ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ស្តែង​នឹង​ភ្នែក​… កម្មការិនី​ខ្លះ​សន្លប់ ខ្លះ​ទន់ដៃទន់ជើង ខ្លះ​រត់​សម្រុក​ចេញ​ក្រៅ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្ដាល ៖ កម្មការិនី​ផ្នែក​ម៉ាស៊ីន​វាយ​ឡេវអាវ​ម្នាក់ ខណៈ​កំពុង​ជូត​ម៉ាស៊ីន​ស្រាប់តែ​ភ្លាត់ស្នៀត​ចូល​ដៃ​ទៅ​ក្នុង​ម៉ាស៊ីន​វាយ​ឡេវអាវ​នោះ​បណ្ដាល​ឲ្យ​របួស​ចេញ​ឈាម បន្ទាប់​ពី​ឃើញ​បែប​នេះ​ធ្វើ​ឲ្យ​កម្មការិនី​ដែល​ធ្វើការ​ជិត​គ្នា​មានការ​តក់ស្លុត បណ្តាល​ឱ្យ​មួយ​ចំនួន​ដួល​សន្លប់​ជា​បន្តបន្ទាប់ និង​មួយ​ចំនួន​ទៀត​ទន់​ដៃ​ទន់ជើង​សរុប​៦៨​នាក់ ក្រៅពី​នេះ​សម្រុក​រត់​ចេញពី​រោងចក្រ​ទាំង​ភាព​ភ័យ​ស្លន់ស្លោរ​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាលពី​ម៉ោង​៧​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​៣០ ខែមករា…

ខេត្តកណ្ដាល ៖ កម្មការិនី​ផ្នែក​ម៉ាស៊ីន​វាយ​ឡេវអាវ​ម្នាក់ ខណៈ​កំពុង​ជូត​ម៉ាស៊ីន​ស្រាប់តែ​ភ្លាត់ស្នៀត​ចូល​ដៃ​ទៅ​ក្នុង​ម៉ាស៊ីន​វាយ​ឡេវអាវ​នោះ​បណ្ដាល​ឲ្យ​របួស​ចេញ​ឈាម បន្ទាប់​ពី​ឃើញ​បែប​នេះ​ធ្វើ​ឲ្យ​កម្មការិនី​ដែល​ធ្វើការ​ជិត​គ្នា​មានការ​តក់ស្លុត បណ្តាល​ឱ្យ​មួយ​ចំនួន​ដួល​សន្លប់​ជា​បន្តបន្ទាប់ និង​មួយ​ចំនួន​ទៀត​ទន់​ដៃ​ទន់ជើង​សរុប​៦៨​នាក់ ក្រៅពី​នេះ​សម្រុក​រត់​ចេញពី​រោងចក្រ​ទាំង​ភាព​ភ័យ​ស្លន់ស្លោរ​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាលពី​ម៉ោង​៧​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០១៩ នៅ​ក្នុង​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​យីហោ «QMI » ស្ថិត​នៅ​ក្នុងភូមិ​ត្រ​យឹ​ង ឃុំ​ពើក​ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។

តាម​ប្រ​ភ​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​រោងចក្រ​នោះ​មាន​កម្មករ​សរុប​ចំនួន​៤២០០​នាក់ ក្នុង​នោះ​ស្រី​ចំនួន​៤០៣០​នាក់ ហើយ​នៅ​មុន​ពេល​កើតហេតុ មានកម្ម​ការិនី​ផ្នែក​ម៉ាស៊ីន​វាយ​ឡេវ​ម្នាក់​ឈ្មោះ ទឿ​ន ស្វិត បាន​ចូល​ទៅ​ជូត​ម៉ាស៊ីន​វាយ​ឡេវអាវ​ដែល​នាង​កាន់​ប្រើ​រាល់ថ្ងៃ​។

ប្រភព​ដដែល​បន្ត​ថា ខណៈនោះ​ភ្លាត់ស្នៀត​បាន​មុត​ចង្អុលដៃ​ខាងឆ្វេង បណ្ដាល​ឲ្យ​រង​របួស​ចេញ​ឈាម ចំណែក​កម្មការិនី​ផ្សេង​ទៀត​ដែល​នៅ​ជិត​គ្នា ពេល​ឃើញ​បែប​នេះ​មានការ​ភិតភ័យ​ស្លុត​ខ្លាំង រហូត​ដួល​សន្លប់​ជា​បន្តបន្ទាប់​ត​ៗ​គ្នា និង​មួយ​ចំនួន​ទៀត​មាន​អាកា​រៈ​ទន់ដៃទន់ជើង​សរុប​ចំ​នួ​៦៨​នាក់​ទៀត​។ បន្ទាប់​មក​កម្មការិនី​ទាំងនោះ​ត្រូវ​តំណាង​រោងចក្រ​ដឹក​តាម​រថយន្ត​ទៅ​សង្គ្រោះ​នៅ​តាម​គ្លីនិក​ឯកជន និង​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​អង្គស្នួល​ផង​ដែរ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ដោយឡែក​កម្មករ កម្មការិនី​ដែល​មិន​សន្លប់​បាន​នាំ​គ្នា​សម្រុក​រត់​ចេញ​ក្រៅ​យ៉ាង​ប្រសេចប្រសាច​ក្នុង​ស្ថានភាព​ភ័យ​ស្លន់ស្លោរ ប៉ុន្តែ​ក្រោយ​ពេល​អ្នក​សន្លប់ និង​អ្នក​ទន់ដៃទន់ជើង​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​អស់ កម្មករ កម្មការិនី​ទាំងនោះ​ក៏​បាន​នាំ​គ្នា​ចូល​ទៅ​ធ្វើ​ការងារ​ជា​ធម្មតា​បន្ត​ទៀត​ហើយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ