ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីុត ចាក់បណ្តោយ​ពេល​សួររឿង​ស្នេហា​ជាមួយ​ប្រុស​ក្មេង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ច្រើន​ខែ​មក​ហើយ​តារា​កំប្លែង​នាង​អីុ​ត តែងតែ​ប្រកៀក​ប្រកិត​គ្នា​ជាមួយ​តារា​ប្រុស​វ័យ​ក្មេង​ស្រស់​សង្ហា​ម្នាក់​ទើបតែ​ល្បីឈ្មោះ ។ អ្នក​ទាំង​ពីរ​តែងតែ​បណ្តើរគ្នា​ចូលរួម​ក្នុង​កម្មវិធី​នានា​នៅ​ក្នុង​សិល្បៈ ។ មានការ​លើក​ឡើង​ថា​បុរស​វ័យក្មេង​ជា​តារា​សម្តែង​មាឌ​ឌាំ​ង​នោះ​មាន​ចំណុច​ល្អ​រហូត​ធ្វើ​ឲ្យ​អ្នក​មេម៉ាយ​ចាយ​សម្រស់​នាង​អីុ​ត​បាក់ចិត្ត​ទៅ​ណា​មក​ណា​ជាមួយ​។ នេះ​ជា​គូស្នេហ៍​ថ្មី​១​គូ​ទៀត​ហើយ​ដែល​ជា​អ្នក​សិល្បៈ​ដូច​គ្នា​បាន​បង្កាត់​ឡើង​។ មួយ​រយៈ​ចុង​ក្រោយ​នេះ​ករណី​គូស្នេហ៍​អ្នកសិល្បៈ​ដូច​គ្នា​ផុស​ត្រដែត​ឡើងជា​បន្តបន្ទាប់ ដោយ​គូ​ខ្លះ​បាន​ក្លាយជា​រឿង​ពិតប្រាកដ…

រាជធានី​ភ្នំពេញ​៖ ច្រើន​ខែ​មក​ហើយ​តារា​កំប្លែង​នាង​អីុ​ត តែងតែ​ប្រកៀក​ប្រកិត​គ្នា​ជាមួយ​តារា​ប្រុស​វ័យ​ក្មេង​ស្រស់​សង្ហា​ម្នាក់​ទើបតែ​ល្បីឈ្មោះ ។ អ្នក​ទាំង​ពីរ​តែងតែ​បណ្តើរគ្នា​ចូលរួម​ក្នុង​កម្មវិធី​នានា​នៅ​ក្នុង​សិល្បៈ ។

មានការ​លើក​ឡើង​ថា​បុរស​វ័យក្មេង​ជា​តារា​សម្តែង​មាឌ​ឌាំ​ង​នោះ​មាន​ចំណុច​ល្អ​រហូត​ធ្វើ​ឲ្យ​អ្នក​មេម៉ាយ​ចាយ​សម្រស់​នាង​អីុ​ត​បាក់ចិត្ត​ទៅ​ណា​មក​ណា​ជាមួយ​។ នេះ​ជា​គូស្នេហ៍​ថ្មី​១​គូ​ទៀត​ហើយ​ដែល​ជា​អ្នក​សិល្បៈ​ដូច​គ្នា​បាន​បង្កាត់​ឡើង​។ មួយ​រយៈ​ចុង​ក្រោយ​នេះ​ករណី​គូស្នេហ៍​អ្នកសិល្បៈ​ដូច​គ្នា​ផុស​ត្រដែត​ឡើងជា​បន្តបន្ទាប់ ដោយ​គូ​ខ្លះ​បាន​ក្លាយជា​រឿង​ពិតប្រាកដ ដូច​ជា​ករណី​ស្រី​ស្អាត​ស៊ី​ន យូ​ប៉ី​ន និង​ប្រុស​ស្អាត​ខាត់ វៃ​ហាំ​ង ពី​មិត្ត​សិល្បៈ​ក្លាយជា​ស្នេហា ។

ដោយឡែក​ចំពោះ​រវាង​មេម៉ាយ​តារា​កំប្លែង​ស្រី​អីុត ក្លាយជា​រឿង​បន្ទាប់ ហើយ​មិត្ត​សិល្បៈ​និង​អ្នកគាំទ្រ​ចាំ​មើល​ថាស​ភាព​ល្អូកល្អិន​នេះ​ក្លាយទៅជា​សញ្ញា​ល្អ ឬ​មួយ​គ្រាន់តែ​ជា​ភ្លើង​ស្នេហ៍​ឆាបឆួល​មួយ​រយៈ​រលត់​ទៅ​វិញ ។

ជួប​ផ្ទាល់​ជាមួយ​នាង​អីុ​ត នា​ឱកាស​ចូលរួម​សម្ពោធ​ខ្សែភាពយន្ត​មួយ​កាលពី​ល្ងាច​ថ្ងៃ​ទី​២៨ មក​រា ឆ្នាំ​២០១៩ នាង​បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​កោះ​សន្តិ​នភា​ព​ថា​នាង​ពេល​នេះ​មមាញឹក​ទាំង​ការងារ​លេង​កំប្លែង​ប្រចាំ​នៅ​ទូរទស្សន៍​ស៊ីធី​អិន ច្រៀង​កាត់សក់​មង្គលការ និង​ច្រៀង​ជប់លៀង​មង្គលការ​ពេល​យប់ ។ ពោល​ការងារ​រវល់​ខ្លាំង តែ​នាង​សប្បាយចិត្ត​ចំពោះ​អ្វី​ដែល​កំពុង​តែ​កើត​មាន ហើយ​ខំ​សន្សំ​លុយ​ទុកដាក់​សម្រាប់​ពេល​ណា​អាជីព​លែង​កាក់កប​។

ចំពោះ​រឿង​ពាក់​ព័​ន្ឋ​ជាមួយ​តារា​សម្តែង​ថ្មី​លោក​ដា នោះ​នាង​អីុ​ត និយាយ​ថា​«​គឺ​មាន​គេ​សួរនាំ​ខ្លាំង​ក្រោយ​ពេល​ចេញ​មុខ​ពេក​ឡើង​គេ​តាម​សួរ​ពី​បញ្ហា​នេះ​។ ភាគច្រើន​គេ​ថា​ខ្ញុំ និង​គាត់​ជា​គូស្នេហ៍ ឬ​សង្សារ​គ្នា ។ ធម្មតា​គាត់​ជា​តារា​សម្តែង​មួយ បើសិនជា​គាត់​ដើរ​ជាមួយ​ក៏​មាន​ភាព​ទាក់ទាញ​មួយ​ដែរ ។

អីុ​ចឹ​ង​ហើយ​បងប្អូន​តារា ប្រុស​ៗ ផ្សេង​ៗ​គាត់​តែងតែ​សួរ​រហូត ។​បើ​ថា​ជា​គូស្នេហ៍​ក៏​មិន​ខឹង​គេ​ដែរ បើ​យើង​ស្និទ្ធ​គ្នា​ពេក ។ ណាមួយ​មុន​បណ្តើរគ្នា​ត្រសង​គឺ​លោក​ដា​ក៏​ស្គាល់​ក្រុម​គ្រួសារ​នាង​ខ្ញុំ​ទើប​កាន់តែ​លឿន​ក្នុង​ការ​ទាក់ទង​គ្នា ។ បើ​មាន​ស្នេហា​ជាមួយ​គ្នា គឺ​អាច​និយាយ​បាន​ថា​អ្វី​ដែល​យើង​ធ្វើ​គឺ​ពិតជា​ដឹង​នៅ​ក្នុង​ចិត្ត​រៀង​ៗ​ខ្លួន​មិន​ខាន​»៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ