ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ.ជ.ប​ប្រកាស​អាសន​ក្រុមប្រឹក្សា​រាជធានី​ខេត្ត​-​ក្រុង​-​ស្រុក​-​ខណ្ឌ សម្រាប់​អាណត្តិ​ទី​៣(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក នុ​ត សុខុម អនុប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គជ​ប​) បាន​ថ្លែង​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​យក​ថ្ងៃ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា រាជធានី ខេត្ត…

រាជធានី​ភ្នំពេញ ៖ លោក នុ​ត សុខុម អនុប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គជ​ប​) បាន​ថ្លែង​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​យក​ថ្ងៃ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ធ្វើ​នៅ​ថ្ងៃ​ទី​២៦ ឧសភា ឆ្នាំ​២០១៩ អាណត្តិ​ទី​៣​នេះ​។

សម្រាប់​អាណត្តិ​ទី​៣ ឆ្នាំ​២០១៩​នេះ មាន​អាសន​សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក​ខណ្ឌ ចំនួន​៥៥៩​អាសន ហើយ​អាសន​សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ​៣៥៥៥​អាសន ។ ការ​ថ្លែង​បាន​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​ជាមួយ​តំណាង​គណបក្ស​នយោបាយ និង​សង្គម​ស៊ី​វិល អ្នក​ពាក់ព័ន្ធ​ចំនួន​៧ ដែល​មាន​អ្នក​ចូល​ប្រមាណ​១០០​នាក់ ។

គួរ​បញ្ជាក់​ថា កាលពី​អាណត្តិ​ទី​១ ឆ្នាំ​២០០៩ ឃុំ​- សង្កាត់ មាន​ចំនួន​១៦២១ មាន​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​១១.៣៥៣​នាក់ រាជធានី ខេត្ត មាន​២៤ ។ មាន​ចំនួន​ក្រុង ស្រុក​ខណ្ឌ ទូ​ទាំង​ប្រទេស​១៩៣ និង​មាន​អាសន ក្រុមប្រឹក្សា​ចំនួន​៣៧៤​នាក់ ។ ក្រុមប្រឹក្សា​ក្រុង​ស្រុក​ខណ្ឌ​២៨៦១​នាក់ ។ ដោយឡែក​ក្នុង​ឆ្នាំ​២០១១ គជ​ប បាន​រៀបចំ​ការ​បោះ​ឆ្នោត​ឡើង​វិញ ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​មាន​សមាជិក​ចំនួន​១៩​រូប ។

លោក នុ​ត សុខុម បាន​លើក​ឡើង​ថា ក្នុង​អាណត្តិ​ទី​២ ឆ្នាំ​២០១៤ មាន​ឃុំ​-​សង្កាត់​ចំនួន​១៦៣៣​មាន​សមាជិក​ក្រុមប្រឹក្សា​ចំនួន​១១,៤៥៩​នាក់ ។ រាជធានី ខេត្ត​មាន​ទូ​ទាំង​ប្រទេស​មាន​២៥ មាន​អាសន ។ ចំនួន​ក្រុង ស្រុក​ខណ្ឌ​ចំនួន​ទូ​ទាំង​ប្រទេស​មាន​១៩៧ និង​មាន​អាសន​២៩៣១ ៕

កែសម្រួលដោយ