ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យោធា​សន្តិសុខ​ឆ្នាំ​២០១៨ ផ្សព្វផ្សាយ​ផែនការ​សកម្មភាព​ការងារ​យោធា​សន្តិសុខ​ឆ្នាំ​២០១៩

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ «​ខ្លឹមសារ​១០​ចំណុច​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន ក្នុង​ការ​អនុវត្ត ការពារ​រាល់​អំពើ​ណា​ដែល​បង្ក​អសន្តិសុខ​ដល់​សង្គម និង​គ្រប់​សកម្មភាព​ដែល​ល្មើសច្បាប់​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​ទប់ស្កាត់ និង​បង្ក្រាប​ជា​បន្ទាន់​ដោយ​មិន​ចាំបាច់​រង់ចាំ​បទបញ្ជា​ឡើយ​»​។ នេះ​ជា​ប្រសាសន៍​លោក​ឧត្តមសេនីយ៍ទោ…

ខេត្តបាត់ដំបង ៖ «​ខ្លឹមសារ​១០​ចំណុច​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន ក្នុង​ការ​អនុវត្ត ការពារ​រាល់​អំពើ​ណា​ដែល​បង្ក​អសន្តិសុខ​ដល់​សង្គម និង​គ្រប់​សកម្មភាព​ដែល​ល្មើសច្បាប់​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​ទប់ស្កាត់ និង​បង្ក្រាប​ជា​បន្ទាន់​ដោយ​មិន​ចាំបាច់​រង់ចាំ​បទបញ្ជា​ឡើយ​»​។

នេះ​ជា​ប្រសាសន៍​លោក​ឧត្តមសេនីយ៍ទោ ឯក សំ​អូន មេបញ្ជាការ​រង នាយសេនាធិការ​យោ​ភូមិភាគ​ទី​៥ ក្នុង​ការ​ប្រជុំ​បូក​សរុប​ការងារ​យោធា សន្តិសុខ សម្រាប់​ឆ្នាំ​២០១៨ និង​ទិស​ដៅ ការងារ យោធា សន្តិសុខ​ឆ្នាំ​២០១៩ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​៣០ ខែមករា​ឆ្នាំ​២០១៩ ក្នុង​ទីបញ្ជាការ​តំបន់​ប្រ​តិ​បត្តិ​ការ​សឹក​រង​ពោធិសាត់ ។

ដោយ​មានការ​ចូលរួម​ពី​លោក ចេ​ង ឡៃ អភិបាលរង​ខេត្តពោធិសាត់ ហើយ​មានការ​ចូលរួម​ពី លោក​ឧត្តមសេនីយ៍ តំណាង​អគ្គមេបញ្ជាការ​ប្រចាំ​ទិស​ទី​៤ ពោធិសាត់ លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ច​ន្ថា មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥ ព្រមទាំង​មេបញ្ជាការ មេបញ្ជាការ​រង​តំបន់​ប្រតិបត្តិការ​សឹក​រង​ពោធិសាត់ ស្នងការ​រង​នគរបាល​ខេត្ត​-​កងរាជអាវុធហត្ថ​ខេត្ត អាជ្ញាធរ​ក្រុង​-​ឃុំ នឹង​នាយទាហាន ថ្នាក់ ការិយាល័យ​យោធភូមិ​ភាគ ការិយាល័យ​តំបន់​ប្រតិបត្តិការ​សឹក​រង​ពោធិសាត់ ជា​ច្រើន​រូប ផង​ដែរ​។

ក្នុង​មតិ​ស្វាគមន៍ និង​របាយការណ៍​ប្រចាំឆ្នាំ​២០១៨​ទិស​ដៅ ឆ្នាំ​២០១៩ និង​តាម​រយៈ​របាយការណ៍​នៃ​ការ​បញ្ចាំង​ស្លាយ លោក​ឧត្តមសេនីយ៍ទោ ប៉ែន​ណា​វណ្ណ មេបញ្ជាការ​រង​យោធភូមិ​ភាគ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ពោធិសាត់ បាន​លើក​ឡើង​ពី​គោលបំណង ការ​ប្រជុំ​បូក​សរុប ដោយ​បាន​បញ្ជាក់​ថា នូវ​ភារកិច្ច​ចម្បង​របស់​កង​យោធពលខេមរភូមិន្ទ ដែល​ត្រូវ​បំពេញ ការងារ ជា​ប្រវត្តិសាស្ត្រ​លើ កិច្ចការ សហការ នឹង​ការ​ទទួលខុសត្រូវ​ទាំង​ផ្ទៃក្នុង ភូមិសាស្ត្រ ក៏​ដូច​ជា នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​បាន​ល្អ​ប្រសើរ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ