ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​លទ្ធភាព​តិច​ដែល​ក្រុង​ព្យុ​ង​យ៉ាង​បោះ​បង់​នុយក្លេអ៊ែរ

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​កូរ៉េ​ខាងជើង ៖ នៅ​មុខ​គណៈកម្មការ​ព្រឹទ្ធសភា​មួយ នាយក​ស៊ើ​ប​ការ​ជាតិ​អា​មេ​រិ​ក លោក​DAN COSTS​វាយតម្លៃ​កាលពី​ថ្ងៃ​ទី​២៩​មក​រា​ថា មាន​លទ្ធភាព​តិចតួច​ណាស់​ដែល​កូរ៉េ​ខាងជើង បោះ​បង់​ចោល​សមត្ថភាព​នុយក្លេអ៊ែរ​យោធា​របស់​ខ្លួន ទោះបីជា​មាន​បណ្ដា​វិធានការ​នា​ពេល​ថ្មី​ៗ​នេះ ឬ​សេច​ក្ដីថ្លែងការណ៍​នានា​ដែល​ថា…

សហរដ្ឋអាមេរិក​-​កូរ៉េ​ខាងជើង ៖ នៅ​មុខ​គណៈកម្មការ​ព្រឹទ្ធសភា​មួយ នាយក​ស៊ើ​ប​ការ​ជាតិ​អា​មេ​រិ​ក លោក​DAN COSTS​វាយតម្លៃ​កាលពី​ថ្ងៃ​ទី​២៩​មក​រា​ថា មាន​លទ្ធភាព​តិចតួច​ណាស់​ដែល​កូរ៉េ​ខាងជើង បោះ​បង់​ចោល​សមត្ថភាព​នុយក្លេអ៊ែរ​យោធា​របស់​ខ្លួន ទោះបីជា​មាន​បណ្ដា​វិធានការ​នា​ពេល​ថ្មី​ៗ​នេះ ឬ​សេច​ក្ដីថ្លែងការណ៍​នានា​ដែល​ថា ប្រទេស​នោះ​ត្រៀម​រំលាយ​ចោល​នុយក្លេអ៊ែរ​ក្ដី​។

លោក​ធ្វើការ​កត់​សម្គាល់ថា កូរ៉េ​ខាងជើង​បាន​បញ្ឈប់​ឥរិយាបថ​បង្កហេតុ​ទាំងឡាយ លើ​បញ្ហា​អាវុធ​សម្លាប់​រង្គាល រួច​ក៏​ពុំ​មាន​សាកល្បង​មី​ស៊ីល​នុយ​ក្លេ​អ៊ែ​រដែរ ចាប់តាំងពី​ជាង​១​ឆ្នាំ​មក​ហើយ រួច​ក៏​បាន​កម្ទេច​ចោល​ហេដ្ឋារចនាសម្ព័ន្ធ​នុយក្លេអ៊ែរ​មួយ​ចំនួន​។ តែ​លោក​ថា​នា​ពេល​បច្ចុប្បន្ន យើង​វាយតម្លៃ​ថា​កូរ៉េ​ខាងជើង​នឹង​ស្វែងរក​រក្សា​ទុក​សមត្ថភាព ខាង​អាវុធ​សម្លាប់​រង្គាល រួច​មាន​លទ្ធភាព​តិច​ណាស់ ដែល​ប្រទេស​នោះ​បោះបង់​ចោល​ទាំងស្រុង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន ព្រមទាំង​សក្ដានុពល​នៃ​ការ​ផលិត ពីព្រោះ​បណ្ដា​មេដឹកនាំ​ប្រទេស​នេះ ចាត់​ទុក​ថា​អាវុធ​នុយក្លេអ៊ែរ​សំខាន់​បំផុត សម្រាប់​ការ​រស់រាន​នៃ​របប​របស់​ពួក​គេ​។

ការ​លាតត្រដាង​នោះ​ត្រូវ​បាន​ពង្រឹង​តាម​រយៈ​ការ​ពិនិត្យ​ឃើញ​សកម្មភាព​មួយ​ចំនួន ដែល​ផ្ទុយ​ទៅ​នឹង​ការ​រំសាយ​នុយក្លេអ៊ែរ​ទាំងស្រុង​។ សេត​វិមាន​ប្រកាស​កាលពី​១០​ថ្ងៃមុន​នេះ​ថា​លោក​ដូ​ណា​ល់​ត្រាំ​នឹង​ជួ​ប មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង​អ៊ុ​ន នា​ដំណាច់ខែ​កុម្ភៈ​ជា​លើក​ទី​២ បន្ទាប់​ពី​ការ​ជួប​គ្នា​កំពូល​កាលពី​ខែមិថុនា​២០១៨​នៅ​សិង្ហ​បុរី​។ នា​ឱកាស​នោះ​ក្រុង​ព្យុ​ង​យ៉ាង​និង​ក្រុង​វ៉ា​សិ​ុ​ន​តោន បាន​ព្រមព្រៀង​គ្នា​ក្នុង​ន័យ​ទូលំទូលាយ លើ​ការ​រំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ