ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ទេ! កីឡារ​ល្បី​ឈ្មោះ​សេន ប៊ុ​ន​ថេ​ន និង​ភរិយា ឥឡូវ​នេះ​យ៉ាង​ណាហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រយៈពេល​ចុង​ក្រោយ​គេ​កត់​សម្គាល់ថា កីឡាករ​ល្បីឈ្មោះ លោក សេន ប៊ុ​ន​ថេ​ន និង​ភរិយា គឺ​អ្នក​នាង ឃឹម…

រាជធានី​ភ្នំពេញ ៖ រយៈពេល​ចុង​ក្រោយ​គេ​កត់​សម្គាល់ថា កីឡាករ​ល្បីឈ្មោះ លោក សេន ប៊ុ​ន​ថេ​ន និង​ភរិយា គឺ​អ្នក​នាង ឃឹម ចាន់​សោ​ភ័​ណ្ឌ បាន​ទទួល​ជោគជ័យ​យ៉ាង​ខ្លាំង ក្នុង​មុខរបរ​លក់​ផលិតផល​ប្រដាល់ ដែល​មុខរបរ​នេះ ត្រូវ​គេ​ចាត់​ទុក​ថា​កម្រ​ឃើញ ហើយ​ក៏​ជា​មុខរបរ​លើក​ស្ទួយ​ដល់​វិស័យ​ប្រដាល់​ផង​ដែរ ។

មុខរបរ​ថ្មី​របស់​អ្នក​ទាំង​ពីរ បាន​រួមចំណែក​យ៉ាង​ខ្លាំង​ក្នុង​ការ​ជួយ​ជំរុញ​ដល់​វិស័យ​ប្រដាល់​មិន​តិច​នោះ​ទេ ជា​ពិសេស​សម្រាប់​កីឡាករ​ថ្មី ដែល​មិនសូវ​ដឹង​ថា​គួរ​ទៅ​រក​ទិញ​សម្លៀក​បំពាក់ និង​សម្ភារ​កីឡាប្រដាល់​នៅឯណា?

គ្មាន​អ្នក​ណា​មិន​ចាប់អារម្មណ៍​នោះ​ទេ បន្ទាប់​ពី​ភរិយា​របស់​កីឡាករ សេន ប៊ុ​ន​ថេ​ន បាន​ងាក​ទៅ​បើកមុខរ​បរដាក់​លក់​ខោ ហ្គ​ង់ និង​សម្ភារ​គ្រប់​ប្រភេទ​ពាក់ព័ន្ធ​នឹង​វិស័យ​ប្រដាល់ ។ ភរិយា​របស់​លោក​មិន​ត្រឹមតែ​កុម្ម៉ង់​ផលិតផល​កីឡាករ​ដោយ​ដាក់​អក្សរ​ខ្មែរ និង​ផ្លា​ក​សញ្ញា​ខ្មែរ​ប៉ុណ្ណោះ​ទេ លោក និង​ភរិយា ក៏​ទទួល​បោះពុម្ព​រូប​សញ្ញា​ផ្សេង​ៗ​លើ​ខោ​ប្រដាល់ និង​លើ​សម្ភារ​ប្រដាល់ ដើម្បី​ឱ្យ​ការ​ប្រកួត​ប្រដាល់​ដែល​បាន​ធ្វើ​ឡើង កាន់តែ​សោភ័ណ​ភាព និង​មាន​អត្តសញ្ញាណ​ជា​ខ្មែរ ។

អ្នក​នាង ឃឹម ចាន់​សោ​ភ័​ណ្ឌ មិន​ត្រឹមតែ​Live និង​ប្រកាស​លក់​ខោ និង​សម្ភារ​ប្រដាល់ នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ធ្វើ​ឱ្យ​មាន​ភាព​ទាក់ទាញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អ្នក​នាង​ក៏​សកម្ម​នឹង​ការ​ដាក់​ស្តង់​តាំង​លក់​ក្នុង​វេទិកា​ពិព័រណ៍​តូច​ធំ និង​ក្បែរ​ស្ថានីយទូរទស្សន៍ ដែល​កាន់តែ​ធ្វើ​ឱ្យ​មុខរបរ​អ្នក​នាង និង​ស្វាមី មានការ​ដឹង​ឮ និង​ទទួលស្គាល់​ទ្វេ​ដង ។

អ្នក​នាង សោ​ភ័​ណ្ឌ ធ្លាប់​បាន​និយាយ​ថា ដោយសារ​តែ​អ្នក​នាង​ស្រឡាញ់​វិស័យ​ប្រដាល់ ទើប​អ្នក​នាង សម្រេចចិត្ត​រៀប​ការ​ជាមួយ​កីឡាករ សេន ប៊ុ​ន​ថេ​ន និង​សម្រេចចិត្ត​ឈប់​ធ្វើការ ហើយ​បោះទុន​រក​ស៊ី​ជាមួយនឹង​មុខរបរ​បើក​លក់​សម្ភារ​ប្រដាល់​។

ហេតុផល​ដែល​នាំ​ឱ្យ​អ្នក​នាង​ដឹក​ដៃ​ស្វាមី​បើកមុខ​របរ​នេះ គឺ​ដោយសារ​តែ​មុខរបរ​នេះ មិនសូវ​មាន​អ្នក​បោះ​ទុន​រក និង​ដោយសារ​តែ​អ្នក​នាង​យល់​ថា បើក​លក់​សម្ភារ​ប្រដាល់ ក៏​មិន​ខុស​ពី​រួមចំណែក​លើក​ស្ទួយ​វិស័យ​ប្រដាល់​ដែល​ជា​ការ​ចង់បាន​របស់​ស្វា​មីនោះ​ដែរ ។

អ្នក​នាង​ថា មុខរបរ​របស់​ខ្លួន​មិន​ពិបាក​ក្នុង​ការ​បោះ​ជំហាន​ទៅ​មុខ​នោះ​ទេ ដោយសារ​តែ​ស្វាមី​របស់​អ្នក​នាង បើ​ទោះជា​ផ្អាក​ប្រដាល់​លើ​រេញ តែ​លោក​គឺជា​គ្រូបង្វឹក​ផ្នែក​ប្រដាល់​ដែល​មានកូន​សិស្ស​ច្រើន​ក្រោម​បង្គាប់ ខណៈ​ដែល​សិស្ស​ភាគច្រើន​ក៏​តម្រូវ​ឱ្យ​មាន​ខោ​ប្រដាល់ និង​សម្ភារ​ប្រដាល់ ដែល​ស្ទើរតែ​រក​ផលិត​ផល​មក​លក់​បំពេញតម្រូវការ​មិន​បាន​នោះ​ផង។

អ្នក​នាង​ធ្លាប់​បាន​ប្រកាស​ថា សម្ភារ​ប្រដាល់​ដែល​អ្នក​នាង​បើក​ធ្វើ​អាជីវកម្ម​នេះ មួយ​ចំណែក​ជា​ការ​ផលិត​ក្នុងស្រុក ហើយ​មួយ​ចំណែក​ផ្សេង​ទៀត គឺ​មានការ​បោះពុម្ព និង​ផលិត​ពី​ក្រៅប្រទេស ។ ក្នុង​នោះ អ្នក​នាង​ក៏​ទទួល​ឱកាស​មានការ​កុម្ម៉ង់​ចេញ​ទៅ​ក្រៅប្រទេស ដែល​មិន​ខុស​ពី​ការ​ផ្សព្វផ្សាយ​ក្បាច់គុន​ខ្មែរ​របស់​ខ្លួន លើ​ឆាក​អន្តរជាតិ ដែល​មាន​ពលរដ្ឋ​ខ្មែរ​រស់នៅ​។

កីឡាករ សេន ប៊ុ​ន​ថេ​ន បាន​អះអាង​ថា ប្រាក់​ចំណូល​ដែល​រកបាន​ពី​ការ​លក់ដូរ​សម្ភារ​ប្រដាល់ បាន​ធ្វើ​ឱ្យ​លោក និង​ភរិយា កាក់កប​មិន​ចាញ់​បើក​លក់​មុខរបរ​ផ្សេង​នោះ​ទេ ទើប​លោក​ក៏​សកម្ម​ក្នុង​ការ​ប្រកាស​លក់​សម្ភារ​ទាំងនេះ ដើម្បី​ឱ្យ​កូនសិស្ស និង​មិត្តភក្តិ​រួម​អាជីព​របស់​លោក​ជួយ​គាំទ្រ ។ លោក​ថា អ្នកទិញ​សម្ភារ​ទាំងនេះ មិនមែន​សុទ្ធ​ទាល់តែ​អ្នក​ប្រដាល់​អាជីព​នោះ​ទេ គឺ​អ្នក​ស្រឡាញ់​កីឡាប្រដាល់ និង​អ្នក​ចង់​ក្លាយ​ជា​អ្នក​ប្រដាល់​អាជីព​ក៏​កុម្ម៉ង់​ទិញ​ប្រើ​មិន​ខុស​គ្នា​ដែរ ទើប​ធ្វើ​សម្ភារ​ប្រដាល់​ដែល​លោក និង​ភរិយា​បើក​លក់ ទទួល​បានការ​ចាប់អារម្មណ៍​ច្រើន ។

លោក​ប្រកាស​ថា មិន​ចោល​ប្រដាល់​នោះ​ទេ ប៉ុន្តែ​បណ្ដាល​មក​ពី​លោក​មិន​ទាន់​ត្រៀមខ្លួន​សម្រាប់​ឡើង​រេញ ហើយ​មមាញឹក​ច្រើន​នឹង​របរ​លក់​ជាមួយ​ភរិយា ហើយ​ក៏​ដកឃ្លា​មិន​រួច​ពី​ការ​បង្វឹក​សិស្ស​រាល់ថ្ងៃ ទើប​លោក​មិន​ទាន់​ទទួល​ការ​ប្រដាល់​។

លោក​អះអាង​ថា គម្រោង​ពង្រីក​អាជីវកម្ម​បើក​លក់​សម្ភារ​ប្រដាល់​របស់​ខ្លួន និង​ភរិយា​ឱ្យ​កាន់តែ​រឹង​មាំ ជា​ពិសេស​ក្នុង​ពេល​ដែល​ការ​លក់ដូរ​សម្ភារ​អ្នក​ប្រដាល់ អាច​ចាត់​ទុក​ថា​ជា​មុខ​របរ​ថ្មី ដែល​មិនសូវ​មាន​អ្នករក ។ លោក​បង្ហាញ​ការ​រំពឹង​យ៉ាង​ខ្លាំង​ថា មុខរបរ​របស់​ខ្លួន និង​ភរិយា នឹង​កាន់តែ​មានការ​ឈាន​ឡើង ជា​ពិសេស​នៅ​ក្នុង​កាលៈទេសៈ​ដែល​មុខទំនិញ​រាប់​មិន​អស់​ដែល​បាន​ប្រកាស​លក់ សុទ្ធតែ​មាន​អ្នក​កុម្ម៉ង់​ច្រើន​។

អ្នកគាំទ្រ​ជា​ច្រើន​បាន​សរសើរ​ដល់​កីឡាករ សេន ប៊ុ​ន​ថេ​ន ដែល​មាន​សុភមង្គល​ក្រោយ​រៀប​មង្គលការ ដោយ​​ក្រៅពី​មានការ​លើក​ឡើង​ថា លោក​មាន​ភរិយា​ក្មេង​ស្អាត ភរិយា​របស់​លោក​ក៏​ត្រូវ​គេ​លាន់មាត់​ថា ឆ្លាត និង​ពូកែ​រក​ស៊ី និង​ជានា​រី​ដែល​មាន​ទឹកចិត្ត​លើក​ស្ទួយ​វិស័យ​ប្រដាល់​គួរ​ឱ្យ​សរសើរ​ផង​ដែរ ។ អ្នក​ទាំង​ពីរ​ត្រូវ​គេ​ដឹង​ថា មានកូន​ស្រី​ម្នាក់ និង​ចាត់​ទុក​ថា​ជា​គ្រួសារ​អ្នក​ប្រដាល់ ដែល​ក្រៅពី​មានកូន​ស្រី​មួយ​គួរ​ឱ្យ
ស្រឡាញ់ ក៏​មាន​ជីវភាព​រស់នៅ​ខុស​គ្នា​ដាច់​ឆា្ង​​យ​ពី​អ្ន​ប្រដាល់​ដែល​មានគ្រួសារ​ផ្សេង​ទៀត​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ