ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់បាន​សុខ​លុះណាតែ​ព្រម​ប្រគល់​ជីវិត​ឱ្យ​ម្ចាស់​គេ​វិញ

5 ឆ្នាំ មុន

អត្ត​សមំ បេ​មំ ស្រឡាញ់​អ្វី​ស្មើនឹង​ខ្លួន​មិន​មាន​ឡើយ​។ តាម​ធម្មតា​សត្វលោក​រមែង​ស្រឡាញ់​ខ្លួន ស្រឡាញ់​អាយុជីវិត​ណាស់​បើ​ទោះជា​លោក​ពោល​ថា ខ្លួនប្រាណ​នេះ ជីវិត​នេះ​មិនមែន​ជា​របស់​យើង​ទេ វា​ជា​របស់​អនត្តា​ក៏​ដោយ ក៏​នៅ​តែ​ហួងហែង​រក្សា ខំ​ការពារ​ឥត​ល្ហែ…

អត្ត​សមំ បេ​មំ ស្រឡាញ់​អ្វី​ស្មើនឹង​ខ្លួន​មិន​មាន​ឡើយ​។ តាម​ធម្មតា​សត្វលោក​រមែង​ស្រឡាញ់​ខ្លួន ស្រឡាញ់​អាយុជីវិត​ណាស់​បើ​ទោះជា​លោក​ពោល​ថា ខ្លួនប្រាណ​នេះ ជីវិត​នេះ​មិនមែន​ជា​របស់​យើង​ទេ វា​ជា​របស់​អនត្តា​ក៏​ដោយ ក៏​នៅ​តែ​ហួងហែង​រក្សា ខំ​ការពារ​ឥត​ល្ហែ ។

ដោយ​មើលឃើញ​ចិត្ត​ស្អិត​ជាប់ជំពាក់​នេះ​ហើយ ទើប​ព្រះ​សម្ពុទ្ធ​ទេសនា​អប់រំ​ដល់​សាធុជន​ឱ្យ​រៀន​ហ្វឹកហាត់​ចិត្ត ឱ្យ​ចេះ​ស្កប់ស្កល់​ចំពោះ​របស់​ដែល​មាន​។ ព្រោះថា​សូ​ម្បី​តែ​ជីវិត​នេះ ក៏​មិនមែន​ជា​របស់​យើង​ផង តើ​មាន​អ្វី​ផ្សេង​ទៀត​ទៅ​ដែល​ជា​របស់​យើង​នោះ? យើង​កុំ​ភ្លេច​ថា ជរា ព្យាធិ មរណៈ​ឯណោះ​ទេ​ដែល​ជា​ម្ចាស់​នៃ​ខ្លួន ជា​ម្ចាស់​នៃ​ជីវិត​នេះ​ឱ្យ​សោះ ឬ​ក៏​អនិច្ចំ​ជាដើម ដែល​ជា​ម្ចាស់​នៃ​បញ្ចក្ខន្ធ នេះ​ជា​រឿង​ពិត​នៃ​លោក ។

បើ​យើង​ព្រម​ប្រគល់​ជីវិត ខ្លួនប្រាណ ឬ​បញ្ចក្ខន្ធ​ឱ្យទៅ​ម្ចាស់​គេ​វិញ នោះ​យើង​នឹង​ស្រាល​ចិត្ត រស់នៅ​ដោយ​សុខសាន្ត​ព្រោះ​ស្គាល់​ពី​ភាព​ពិត​នៃ​ច្បាប់ធម្មជាតិ ។