ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូត​អា​មេ​រិ​ក​ថ្លែងការណ៍​ស្នើ​កម្ពុជា​គោរព​នយោបាយ​ការ​បរទេស​ឯករាជ្យ អធិបតេយ្យភាព និង តុល្យភាព

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​ស្ថានទូត​ប្រចាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​សហរដ្ឋអាមេរិក​បាន​អំពាវនាវ​ស្នើ​ដល់​ប្រទេស​កម្ពុជា​ប្រកាន់ និង​គោរព​នយោបាយ​ការ​បរទេស​ឯករាជ្យ​អធិបតេយ្យភាព និង​ប្រកបដោយ​តុល្យភាព ។ ការ​ចេញ​ថ្លែងការណ៍​នេះ​ស្រប​ពេល​ដែល​កម្ពុជា​កំពុង​ស្និទ្ធ​ជាមួយ​មហាអំណាច​ចិន ។ យោង​តាម​សេចក្តីថ្លែងការណ៍​របស់​ស្ថានទូត​អា​មេ​រិ​ក​ចេញផ្សាយ កាលពី​ថ្ងៃ​ទី​៣០​មក​រា…

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​ស្ថានទូត​ប្រចាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​សហរដ្ឋអាមេរិក​បាន​អំពាវនាវ​ស្នើ​ដល់​ប្រទេស​កម្ពុជា​ប្រកាន់ និង​គោរព​នយោបាយ​ការ​បរទេស​ឯករាជ្យ​អធិបតេយ្យភាព និង​ប្រកបដោយ​តុល្យភាព ។

ការ​ចេញ​ថ្លែងការណ៍​នេះ​ស្រប​ពេល​ដែល​កម្ពុជា​កំពុង​ស្និទ្ធ​ជាមួយ​មហាអំណាច​ចិន ។ យោង​តាម​សេចក្តីថ្លែងការណ៍​របស់​ស្ថានទូត​អា​មេ​រិ​ក​ចេញផ្សាយ កាលពី​ថ្ងៃ​ទី​៣០​មក​រា ដែល​មា​ចំណងជើង​ថា អបអរសាទ​ចំពោះ​ទិវា​ជ័យជម្នះ​លើ​របប​ប្រល័យពូជសាសន៍​៧​មក​រា ។ ថ្លៃ​ង​ការណ៍​បាន​លើក​ឡើង​ថា នៅ​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​១៩៧៩ ទីក្រុង​ភ្នំពេញ​ត្រូវ​បាន​រំដោះ​ចេញពី​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម ហើយ​ប្រទេស​កម្ពុជា​បាន​ចាប់ផ្តើម​ដំណើរ​ទៅ​រក​អនាគត​មួយ​ដែល​ភ្លឺស្វាង និង​ប្រកបដោយ​ក្តី​សង្ឃឹម ។ នៅ​ខួប​លើក​ទី​៤០ នៃ​ខែមករា ជា​ប្រវត្តិសាស្ត្រ​នេះ​ស្ថានទូត​អា​មេ​រិ​ក សូម​ឧទ្ទិស​ដល់​ជីវិត​ប្រជាជន​កម្ពុជា​ជាង​២​លាន​នាក់​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ក្នុង​របប​ខ្មែរក្រហម និង​ប្រជាជន​ដែល​រស់រាន​មានជីវិត​ពី​របប​នេះ​ប្រមាណ​៥​លាន​នាក់​ដែល​ទទួល​រង​ការ​ឈឺចាប់​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត ។

ប្រភព​បន្ត​ថា នៅ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​បាន​ដាក់ទោស​លើ​អតីត​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម​ចំនួន​ពី​រូប គឺ នួន ជា និង​ខៀវ សំ​ផ​ន ពី​បទ​ប្រល័យពូជសាសន៍​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ និង​ការ​រំលោភ​យ៉ាងធ្ងន់ធ្ងរ​ទៅ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ ឆ្នាំ​១៩៤៩ ។ សាលក្រម​ដាក់ទោស​របស់​តុលាការ​នេះ​មានការ​ទទួលស្គាល់​ជា​លើក​ដំបូង​ថា ឧក្រិដ្ឋកម្ម​នៃ​របប​ខ្មែរក្រហម គឺជា​អំពើ​ប្រល័យពូជសាសន៍​ដូចដែល​បាន​កំណត់​និយម​ន័យ​នៅ​ក្រោម​ច្បាប់​អន្តរជាតិ ។

សាលក្រម​នេះ​គួរតែ​នាំ​មក​នូវ​ក្តី​សង្ឃឹម​ដល់​អ្នក​ដែល​ស្វែងរក​ការ​ពិត​នឹង​អ្នក​ទទួលខុសត្រូវ​នៅ​កម្ពុជា និង​ក្នុង​ប្រទេស​ដ៍ទៃ​ទៀត​ដែល​កំពុង​ខិតខំ​ផ្សះផ្សា​ជាមួយនឹង​អំពើ​យង់ឃ្នង​ពី​អតីតកាល ។ ថ្លែងការណ៍​បញ្ជាក់​ថា​« វា​ក៏​គួរតែ​ជា​ការ​ព្រមាន​ដ៏​ខ្លាំង​មួយ​ដល់​រដ្ឋាភិបាល​នឹង​ក្រុម​អ្នក​ប្រព្រឹត្ត​អំពើ​ព្រៃផ្សៃ ឬ​បំបាត់​សំឡេង​ប្រជាជន​ដែល​ថា យុត្តិធម៌​អាច​ឈ្នះ​បាន​នៅ​ពេល​ដែល​យើង​ទាំងអស់​រួម​គ្នា​ស្វែងរក​តម្លាភាព ការ​ពិត និង​ការ​ទទួលខុសត្រូវ ។

វា​គឺជា​រឿង​ដ៏​សំខាន់​ណាស់​ដែល​យើង​ត្រូវ​ចង​ចាំ​ដែរ​ថា ក្រុម​ខ្មែរក្រហម​បាន​ពឹងផ្អែក​យ៉ាង​ងប់​ង​ល់​ទៅ​លើ​មហាអំណាច​ធំ​មួយ​ដែល​មាន​ផលប្រយោជន៍​ខុស​ពី​ផលប្រយោជន៍​របស់​ប្រជាជន​កម្ពុជា​» ។ ថ្លែង​ការ​ក៏​បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា « យើង​សូម​អំពាវនាវ​អោយ​ប្រទេស​កម្ពុជា​ប្រកាន់ខ្ជាប់​នូវ​នយោបាយ​ការ​បរទេស​ឯករាជ្យ អធិបតេយ្យភាព និង​ប្រកបដោយ​តុល្យភាព ដែល​រក្សា​បាន​នូវ​អនាគត​របស់​ប្រទេស​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងអស់​» ។ សូម​ជម្រាប​ថា​ការ​ចេញ​ថ្លែងការណ៍​របស់​ទូត​អា​មេ​រិ​ក​នេះ​ដូច​ជា ចង់​ឲ្យ​កម្ពុជា​ផ្តាច់ទំនាក់ទំនង​ជាមួយ​ចិន ខណៈ​ដែល​កម្ពុជា​កំពុង​តែ​មាន​ភាព​ជិត​ស្និទ្ធ​ពោល គឺ​មិត្តភាព​ដែកថែប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ