ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​រង​គ្រោះ​ដោយ​សារ​ភ្លើង​ឆេះ​ផ្ទះ​នៅ​ឃុំ​ច​ង្ហា​រ​ទទួល​បាន​អំណោយ​

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ គ្រួសារ​ពលរដ្ឋ​រង​គ្រោះ​ដោយ​អគ្គិភ័យ​ឆេះ​ផ្ទះ​នៅ​ឃុំ​ច​ង្ហា​រ បាន​ទទួល​អំណោយ​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០១៩ ។ លោក លី សុ​វ​ណ្ណា​រិ​ទ្ធ…

ខេត្តបន្ទាយមានជ័យ ៖ គ្រួសារ​ពលរដ្ឋ​រង​គ្រោះ​ដោយ​អគ្គិភ័យ​ឆេះ​ផ្ទះ​នៅ​ឃុំ​ច​ង្ហា​រ បាន​ទទួល​អំណោយ​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០១៩ ។

លោក លី សុ​វ​ណ្ណា​រិ​ទ្ធ អភិបាលស្រុក​អូរ​ជ្រៅ រួម​ជាមួយ​លោក​អភិបាលរង​ស្រុក លោក ជា ពិសី​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ឃុំ​ច​ង្ហា​រ បាន​ដឹកនាំ​ក្រុមការងារ​ស្រុក ឃុំ និង​អនុ​សាខា​កាកបាទក្រហម​ស្រុក​អូរ​ជ្រៅ នាំ​យក​អំណោយ និង​ថវិកា ចុះ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​២​គ្រួសារ ដែល​រង​គ្រោះ​ដោយសារ​ភ្លើង​ឆេះ​ផ្ទះ ស្ថិត​នៅ​ភូមិ​ឈូក ឃុំ​ច​ង្ហា ស្រុក​អូរ​ជ្រៅ​។

ចំណែក​លោក ស្រេង សុផល អនុប្រធាន​ទី​១ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត និង​លោក ទូច សីហា អភិបាលរង​ស្រុក​អូរ​ជ្រៅ ជា​ប្រធាន​យុវជន​ស្រុក បាន​ដឹកនាំ​ក្រុមការងារ​យុវជន ចូល​សុខ​ទុក្ខ​លោក​ឪពុក​​របស់​មន្ត្រី​ព័ត៌មានម្នាក់​ ដែល​មាន​ជម្ងឺ​សម្រាក​ថែទាំ ព្យាបាល​នៅ​ឃុំ​ច​ង្ហា ក្នុង​បេសកកម្ម​ការងារ​មនុស្សធម៌​នាំ​យក​អំណោយ និង​ថវិកា របស់​លោក សួន បវរ អភិបាល​ខេត្តបន្ទាយមានជ័យ និង​លោកស្រី​ចុះ​ទៅ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​២​គ្រួសារ ដែល​រង​គ្រោះ​ដោយសារ​ភ្លើង​ឆេះ​ផ្ទះ ស្ថិត​នៅ​ភូមិ​ឈូក ឃុំ​ច​ង្ហា ស្រុក​អូរ​ជ្រៅ ។

សូម​រំលឹក​ថា យោង​លោក​វរសេនីយ៍​សែ​ស វិបុល អធិការ​នគរបាល​ស្រុក​អូរ​ជ្រៅ​អោយ​ដឹង​ថា ផ្ទះ​មួយ​ខ្នង​ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​មាន​បណ្តោយ​១០​ម៉ែត្រ ទទឹង​៨​ម៉ែត្រ ដំបូល​ប្រក់​ស័ង្កសី ជញ្ជាំង​ឈើ មាន​ម្ចាស់ផ្ទះ​ឈ្មោះ ពត ឃួ​ន ភេទ​ប្រុស អាយុ​៥៩ ឆ្នាំ ។ មូលហេតុ​នៃ​ការ​ឆេះ​ផ្ទះ​នេះ​គឺ​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង បណ្តាល​ឲ្យ​អគ្គី​ភ័យ​ឆា​ឆេះ​សំភារៈ និង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ទាំងស្រុង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ