ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តល់​អំណោយ​ជូន​ជន​រង​គ្រោះ​ដែល​ត្រូវ​ភ្លើង​ឆេះ​ផ្ទះ

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ លោក ប៉ែន វណ្ណ​រិ​ទ្ធ ប្រធាន​ចលនា​យុវជន​កម្ពុជា​ក​១៥៧ សាខា​ខេត្តកំពង់ធំ និង​សហការី បាន​នាំ​យក​អំណោយ​ទៅ​ចែក​ជូន​លោក យ៉ង…

ខេត្តកំពង់ធំ ៖ លោក ប៉ែន វណ្ណ​រិ​ទ្ធ ប្រធាន​ចលនា​យុវជន​កម្ពុជា​ក​១៥៧ សាខា​ខេត្តកំពង់ធំ និង​សហការី បាន​នាំ​យក​អំណោយ​ទៅ​ចែក​ជូន​លោក យ៉ង វៃ អាយុ ៥៧​ឆ្នាំ រស់នៅ​ក្នុងភូមិ​ក្រសាំង ឃុំ​ត្រពាំង​ឫស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ នា​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០១៩ ដែល​រង​គ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ កាលពី​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០១៩​កន្លង​មក ។

អំណោយ​ដែល​ចែក​ជូន​រួម​មាន អង្ករ​១០០​គីឡូក្រាម មី​២​កេស ត្រីខ​១​យួរ ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ អំបិល​១​គីឡូក្រាម ស្ករស​១​គីឡូក្រាម ប្រេងឆា​១​ដប (1​លី​ត្រ​) ប៊ី​ចេ​ង​១​កញ្ចប់ (០,៥kg) និង​ថវិកា​២០​ម៉ឺន​រៀល ។ ក្នុង​នោះ​ដែល​ក៏​បាន​ជូន​ថវិកា​លោកយាយ លោកតា​៥​នាក់ ក្នុង​ម្នាក់​ៗ២​ម៉ឺន​រៀល​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ