ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Smartwatch មាន​គ្រប់យ៉ាង​សឹងតែ​ដូច​ទូរស័ព្ទ តែ​​មិន​អាច​ជំនួស​បាន​…​នេះ​ជា​មូលហេតុ !

5 ឆ្នាំ មុន

នាឡិកា Smartwatch នា​ពេល​បច្ចុប្បន្ន​នេះ​មាន​ភាព​ទំនើប​ដល់​អាច​ផ្ញើ​សារបាន តាមដាន​លំ​ហាត់ប្រាណ ខ​ល​ទៅ​លេខ​ទូរស័ព្ទ​ដទៃ និង​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​ទាញ​យក​អ៊ី​ម៉ែ​ល​ផង​ដែរ ប៉ុន្តែ​តើ​នាឡិកា​ទាំងនេះ​អាច​ជំនួស​ស្មា​ត​ហ្វូ​ន​របស់​អ្នក​បាន​ទេ? អ្នក​អាច​ប្រើ​នាឡិកា​ទាំងនេះ​ទាំង​ដែល​មិន​មាន​ស្មា​ត​ហ្វូ​ន​បាន ហើយ​មាន​នាឡិកា​ជា​ច្រើន​ដូច​ជា Apple…

នាឡិកា Smartwatch នា​ពេល​បច្ចុប្បន្ន​នេះ​មាន​ភាព​ទំនើប​ដល់​អាច​ផ្ញើ​សារបាន តាមដាន​លំ​ហាត់ប្រាណ ខ​ល​ទៅ​លេខ​ទូរស័ព្ទ​ដទៃ និង​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​ទាញ​យក​អ៊ី​ម៉ែ​ល​ផង​ដែរ ប៉ុន្តែ​តើ​នាឡិកា​ទាំងនេះ​អាច​ជំនួស​ស្មា​ត​ហ្វូ​ន​របស់​អ្នក​បាន​ទេ?

អ្នក​អាច​ប្រើ​នាឡិកា​ទាំងនេះ​ទាំង​ដែល​មិន​មាន​ស្មា​ត​ហ្វូ​ន​បាន ហើយ​មាន​នាឡិកា​ជា​ច្រើន​ដូច​ជា Apple Watch Series 3, Series 4 និង Galaxy Watch របស់ Samsung ជាដើម​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​ប្រើ​អ៊ី​ន​ធើ​ណែ​ត​បាន​ដោយ​ងាយស្រួល ។

ប៉ុន្តែ​នាឡិកា​ទាំងនេះ​មិន​អាច​ដំណើរការ​បាន​យូរ​ទេ ជា​ពិសេស​ប្រសិនបើ​អ្នក​ប្រើ​វា​ដើម្បី​ជំនួស​ស្មា​ត​ហ្វូ​ន​របស់​អ្នក ។ អ្នក​អាច​ប្រើ​វា​ដល់​ទៅ​ប្រមាណ​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ​បាន​ប្រសិនបើ​អ្នក​បើក​អ៊ី​ន​ធើ​ណែ​ត​ជាប់​រហូត ។ ហើយ​នាឡិកា Smartwatch ក៏​ពិបាក​ក្នុង​ការ​ចាប់​សេវា​អ៊ី​ន​ធើ​ណែ​ត​ជាង​ស្មា​ត​ហ្វូ​ន​របស់​អ្នក​ដែរ ។

ហើយ​ការ​ធ្វើ​ដូច្នេះ​នឹង​បង្ខំ​ឲ្យ​អ្នក​ចំណាយ​ថវិកា​បន្ថែម​ទៅ​លើ​ថ្លៃ​អ៊ី​ន​ធើ​ណែ​ត​ដែល​ប្រើ​លើ Smartwatch ដែរ ។ ប៉ុន្តែ​អ្នក​អាច​ជៀសវាង​វា​បាន​ដោយ​ប្រើ Wear OS ថ្មី​ៗ ឬ​នាឡិកា​ថ្មី​ៗ​របស់ Samsung និង Apple ដែល​អនុញ្ញាត​ឲ្យ​អ្នក​ភ្ជាប់​នាឡិកា​ទៅ​នឹង​បណ្តាញ Wi-Fi បាន ។

យ៉ាងណា​ក្តី ពេល​ដែល​ធ្វើ​ដូច្នេះ អ្នក​មិន​អាច​ផ្ញើ​សារ SMS ចេញ​បាន​ទេ បើ​ទោះជា​អ្នក​អាច​ផ្ញើ​ជា iMessage បាន​ពិតមែន​ក្តី ។ លើស​ពី​នេះ​ទៅ​ទៀត នាឡិកា Smartwatch ដែល​អាច​ប្រើ​អ៊ី​ន​ធើ​ណែ​ត​បាន​ដាច់​ដោយឡែក​មាន​តម្លៃ​ថ្លៃ​ណាស់ ហើយ​អ្នក​មិន​អាច​យក​វា​ទៅ​ជំនួស​ស្មា​ត​ហ្វូ​ន​របស់​អ្នក​បាន​ទេ​លុះត្រាតែ​អ្នក​អាច​ប្រើ​វា​បាន​ពេញ​មួយ​ថ្ងៃ ។ ប៉ុន្តែ​អ្នក​នៅ​តែ​អាច​ធ្វើ​បាន​ដោយ​គ្រាន់តែ​កាត់​បន្ថយ​ពេល​ប្រើប្រាស់ ឬ​ប្រើ Wi-Fi ពេល​ដែល​ចង់​ប្រើ​អ៊ី​ន​ធើ​ណែ​ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ