ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោទអ្នកកាសែតលាងខ្លួន ផ្សាយបំប៉ោង ព័ត៌មានមិនពិត…

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ជុំវិញ​ករណី​ប្រជាពលរដ្ឋ​នៅស្រុក​អង្គរបុរី តវ៉ា​រឿង​តម្លៃ​បូមទឹក​ដាក់​ស្រែ​ថ្លៃ​កំពុង​ក្លាយ​ទៅជា​រឿង​ក្តៅ ខណៈ​រដ្ឋបាល​ស្រុកអង្គរបុរី​បាន​ចេញ​លិខិត​បំភ្លឺ​មួយ​របៀប​លាងខ្លួន ហើយ​​បែរជា​ងាក​មក​ចោទ​ក្រុម​អ្នក​សារព័ត៌មាន​ថា ផ្សាយ​ព័ត៌មាន​រឿង​តវ៉ា​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​ព្រៃ​ផ្គាំ​ជាង​៤០០​គ្រួសារ ប្តឹង​រឿងតម្លៃ​ទឹក​បូម​ដាក់​ស្រែ​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹក​ស្ថានីយ​ឃុំ​ព្រៃ​ផ្គាំ របស់​លោក ឈុ​ន…

ខេត្តតាកែវ ៖ ជុំវិញ​ករណី​ប្រជាពលរដ្ឋ​នៅស្រុក​អង្គរបុរី តវ៉ា​រឿង​តម្លៃ​បូមទឹក​ដាក់​ស្រែ​ថ្លៃ​កំពុង​ក្លាយ​ទៅជា​រឿង​ក្តៅ ខណៈ​រដ្ឋបាល​ស្រុកអង្គរបុរី​បាន​ចេញ​លិខិត​បំភ្លឺ​មួយ​របៀប​លាងខ្លួន ហើយ​​បែរជា​ងាក​
មក​ចោទ​ក្រុម​អ្នក​សារព័ត៌មាន​ថា ផ្សាយ​ព័ត៌មាន​រឿង​តវ៉ា​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​ព្រៃ​ផ្គាំ​ជាង​៤០០​គ្រួសារ ប្តឹង​រឿងតម្លៃ​ទឹក​បូម​ដាក់​ស្រែ​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹក​ស្ថានីយ​ឃុំ​ព្រៃ​ផ្គាំ របស់​លោក ឈុ​ន សា​រិ​ន ហៅ​ប៉ោង កាលពី​ថ្ងៃ​ទី​២៦ ខែមករា​កន្លង​ទៅ​នេះ ជា​ការ​ផ្សាយ​ព័ត៌មាន​បំភ្លៃ​និង​បំប៉ោង​ព័​ត៌
មាន ។

ចំពោះ​ករណី​ខាងលើ រដ្ឋបាល​ស្រុក​អង្គរបុរី និង​អាជ្ញាធរ​ឃុំ​ឆ្លើយ​ថា​មិន​បានដឹង​រឿង​នេះ​ទេ ក្នុង​ពេល​ដែល​ប្រជាពលរដ្ឋ​ប្រុស​ស្រី​រាប់រយ​នាក់​ទៅ​ឈរ​រហង់​នៅ​មាត់​ជណ្តើរ​សាលាឃុំ ស្រែក​រក​អាជ្ញាធរ​ឱ្យ​ជួយ​ដោះ​ស្រាយ ។

ទ​ង្វើ​នេះ​ ដូច​ទៅ​នឹង​ពាក្យ​របស់​ថ្នាក់ដឹកនាំ​ដែល​ធ្លាប់​និយាយ​ថា កុំ​ធ្វើ​ជា​មន្ត្រី​ជើង​១០ ដែលអង្គុយ​តែ​ក្នុង
​ប៊ុ​យ​រ៉ូ​ចាំ​ស្តាប់​តែ​របាយការណ៍​ទទួលយក​ផលប្រយោជន៍ មិន​គិតគូរ​ពី​ទុក្ខ​លំបាក​របស់​ប្រជារាស្ត្រ ដែល​អាច​និយាយ​បាន​ថា​ជា​មន្ត្រី​អសកម្ម ខ្វះ​ទំនាក់ទំនង​ផ្ទាល់​ជាមួយនឹង​ប្រជាពលរដ្ឋ ។

សូម​បញ្ជាក់​ថា ការ​ឡាយ​(live)​វី​ដេ​អូ​ផ្ទាល់​អំពី​សកម្មភាព​និង​ការ​សម្ភាសន៍​ពលរដ្ឋ​នៅ​ពេល​នោះ ក្នុង​បណ្តាញ​សង្គម​ហ្វេ​សបុ​៊​កបាន​និយាយ​អំពី​ទុក្ខ​លំបាក​របស់​ពួក​គាត់​ឲ្យ​មហាជន​និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​បានដឹង​ពី​រឿង​ពិត​នោះ តែ​បែរជា​មន្ត្រី​រដ្ឋបាល​ស្រុក​អង្គរបុរី​ថា ការ​ផ្សាយ​ព័ត៌មាន​នេះ​មិន​ពិត ហើយ​ជា​ព័ត៌មាន​បំប៉ោង​ទៅ​វិញ ។

អាជ្ញាធរ​ស្រុក​អង្គរបុរី គួរ​ណាស់​តែ​ចុះ​មកផ្ទាល់​ ដើម្បី​រក​ដំណោះស្រាយ​ជូន​ពលរដ្ឋ មិនមែនស្តាប់​តែ​របាយការណ៍​ហើយ​ចោទប្រកាន់​មក​លើអ្នក​សារព័ត៌មាន​នោះ​ទេ ៕ ​

អត្ថបទសរសេរ ដោយ