ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ដាក់​ជម្លោះ​ពន្ធ​ជាមួយ​អា​មេ​រិ​ក​ក្នុង​បណ្តឹង​​ទៅ​កាន់ ​WTO

5 ឆ្នាំ មុន

ទីក្រុង​ហ្សឺ​ណែវ ៖ ប្រទេស​ចិន​បាន​ចាប់ផ្តើម​ដំណើរការ​ផ្លូវច្បាប់​ដើម្បី​ឲ្យ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) សម្រេច​លើ​ឧបសគ្គ​របស់​ប្រទេស​ចិន​ដែល​កំពុង​ជួប​ពន្ធ​អា​មេ​រិ​កលើ​ផលិតផល​២៣៤​ប៊ី​លាន​ដុល្លារ​របស់​ខ្លួន ។ នេះ​យោង​តាម​សារព័ត៌មាន Rueters កាលពី​ថ្ងៃ​ទី​២៨ កន្លង​មក…

ទីក្រុង​ហ្សឺ​ណែវ ៖ ប្រទេស​ចិន​បាន​ចាប់ផ្តើម​ដំណើរការ​ផ្លូវច្បាប់​ដើម្បី​ឲ្យ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) សម្រេច​លើ​ឧបសគ្គ​របស់​ប្រទេស​ចិន​ដែល​កំពុង​ជួប​ពន្ធ​អា​មេ​រិ​កលើ​ផលិតផល​២៣៤​ប៊ី​លាន​ដុល្លារ​របស់​ខ្លួន ។ នេះ​យោង​តាម​សារព័ត៌មាន Rueters កាលពី​ថ្ងៃ​ទី​២៨ កន្លង​មក ។

អ្នកការទូត​ពាណិជ្ជកម្ម​របស់​ប្រទេស​ចិន​ម្នាក់​បាន​និយាយ​ក្នុង​កិច្ច​ប្រ​ជុ​WTO មួយ​ថា ប្រទេស​ចិន​ចង់បាន​គណៈ​អ្នកជំនាញ​ដើម្បី​សម្រេច​លើ​បណ្តឹង​ដែល​បាន​ចាប់ផ្តើម​តាំង​កាលពី​ខែមេសា​ឆ្នាំ​មុន ។ បណ្តឹង​នេះ​មាន​គោលបំណង​បញ្ឈប់​អា​មេ​រិ​ក​មិន​ឲ្យ​ដាក់​ពន្ធ​លើ​ផលិតផល​នាំ​ចូល​ពី​ប្រទេស​ចិន ខណៈ​ដែល​មាន​សង្គ្រាម​ពាណិជ្ជកម្ម​។

អ្នកតំណាង​ប្រទេស​ចិន​បាន​និយាយ​ថា វា​គឺជា​ការ​ល្មើស​ទៅ​នឹង​កាតព្វកិច្ច​របស់​សហរដ្ឋអាមេរិក​ក្រោម​កិច្ចព្រមព្រៀង​របស់​WTO និង​វា​បង្ក​ជា​ឧបសគ្គ​លក្ខណៈ​ជា​ប្រព័ន្ធ​ដល់​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​ផង​ដែរ។

គួរ​បញ្ជាក់​ដែរ​ថា សហរដ្ឋអាមេរិក​បាន​ចាប់ផ្តើម​ដាក់​ពន្ធ​២៥%​បន្ថែម​លើ​ផលិតផល​ចិន​ប្រមាណ​៣៤​ប៊ី​លាន​ដុល្លារ​ចាប់ពី​ថ្ងៃ​ទី​៦​ខែកក្កដា​ឆ្នាំ​២០១៨​មក ហើយ​បាន​ដាក់​ពន្ធ​១០%​លើ​ផលិតផល​ចិន​ប្រមាណ​២០០​ប៊ី​លាន​ដុល្លារ​ទៀត​ចាប់ពី​ថ្ងៃ​ទី ២៤​ខែកញ្ញា​មក ។ ប្រទេស​ចិន​បាន​ឆ្លើយ​តប​វិញ​ដោយ​ដាក់​ពន្ធ​លើ​ផលិតផល​អា​មេ​រិ​ក​ដែរ ។

មន្ត្រី​តំណាង​អា​មេ​រិ​កបាន​និយាយ​ថា ប្រទេស​ចិន​បាន​ប្រើ​ប្រព័ន្ធ​WTO​ជា​របាំង​ការពារ​គោលនយោបាយ​ពាណិជ្ជកម្ម​អយុត្តិធម៌​របស់​ខ្លួន​ដែល​រួម​មានការ​បង្ខំ​ឲ្យ​មានការ​ផ្ទេរ​បច្ចេកវិទ្យា​ជាដើម ។ ប៉ុន្តែ​បណ្តឹង​របស់​ប្រទេស​ចិន​នេះ​អាច​ក្លាយទៅជា​បណ្តឹង​ដែល​ពិបាក​ក្នុង​ការ​ដោះស្រាយ​ព្រោះ​សហរដ្ឋអាមេរិក​បាន​បញ្ឈប់​ការ​ជ្រើសតាំង​ចៅក្រម​ស្តាប់​បណ្តឹងឧទ្ធរណ៍ ។ សហរដ្ឋអាមេរិក​បាន​និយាយ​ថា ចៅក្រម​បាន​ល្មើស​នឹង​ដំណើរការ​របស់ WTO ម្តង​ហើយ​ម្តងទៀត​។

ភ្នាក់ងារ​បណ្តឹងឧទ្ធរណ៍​របស់​WTO មាន​ចៅក្រម​សល់​តែ​៣​រូប​ប៉ុណ្ណោះ ប៉ុន្តែ​ចៅក្រម​ពីរ​រូប​នឹង​ចុះ​ចេញពី​តំណែង​នៅ​ខែធ្នូ​ខាង​មុខ​នេះ ហើយ​វិធាន WTO​តម្រូវ​ឲ្យ​មាន​ចៅក្រម​បី​រូប ទើប​អាច​ស្តាប់​បណ្តឹងឧទ្ធរណ៍​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ