសម្បត្តិ​ដ៏​លើសលប់ លក្ខណៈ​ជីវិត​បែប​នេះ​រមែង​មិន​មាន​សេចក្តីសុខ​ឡើយ ។

ព្រះ​អង្គ​ឈ្វេងយល់​ពី​សេចក្តី​ប្រាថ្នា​របស់​សត្វលោក​យ៉ាងនេះ​ហើយ ក៏​ត្រាស់​ទេសនា​អប់រំ​ដល់​ពុទ្ធបរិស័ទ​អំពី​សេចក្តី​ទុក្ខ​ដែល​កើត​ពី​ចិត្ត​ជាប់ជំពាក់​ក្នុង​ទ្រព្យសម្បត្តិ​ជ្រុល​ជ្រប់​ពេក​រមែង​ជា​បុគ្គល​ដេក​មិន​លក់​ស៊ប់ ចិត្ត​រវើរវាយ​មិន​ស្ងប់រម្ងាប់​។ ព្រោះ​កាលបើ​បុគ្គល​ចងចិត្ត​លោភលន់​ពេក​រមែង​ដេក​នៅ​ជា​ទុក្ខ ថែម​ទាំង​វេច​ខ្ចប់​វិញ្ញាណ​របស់​សត្វលោក​មិន​ឲ្យ​មើលឃើញ​នូវ​សេចក្តី​ល្អ​ទៀត​ផង ។

ទីបំផុត​នៃ​គាថា ព្រះ​អង្គ​ទ្រង់​សម្ដែង​ថា អវិជ្ជា​គឺ​សេចក្ដី​មិនដឹង​ទុក្ខ មិនដឹង​ក្នុង​តណ្ហា មិនដឹង​ក្នុង​ចំណង់ គ្រឿង​ជាប់ជំពាក់​ហ្នឹងហើយ​ដែល​ជា​ហេតុ​នាំ​ឲ្យ​កើតទុក្ខ លុះណាតែ​បុគ្គល​លះ​ការ​លោភលន់ លះ​ការ​ជាប់ជំពាក់​ក្នុង​វត្ថុកាម​ដទៃ​ៗ​ទៀត លះ​សេចក្តី​ប្រាថ្នា​ចេញ​ទើប​រស់នៅ​ជា​សុខ ។