ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ងើ​ជូន​ឪពុក​ម្តាយ​ទាំងអស់ តើ​ក្មេង​អាយុ​ប៉ុន្មាន​ទើប​គួរ​ប្រើ​ទូរស័ព្ទ?

5 ឆ្នាំ មុន

យោង​ទៅ​តាម​ការ​សិក្សា​របស់ Pew បាន​ឲ្យ​ដឹង​ថា ៩៥% នៃ​យុវជន​អា​មេ​រិ​ក​មាន​ស្មា​ត​ហ្វូ​ន​ប្រើប្រាស់​នៅផ្ទះ ខណៈ​ដែល​ការ​សិក្សា​របស់ Nielsen បាន​បន្ថែម​ទៀត​ថា ប្រមាណ ៤៥%…

យោង​ទៅ​តាម​ការ​សិក្សា​របស់ Pew បាន​ឲ្យ​ដឹង​ថា ៩៥% នៃ​យុវជន​អា​មេ​រិ​ក​មាន​ស្មា​ត​ហ្វូ​ន​ប្រើប្រាស់​នៅផ្ទះ ខណៈ​ដែល​ការ​សិក្សា​របស់ Nielsen បាន​បន្ថែម​ទៀត​ថា ប្រមាណ ៤៥% នៃ​ក្មេង​អាយុ​ពី ១០ ទៅ ១២​ឆ្នាំ​នៅ​សហរដ្ឋអាមេរិក​មាន​ស្មា​ត​ហ្វូ​ន​ដែល​ភ្ជាប់​កញ្ចប់​សេវា ។ ប៉ុន្តែ​ព្រោះតែ​មាន​ក្មេង​ៗ​កាន់តែ​ច្រើន​មាន​ស្មា​ត​ហ្វូ​ន​ប្រើប្រាស់​មិន​មាន​ន័យ​ថា អ្នក​គួរតែ​អនុញ្ញាត​ឲ្យ​កូន​ៗ ឬ​ក្មួយ​ៗ​របស់​អ្នក​ប្រើ​វា​ទេ ។

លោក Blake Snow ដែល​ជា​អ្នកនិពន្ធ​សៀវភៅ Log Off: How to Stay Connected after Disconnecting បាន​ឲ្យ​ដឹង​ថា ពេល​ដែល​ល្អ​សម្រាប់​ក្មេង​ក្នុង​ការ​ចាប់ផ្តើម​ប្រើ​ស្មា​ត​ហ្វូ​ន​គឺ​ចាប់ពី​ថ្នាក់​ទី​៨​ឡើង​ទៅ ។

ប៉ុន្តែ​អ្នកស្រី Diana Graber ដែល​ជា​អ្នកនិពន្ធ​សៀវភៅ Raising Humans in a Digital World: Helping Kids Build a Healthy Relationship with Technology បាន​និយាយ​ថា ការ​អនុញ្ញាត​ឲ្យ​កូន​ៗ​ចាប់ផ្តើម​ប្រើ​ស្មា​ត​ហ្វូ​ន​គួរតែ​ខុស​គ្នា​ទៅ​តាម​ក្មេង​នីមួយ​ៗ ។

អ្នកស្រី​ផ្តល់​យោបល់​ឲ្យ​អាណាព្យាបាល​គិត​ពី​ការ​ដែល​កូន​របស់​ពួក​គេ​ប្រើប្រាស់​បច្ចេកវិទ្យា​ដទៃ និង​កម្រិត​ភាព​ចាស់ទុំ​របស់​ពួក​គេ​ផង​ដែរ ។ តើ​ពួក​គេ​ដឹង​ពី​វិធី​ការពារ​ភាព​ឯកជន​របស់​ខ្លួន​លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​ឬទេ? តើ​ពួក​គេ​ជា​ទូទៅ​អាច​សម្រេច​ចិត្តបាន​ល្អ​លើ​ការ​ចែករំលែក​លើ​វេ​ប​សាយ​ណាមួយ​ឬ​កម្មវិធី​ណាមួយ​ទេ?

លើស​ពី​នេះ​ទៅ​ទៀត អ្នកស្រី Graber បាន​បន្ថែម​ថា អ្នក​គួរ​គិត​ពី​ការ​ដែល​កូន​ៗ​របស់​អ្នក​ប្រើ​ពេលវេលា​លើ​បច្ចេកវិទ្យា និង​លើ​សកម្មភាព​ផ្សេង​ៗ​។ តើ​អ្នក​ជួប​ឧបសគ្គ​ក្នុង​កា​រប​ឈ្ឈប់​ពួក​គេ​ក្នុង​ការ​មើល​ទូរទស្សន៍ ឬ​លេង​ហ្គេ​ម​ទេ? ប្រសិនបើ​អ្នក​ជួប​ឧបសគ្គ​ទាំងនេះ អ្នក​គួរតែ​រង​ចាំ​សិន​មុន​នឹង​ទិញ​ស្មា​ត​ហ្វូ​ន​ឲ្យ​កូន​ៗ​ ។

លោក Kentaro Toyama ដែល​ជា​សាស្ត្រាចារ្យ​រង​ផ្នែក​ព​ត៌​មាន​សហគមន៍​នៅ​សាកលវិទ្យាល័យ University of Michigan School of Information និង​ជា​អ្នកនិពន្ធ​សៀវភៅ Greek Heresy: Resucing Social Change from the Cult of Technology បាន​ទទួលស្គាល់​ថា​ក្មេង​ៗ​ជួបនឹង​សម្ពាធ​សង្គម​ក្នុង​ការ​មាន​ស្មា​ត​ហ្វូ​ន​ប្រើ ហើយ​យុវវ័យ​ក៏​ជួប​ការ​លំបាក​ក្នុង​ការ​ចូល​ចុះ​ក្នុង​សង្គម​ដែល​ប្រសិនបើ​មិន​មាន​ស្មា​ត​ហ្វូ​ន ប៉ុន្តែ​លោក​នៅ​តែ​ជឿជាក់​ថា​ការ​រង​ចាំ​រហូត​ដល់​កូន​ៗ​ធំ​ដឹងក្តី​គឺជា​ជម្រើស​ល្អ​ជាង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ