ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណាង​ម្ល៉េះ​! រដូវ​កាល​ទី​៣ ចាប់ផ្តើម​ភ្លាម​​ត្រូវ​រង្វាន់​ភ្លាម​១០០​លាន​រៀល​ពី​តែ​បែ​តង​អីុ​ឈី​តាន់​!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មាន​ទាំងអស់​គ្នា​ទូ​ទាំង​ភព​ផែនដី​សម្រាប់​រដូវ​កាល​ថ្មី​ទី​៣ ប្រចាំឆ្នាំ​២០១៩ ទឹកប្រាក់​រង្វាន់​​១០០​លាន​រៀល​លើក​ដំបូង​របស់​តែ​បៃតង អ៊ី​ឈី​តាន់ បាន​រក​ឃើញ​អ្នក​ដែល​មានសំណាង​បាន​ឈ្នះ​រង្វាន់​ធំ​របស់​ខ្លួន​ហើយ គឺ​បាន​ទៅ​លើ​ស្ដ្រី​វ័យក្មេង​ម្នាក់​មានឈ្មោះ ឌី​វ ស្រី​ឡា…

រាជធានី​ភ្នំពេញ ៖ មាន​ទាំងអស់​គ្នា​ទូ​ទាំង​ភព​ផែនដី​សម្រាប់​រដូវ​កាល​ថ្មី​ទី​៣ ប្រចាំឆ្នាំ​២០១៩ ទឹកប្រាក់​រង្វាន់​​១០០​លាន​រៀល​លើក​ដំបូង​របស់​តែ​បៃតង អ៊ី​ឈី​តាន់ បាន​រក​ឃើញ​អ្នក​ដែល​មានសំណាង​បាន​ឈ្នះ​រង្វាន់​ធំ​របស់​ខ្លួន​ហើយ គឺ​បាន​ទៅ​លើ​ស្ដ្រី​វ័យក្មេង​ម្នាក់​មានឈ្មោះ ឌី​វ ស្រី​ឡា អាយុ​២៧​ឆ្នាំ បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុង​បរិវេណ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ថ្លែងប្រាប់​ក្រុមការងារ​ដែល​ជា​អ្នកតំណាង​ក្រុមហ៊ុន​ចុះ​ប្រគល់​ទឹកប្រាក់​រង្វាន់​ដល់​លំនៅ​ឋាន​ផ្ទាល់​ថា ៖ កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ នៅ​ពេល​នាំ​កូនស្រី​ទៅ​ផ្សារ​ទិញ​ម្ហូប​ប្រចាំ​ថ្ងៃ កូនស្រី​បាន​ទារ​ទិញ​តែ​បៃតង អ៊ី​ឈី​តាន់ រសជាតិ​តែ​ក្រូចឆ្មារ​ទឹកឃ្មុំ ពេល​នោះ​នាង​ខ្ញុំ​ក៏​បាន​ទិញ​មួយ​ដប​ពី​អ្នកលក់​នៅ​ក្នុង​ផ្សារ​ទួល​ពង្រ ហើយ​មួល​គម្រប​មក​ក៏​ស្រាប់តែ​ឃើញ​មាន​រង្វាន់​១០០​លាន​រៀល នៅ​ក្នុង​គម្រប​ដប​តែ​ម្ដង ។

ភ្លាម​ៗ​នោះ​នាង​ខ្ញុំ​ពិតជា​មាន​អារម្មណ៍​រំភើប​ខ្លាំង​មែនទែន ហើយ​ក៏​យក​មក​ប្រាប់​បងប្អូន និង​ស្វាមី​ដែល​មានមុខរ​បរជា​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ឱ្យ​បានដឹង និង​បាន​ទូរស័ព្ទ​ប្រាប់​ដំណឹង​ដល់​ក្រុមហ៊ុន​តាម​រយៈ​លេខ​ទូរស័ព្ទ​ដែល​មាន​ស្រាប់​នៅ​នឹង​គម្រប​ដប​។

អ្នកស្រី​បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ពី​ទទួល​បាន​លុយ​រង្វាន់​ធំ ១០០​លាន​រៀល ពី​តែ​បៃតង អ៊ី​ឈី​តាន់ អ្នកស្រី និង​គ្រួសារ នឹង​យក​មួយ​ចំនួន​ទិញ​ដី សង់ផ្ទះ និង​ទុក​មួយ​ចំណែក​ទៀត​សម្រាប់​បង្កើត​អាជីវកម្ម​លក្ខណៈ​គ្រួសារ ដើម្បី​ទ្រទ្រង់​ជីវភាព​ទៅ​ថ្ងៃ​អនាគត​។ ជាមួយ​គ្នា​នេះ​ដែរ អ្នកស្រី​ក៏​ដូច​ជា​ក្រុម​គ្រួសារ ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមហ៊ុន តែ​បៃតង អ៊ី​ឈី​តាន់ ដែល​បាន​បង្កើត​ឱ្យ​មានកម្ម​វិធី​ដ៏​អស្ចារ្យ ដែល​អាច​ជួយ​កែប្រែ​ជីវភាព​គ្រួសារ​របស់​អ្នកស្រី​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ជាង​មុន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា សម្រាប់​រដូវ​កាល​ទី​៣ ឆ្នាំ​២០១៩​នេះ ក្រុមហ៊ុន តែ​បៃតង អ៊ី​ឈី​តាន់ បាន​បង្កើន​រង្វាន់​ធំ​នូវ​ចំនួន​ទឹកប្រាក់ ១០០​លាន​រៀល រហូត​ដល់​៧០​រង្វាន់​, ម៉ូតូ Scoopy i ចំនួន​៧០​រង្វាន់ , ទូរស័ព្ទ iPhone XS ចំនួន​៧០​រង្វាន់ រួម​ជាមួយនឹង​រង្វាន់ Free តែ​បៃតង​អ៊ី​ឈី​តាន់ រាប់​លាន​រង្វាន់​ទៀត។

រួសរាន់​ឡើង អ្នក​ដែល​មានសំណាង​បាន​ក្លាយជា​សេដ្ឋី​បន្ទាប់ អាច​ជា​រូប​អ្នក​! ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ