ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​សម្រេច​ឃុំខ្លួន​អ្នកបើកបរ​រថយន្ត​ម្នាក់

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ព្រលឹម ខណៈ​រថយន្ត​មួយ​គ្រឿង​បាន​ទៅ​បុក​ម៉ូតូ​២​គ្រឿង​ពេល​កំពុង​ឈប់​ភ្លើងស្តុប​ចំ​ពីក្រោយ និង​កិន​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ម្នាក់ និង​មនុស្ស​ម្នាក់​ទៀត​របួស​នៅ​ក្រុង​តា​ខ្មៅ ត្រូវ​បាន​លោក គឹ​ម រ​ត្ន័​ណា​រិ​ន អនុប្រធាន​សាលាដំបូង​ខេត្តកណ្តាល…

ខេត្តកណ្តាល ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ព្រលឹម ខណៈ​រថយន្ត​មួយ​គ្រឿង​បាន​ទៅ​បុក​ម៉ូតូ​២​គ្រឿង​ពេល​កំពុង​ឈប់​ភ្លើងស្តុប​ចំ​ពីក្រោយ និង​កិន​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ម្នាក់ និង​មនុស្ស​ម្នាក់​ទៀត​របួស​នៅ​ក្រុង​តា​ខ្មៅ ត្រូវ​បាន​លោក គឹ​ម រ​ត្ន័​ណា​រិ​ន អនុប្រធាន​សាលាដំបូង​ខេត្តកណ្តាល និង​ជា​ចៅក្រម​ស៊ើបសួរ នៅ​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០១៩ បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​អ្នកបើក
បរ​រថយន្ត​ជា​ជន​បង្ក​រដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ «​បើកបរ​បណ្តាល​អោយ​អ្នក​ដទៃ​របួស និង​បើកបរ​បណ្តាល​អោយ​អ្នក​ដទៃ​ស្លាប់​» ដែល​ប្រព្រឹត្ត​នៅ​ចំណុច​ស្តុ​ប​A9 ផ្លូវ​២១ កែង​ផ្លូវ​១១៥ ស្ថិត​នៅ​ភូមិ​ព្រែក​សំរោង សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល កាលពី​វេលា​ម៉ោង​៦​យប់​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០១៨ តាម​មាត្រា​៩៣ និង​មាត្រា​៨៥ ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក ។

ជនជាប់ចោទ ឈ្មោះ​ច្រង់ ប៊ុ​ន​ឆាយ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​ផ្លូវបំបែក ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្តកណ្ដាល ។ ចំណែក​ជន​រង​គ្រោះ​ទី​១-​ឈ្មោះ​ហេង ស្រី​លក្ខណ៍ ភេទ​ស្រី បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ និង​ជន​រង​គ្រោះ​ទី​២-​ឈ្មោះ សឿ​ន ចាន់​ថូ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ បាន​រង​របួសស្រាល ។ ជន​រង​គ្រោះ​ទាំង​ពី​រស់នៅ​ភូមិ​ពោធិ​ក្រោម ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្ដាល ។

តាម​សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ មាន​ថ​យន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ពណ៌​ស ពាក់​ផ្លា​ក​លេខ ព្រះ​សីហ​នុ ៣A-៣៧៤៣ បើកបរ​ដោយ​បុរស​ម្នាក់ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​រួច​បត់​ឆ្វេង (​មិន​ឈប់​ស្តុ​ប​) ក៏​បាន​ទៅ​បុក​ជាមួយ​ម៉ូតូ​២​គ្រឿង ក្នុង​នោះ​ទី​១-​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្សុ៊យ​គី​ឡែ​ត ពណ៌​ស ពាក់​ផ្លា​ក​លេខ កណ្ដាល ១O-៦៩៩៩ អ្នក​បើក​ម៉ូតូ​ឈ្មោះ​សឿ​ន ចាន់​ថូ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ម៉ូតូ​បើក​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង និង​ម៉ូតូ​មួយទៀត​គ្រឿង​ម៉ាក​ហុងដា គុប ពណ៌​សំបក​ឪឡឹក ពាក់​ផ្លា​ក​លេខ កណ្ដាល ១N-៥៩២៧ អ្នក​បើក​ម៉ូតូ​ឈ្មោះ​ហេង ស្រី​លក្ខណ៍ ភេទ​ស្រី ម៉ូតូ​បើក​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ត្រូវ​រថយន្ត​បុក​ចំ​ពីក្រោយ និង​កិន បណ្តាល​អោយ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ម្នាក់ និង​អ្នកបើកបរ​ម៉ូតូ​ម្នាក់​ទៀត​រង​របួស នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង ។

ភ្លាម​ៗ​នោះ​កម្លាំង​ចរាចរណ៍​បាន​យក​មធ្យោបាយ​ដែល​ពាក់ព័ន្ធ​ទៅ​រក្សា​ទុក​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​។ អ្នកបើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ផ្លា​ក​លេខ ព្រះ​សីហ​នុ ៣A-៣៧៤៣ មិន​គោរព​ភ្លើង​សញ្ញា​ចរាចរណ៍ ទើប​បណ្ដាល​ឱ្យ​​បុក​ម៉ូតូ​ទាំង​២​គ្រឿង​កំពុង​ឈប់​ស្តុ​ប​នោះ​តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ