ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​បញ្ជូនទាហាន​ច្រើន​ពាន់​នាក់​ទៅ​កាន់​ព្រំដែន​

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ រដ្ឋ​ម​ន្ត្រី​ការពារ​ប្រទេស​អា​មេ​រិ​ក​ស្ដីទី លោក​PATRICK SHANAHAN គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២៩​មក​រា​ថា ទាហាន​ច្រើន​ពាន់​នាក់​ថែម​ទៀត នឹង​បញ្ជូន ទៅ​ដាក់​ពង្រាយ​នៅ​តាម​ព្រំដែន​ជាមួយ​ម៉ិ​ក​ស៊ិ​ក​។ បច្ចុប្បន្ន​ទាហាន​ប្រមាណ​ជា​២.៣៥០​នាក់…

សហរដ្ឋអាមេរិក ៖ រដ្ឋ​ម​ន្ត្រី​ការពារ​ប្រទេស​អា​មេ​រិ​ក​ស្ដីទី លោក​PATRICK SHANAHAN គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២៩​មក​រា​ថា ទាហាន​ច្រើន​ពាន់​នាក់​ថែម​ទៀត នឹង​បញ្ជូន ទៅ​ដាក់​ពង្រាយ​នៅ​តាម​ព្រំដែន​ជាមួយ​ម៉ិ​ក​ស៊ិ​ក​។

បច្ចុប្បន្ន​ទាហាន​ប្រមាណ​ជា​២.៣៥០​នាក់ បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ ដ៏​ចម្រូងចម្រាស់​ដែល​សំដៅ​កែ​លម្អ​សន្តិសុខ នៅ​តាម​ព្រំដែន​រវាង​ប្រទេស​ទាំង​២​។ កង​ទាហាន​ទាំងនោះ​ជួយ​ពួក​ភ្នាក់ងារ​ត្រួតពិនិត្យ​ព្រំដែន ដោយ​ជួយ​ទ្រទ្រង់​ខាង​ផ្នែក​ភស្ដុ​ភារ និង​ដោយ​ដំឡើង​របង​លួស​បន្លា​។

កង​ទាហាន​ទាំងនោះ​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ព្រំដែន​ជាមួយ​ម៉ិក​ស៊ិ​ក តាម​បញ្ជា​របស់​ប្រធានាធិបតី​លោក​ដូ​ណា​ល់​ត្រាំ មុន​ការ​បោះ​ឆ្នោត​សភា​អា​មេ​រិ​ក​កាលពី​ខែវិច្ឆិកា ចំណែកឯ​ក្បួន​ដើរ​របស់​ពួក​អន្តោប្រវេសន៍ កំពុង​តែ​សំដៅ​មក​កាន់​ដែនដី​អា​មេ​រិ​ក ដើម្បី​គេច​ចេញពី​អំពើ​ហិង្សា​និង​ភាព​ក្រីក្រ​ក្នុង​ប្រទេស​ពួក​គេ នៅ​អា​មេ​រិ​ក​កណ្ដាល​។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ទី​២៩​មក​រា​នៅ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន លោក​PATRICK SHANAHAN​គូសបញ្ជាក់​ថា ទាហាន​ច្រើន​ពាន់​នាក់​នឹង​បញ្ជូន​ទៅ​ថែម​ទៀត ដើម្បី​ចូលរួម​ក្នុង​បេសកកម្ម​នេះ ដែល​ត្រូវ​បញ្ចប់​នា​ថ្ងៃ​ទី​៣១​មក​រា តែ​ត្រូវ​ពន្យារពេល​រហូត​ដល់​ដំណាច់​ខែកញ្ញា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ