ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ផលិត​វី​ដេ​អូ​​«ម្តាយខ្ញុំលក់ខ្ញុំ» ​…​ស្អែក​នេះ​សាលាឧទ្ធរណ៍​ចាត់ការ​ហើយ (មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ដែល​ដឹកនាំ​ដោយ​លោក​ចៅក្រម សួ​ស សំអាត នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០១៩​នេះ​បាន​បើក​សវនាការ​ជា​អសាធារណៈ​លើ​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​របស់​ប្រធាន​សហជីព​កម្មករ​សំណង់​ពាក់ព័ន្ធ​ការ​ផលិត​វី​ដេ​អូ​រឿង​ម្ដាយ​ខ្ញុំ​លក់​ខ្ញុំ ។ សវនាការ​នេះ​បាន​បញ្ចប់​នៅ​វេលា​ម៉ោង​១០​និង​៤៥​នាទី…

រាជធានី​ភ្នំពេញ ៖ ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ដែល​ដឹកនាំ​ដោយ​លោក​ចៅក្រម សួ​ស សំអាត នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០១៩​នេះ​បាន​បើក​សវនាការ​ជា​អសាធារណៈ​លើ​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​របស់​ប្រធាន​សហជីព​កម្មករ​សំណង់​ពាក់ព័ន្ធ​ការ​ផលិត​វី​ដេ​អូ​រឿង​ម្ដាយ​ខ្ញុំ​លក់​ខ្ញុំ ។

សវនាការ​នេះ​បាន​បញ្ចប់​នៅ​វេលា​ម៉ោង​១០​និង​៤៥​នាទី និង​ប្រកាស​សាលដីកា​នៅ​ព្រឹកស្អែក​ថ្ងៃ​ទី​៣១ ខែមករា​នេះ ។ ខណៈ​ពេល​ដែល​តុលាការ​កំពុង​បើក​សវនាការ​មាន​ក្រុម​គ្រួសារ​សាច់ញាតិ​របស់​ជនសង្ស័យ​បាន​មក​តវ៉ា ដោយ​បាន​លើក​បដា​ដែល​សរសេរ​ថា​«​ដោះ​លែង​មុន្នី​» និង​មាន​កាន់​រូបថត​របស់​ជនសង្ស័យ​ចំនួន​២​សន្លឹក​ផង ។ កាលពី​ថ្មី​ៗ​ក្រុម​គ្រួសារ​ជនសង្ស័យ​បាន​នាំ​គ្នា​ទៅ​តវា​សុំ​អន្តរាគមន៍​នៅ​មុខ​ស្ថានទូត​រុ​ស្ស៊ី និង​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​មាន​អ្នកចូលរួម​ប្រមាណ​ជាង​១០​នាក់ ។

គួរ​រំលឹក​ផង​ដែល​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​ជិត​៧​យប់ ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ឃុំខ្លួន​ជនជាប់ចោទ​ម្នាក់​ដាក់​ពន្ធនាគារ​ព្រៃ​ស ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ញុះញង់​អោយ​មានការ​រើសអើង​តាម​បញ្ញត្តិ​មាត្រា​៤៩៦ នៃ​ក្រមព្រហ្មទណ្ឌ​ពាក់​ពន្ធ​ករណី​ផលិត​ខ្សែ​វី​ដេ​អូ​រឿង (​ម្តាយ​ខ្ញុំ​លក់​ខ្ញុំ​) ។

សមត្ថកិច្ច​បញ្ជាក់​ថា ជនជាប់ចោទ​មានឈ្មោះ រ៉ាត់ រ័​ត្ន​មុនី ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មុខរបរ​ជា​ប្រធាន​សហជីព​កម្មករ​សំណង់​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ​មាន​ទី​លំ​ផ្ទះ​ជួល​ម្តុំ​វត្ត​អង្គ​តា​ម៉ិ​ញ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ និង​មានស្រុក​កំណើត​នៅ​ភូមិ​ឆាយ​រំពាត់ ឃុំ​កន្ទី ស្រុក​បាណ​ន់ ខេត្តបាត់ដំបង ។ ក្នុង​សំណុំរឿង​នេះ​ដើមបណ្តឹង​ជា​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ក្រសួងមហាផ្ទៃ ៕

https://youtu.be/0jPeCE-GqfE

កែសម្រួលដោយ