ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​សម រ​ង្ស៊ី ប្រកាស​ថា​នឹង​ជួយ​និយាយ​ជាមួយ​អន្តរជាតិ​រឿង​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រ​ង្ស៊ី បាន​អះអាង​លោក​នឹង​ជួយ​និយាយ​ជាមួយ​អន្តរជាតិ​ចំពោះ​រឿង​ដាក់​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច​មក​លើ​កម្ពុជា ។ ប៉ុន្តែ​លោក​ចង់​ឃើញ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន…

រាជធានី​ភ្នំពេញ ៖ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រ​ង្ស៊ី បាន​អះអាង​លោក​នឹង​ជួយ​និយាយ​ជាមួយ​អន្តរជាតិ​ចំពោះ​រឿង​ដាក់​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច​មក​លើ​កម្ពុជា ។ ប៉ុន្តែ​លោក​ចង់​ឃើញ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន ចរចា​ជាមួយ​អន្តរជាតិ​ជា​មុន ។

យោង​តាម​វិ​ឌី​អូ​ឃ្លី​ប​បង្ហោះ​នៅ​ថ្ងៃ​ទី​៣០ មក​រា ឆ្នាំ​២០១៩ ប្រមាណ​ជាង​១០​នាទី​លោក​សម រ​ង្ស៊ី បាន​ថ្លែង​ទៅ​កាន់​អ្នកគាំទ្រ​យ៉ាង​ដូច្នេះ​ថា ការ​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច ពិសេស​លើ​ការ​នាំ​ចូល​អង្ករ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ ។ លោក​បន្ត​ថា ដើម្បី​ប្រជារាស្ត្រ​ពិតមែន​នោះ​សម្តេច​តេ​ជោ ហ៊ុន សែន គួរ​ចរចា​ជាមួយ​អន្តរជាតិ ពិសេស​នោះ​សហគមន៍​អឺរ៉ុប ដើម្បី​ជៀសវាង​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត ។

លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​បើ​ហ៊ុន សែន អាណិត​ប្រជារាស្ត្រ​នោះ​ហ៊ុន​សែន​ត្រូវ​ចរចា​ជាមួយ​សហគមន៍​អន្តរជាតិ ដើម្បី​បញ្ជៀ​ស​ទណ្ឌកម្ម​ដែល​ឃើញច្បាស់​នោះ គឺ​អង្ក​រហើយ​បន្តិចទៀត​សម្លៀក​បំពាក់​នឹង​ដាក់​មក​កម្ពុជា​ទៀត​» ។ លោក​សម រ​ង្ស៊ី ក៏​បាន​លើក​ឡើង​ថា ការ​ចរចា​មួយ​អន្តរជាតិ​នឹង​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ចំណេញ និង​ទទួល​បាន​សេរីភាព​ប្រជារាស្ត្រ​ខ្មែរ​ក៏​សប្បាយ​អន្តរជាតិ​ក៏​ពេញចិត្ត ដោយ​ឃើញ​លទ្ធិប្រជាធិបតេយ្យ​រស់នៅ​វិញ​ក្នុង​ការ​ជ្រើសរើស​ថ្នាក់ដឹកនាំ​តាម​ឆន្ទៈ​ពិតប្រាកដ ។

ដើម្បី​បញ្ជៀ​សការ​ដាក់​ទណ្ឌកម្ម​មក​កម្ពុជា​លោក សម រ​ង្ស៊ី បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​នឹង​ចេញ​មុខ​ទៅ​សុំ​ឲ្យ​អន្តរជាតិ​បើក​ទីផ្សារ​ឲ្យ​កាន់តែ​ធំ​ទូលំទូលាយ​ថែម​ទៀត ដើម្បី​ឲ្យ​បាន​ជំនួយ​កាន់តែ​ច្រើន​ថែម​ទៀត ។ ឲ្យ​ពលរដ្ឋ​ខ្មែរ​យុវជន​ខ្មែរ​មានការ​ងារ​ច្រើន និង​ល្អ ហើយ ទទួល​បាន​ប្រាក់ខែ​ច្រើន​» ។ លោក​បន្ថែម​ការ​ដើរ​តាម​លទ្ធិប្រជាធិបតេយ្យ និង​ឯករាជ្យ​នោះ​កម្ពុជា​នឹង​ស​ប្បូរ​សប្បាយ​រុងរឿង​ជា​មិន​ខាន ។

ចំពោះ​ការ​លើក​ឡើង​របស់​លោក សម រ​ង្ស៊ី នេះ​ត្រូវ​បាន​លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លើក​ឡើង​ថា ជា​ល្បិច​កល​តែ​ប៉ុណ្ណោះ ។ អ្នកនាំពាក្យ​គណបក្សកាន់អំណាច​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣០ មក​រា​ថា នៅ​ពេល​ដែល​កំពុង​ឮ​ថា ពួក​បរទេស​ត្រៀម​ដាក់​ទណ្ឌកម្ម​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នាំ​ចូល​ទំនិញ​ពី​កម្ពុជា ស្រាប់តែ​ទណ្ឌិត សម រ​ង្ស៊ី លើក​ឡើង​ថា បើសិនជា​សម្តេច​តេ​ជោ ហ៊ុន សែន យល់ព្រម​ឲ្យ​មាន​ដំណោះស្រាយ​នយោបាយ នៅ​កម្ពុជា​ទណ្ឌិត​នេះ​នឹង​ទៅ​ចរចា​ជាមួយ​សហគមន៍​អន្តរជាតិ​ឲ្យ​លុប​ចោលការ​ដាក់​ទណ្ឌកម្ម​នេះ​វិញ ។ ករណី​នេះ​ត្រូវ​បាន​លោក សុខ ឥ​សាន គូសបញ្ជាក់​ថា «​ដូច្នេះ ដើម្បី​បាន​សម្រេច​បំណង​របស់​ខ្លួន​ទណ្ឌិត​រត់ចោលស្រុក​នេះ​ហ៊ាន​និយាយ​បោកប្រាស់​គ្រប់​រូបភាព និង​គ្រប់​ល្បិច​កល ។ ហើយ​នៅ​ទីបំផុត​ចង់​តាំងខ្លួន​ជា​ចៅហ្វាយនាយ​របស់​ចៅហ្វាយនាយ​ខ្លួន​ទៅ​វិញ​តែ​ប៉ុណ្ណោះ​» ។

សូម​ជម្រាប​ថា ដើមហេតុ​ដែល​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​មក​កម្ពុជា​នោះ​ដោយសារ តែ​មេ​បក្ស​ប្រឆាំង​បាន​នាំ​គ្នា​លើក​សំណើរ​ជា​ច្រើន​ករណី​បន្ទាប់​ពី​អតីត​ប្រឆាំង​ត្រូវ​បាន​តុលាការ​កំពូល រំលាយ​ចោល​កាលពី​ចុងឆ្នាំ​២០១៧ កន្លង​មក ។ ជាង​នេះ​មានការ​ចាប់ខ្លួន​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ ។ យ៉ាងណា​ក្តី​សម្រាប់​ទណ្ឌកម្មសេដ្ឋកិច្ច​នេះ​ត្រូវ​បាន​អ្នកជំនាញ​ថា កម្ពុជា​មាន​ផ្លូវ​សម្រាប់​ដោះស្រាយ ដោយ​តែ​កម្ពុជា​ចង់​ដោះស្រាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ