ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនាញខ្លាំងមែន​…ត្រឹមប៉ុន្មានវិនាទី​​អាច​​​​បន្លំ​លួចមាសអស់​១០​តម្លឹងបាន

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ អាជីវករ​លក់​មាស​ម្នាក់ ត្រូវ​ស្ត្រី​ដៃ​ឆើត​បន្លំ​លួច​យក​មាស​អស់​១០​តម្លឹង​ទាំង​ព្រលឹម​អុល ដោយ​បន្សល់​ទុក​តែ​រូបភាព​ស្ត្រី​រូប​នេះ​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព កើតឡើង​កាលពី​វេលា​ម៉ោង​០៧​ព្រឹក​ថ្ងៃ​ទី​៣០ មក​រា ខណៈ​កំពុង​រៀបចំ​លក់ដូរ​ក្នុង​ផ្សារ​មួយ​កន្លែង ក្នុងភូមិ​មុខ​វត្ត ឃុំ​គាស់​ក្រឡ…

ខេត្តបាត់ដំបង​ ៖ អាជីវករ​លក់​មាស​ម្នាក់ ត្រូវ​ស្ត្រី​ដៃ​ឆើត​បន្លំ​លួច​យក​មាស​អស់​១០​តម្លឹង​ទាំង​ព្រលឹម​អុល ដោយ​បន្សល់​ទុក​តែ​រូបភាព​ស្ត្រី​រូប​នេះ​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព កើតឡើង​កាលពី​វេលា​ម៉ោង​០៧​ព្រឹក​ថ្ងៃ​ទី​៣០ មក​រា ខណៈ​កំពុង​រៀបចំ​លក់ដូរ​ក្នុង​ផ្សារ​មួយ​កន្លែង ក្នុងភូមិ​មុខ​វត្ត ឃុំ​គាស់​ក្រឡ ស្រុក​គាស់​ក្រឡ​ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទំនង​មាន​បក្សពួក​៣​នាក់ ហើយ​បាន​ដើរ​ចូល​ទៅ​ក្នុងផ្ទះ​ជន​រង​គ្រោះ ដែល​តាំង​លក់​គ្រឿង​អ​លង្ការ​ តែ​គ្មាន​នរណា​ម្នាក់​គិត​ថា «ជា​ចោរ​នោះ​ទេ» ​។ ប៉ុន្តែ​បន្តិច​ក្រោយមក​ ទើប​មានការ​ភ្ញាក់ផ្អើល​ថា មាន​ចោរ​បន្លំ​លួច​មាស ហើយ​គេចខ្លួន​បាត់​ស្រ​មោល​​ទាំង​ព្រឹក ​។ សមត្ថកិច្ច​បាន​ប្រា​​ប់​ថា ជន​រង​គ្រោះ​ឈ្មោះ​ហ៊ីង សុផល ភេទ​ប្រុស ​អាយុ​៥៩​ឆ្នាំ ជា​អាជីវករ​លក់​មាស និង​ប្ដូរ​លុយ រស់នៅ​ក្នុងភូមិ ឃុំ​កើតហេតុ​ខាងលើ​ ។ ប៉ុន្តែ​ក្រោយ​កើតហេតុ គេ​បាន​ឆែក​ឃើញ​រូបភាព​ស្ត្រី​ម្នាក់ ដែល​ជា​ជន​សង្ស័យ​ជាប់​ក្នុង​កាមេរ៉ា​សុវត្ថិភាព ចាប់ពី​ពេល​ធ្វើ​ដំណើរ​ចូល និង​ពេល​ធ្វើ​សកម្មភាព នៅ​កន្លែង​លក់​មាស​ក្នុងផ្ទះ​ជន​រង​គ្រោះ​ ។

បើ​តាម​ការ​បំភ្លឺ​ខ្លះ​ៗពី​ជន​រង​គ្រោះ​ដែល​សមត្ថកិច្ច​បាន​ស្រង់​សំដី​ថា ដំបូង​គេ​ឃើញ​ស្ត្រី​ម្នាក់​បាន​ដើរ​សំដៅ​ចូល​ទៅ​កាន់​ផ្ទះ​ជន​រង​គ្រោះ​២​នាក់​ប្ដី​ប្រពន្ធ ដែល​កំពុង​រៀបចំ​លក់ដូរ ​។ ហើយ​គេ​ឃើញ​មនុស្ស​២​នាក់​ទៀត នៅ​ខាង​មុខ​នោះ ដែល​គេ​សង្ស័យ​ជា​បក្សពួក​ស្ត្រី​ដៃដល់​ ។ ប្រភព​ដដែល​បាន​និយាយ​ថា ស្រប​ពេល​ដែល​ជន​រង​គ្រោះ មិន​បាន​ចាប់​អារ​ម្ម​ណ៍ ស្រាប់តែ​ស្ត្រី​ដៃ​ឆើត​ដើរ​ចេញពីផ្ទះ​បាត់​មួយ​រំពេច​។ លុះ​បន្តិច​ក្រោយ​មក​ទើប​ដឹង​ថា បាត់​ប្រអប់​ដាក់​គ្រឿង​អ​លង្កា​ពី​ក្នុង​ទូ ក៏​ផ្អើល​ឆោឡោ​ភ្លាម​ៗ​តែ​ម្ដង តែ​ស្ត្រី​រូប​នោះ​បាន​គេចខ្លួន​ជាមួយ​បក្សពួក​បាត់​ទៅ​ហើយ​ ។

បើ​តាម​អាជីវករ​រូប​នេះ បាន​ប្រាប់​សមត្ថកិច្ច​ថា នៅ​ក្នុង​កំប៉ុង​ដែល​បាត់​នោះ មាន​មាស​ចំនួន​១០​ត​ម្លឺ​ង ដែល​គាត់​សង្ស័យ​ទៅ​លើ​ស្ត្រី​ដែល​ចូល​ផ្ទះ​របស់​គាត់​នោះ​ជា​អ្នក​លួច ហើយ​ស្ត្រី​រូប​នេះ ក៏​មាន​រូបភាព​ជាប់​ក្នុង​កាមេរ៉ា​សុវត្ថិភាព​ដែរ​។ នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព ​គេ​ឃើញ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ បាន​ធ្វើ​ដំណើរ​សំដៅ​ចូល​ទៅ​កាន់​ផ្ទះ​ជន​រង​គ្រោះ ក្នុង​ឯកសណ្ឋាន​​ខោ​ក្រណាត់​ជើងវែង​ក្រឡា​អុច​ៗ ពាក់​អាវដៃវែង ពណ៌​​ឈាម​ជ្រូក និង​ពាក់​មួយ​ក្រណាត់​ព​ណ៌ទឹកប៊ិច​ ។

បើ​តាម​រូបភាព ស្ត្រី​រូប​នេះ​បាន​​ចូល​ដល់​ខាងក្នុង​ផ្ទះ​តែ​ម្ដង ខណៈ​ជន​រង​គ្រោះ​២​នាក់​ប្ដី​ប្រពន្ធ​កំពុង​រៀបចំ​កន្លែង​លក់ដូរ​។ នៅ​ក្នុង​ទិដ្ឋភាព​នោះ​ គេ​ឃើញ​បុរស​ជា​ប្ដី​ហាក់​កំពុង​មើល​ក្មេង​តូច​នៅ​លើ​អង្រឹង រីឯ​ភរិយា​គាត់​កំពុង​លូក​យក​អ្វី​នៅ​ក្នុង​ទូ ខណៈ​គេ​ឃើញ​ស្ត្រី​សង្ស័យ​កំពុង​ឈរ​នៅ​ខាងក្រោយ​ខ្នង ​។ ប៉ុន្តែ​នៅ​គ្រា​ហ៍​​ដែល​បុរស​ជា​ប្ដី​បាន​ដើរ​ចូល​ទៅ​ក្នុងផ្ទះ គេ​ឃើញ​ភរិយា​គាត់​ហាក់​បាន​ហុច​អ្វីមួយ​ឱ្យ​ទៅ​ជនសង្ស័យ ហើយ​ក៏​ងាក​មុខ​ទៅ​វិញ​ ។ ឆ្លៀត​ក្នុង​ឱ​កាសនោះ ស្រាប់តែ​គេ​ឃើញ​ស្ត្រីជន​សង្ស័យ​បាន​ដោះ​មួក ហើយ​លូកដៃ​យក​អ្វី​ម្យ៉ាង​នៅ​ក្នុង​ទូ​ដែល​​គេ​សង្ស័យ អាច​ជា​ការ​លូក​យក​កំប៉ុង​ដាក់​មាស​របស់​ជន​រង​គ្រោះ រួច​ដើរ​ចេញ​យ៉ាង​រហ័ស​បាត់​ភ្លាម​ៗ​តែ​ម្ដង​ ។

ជុំវិញ​ករណី​នេះ លោក​ឧត្តមសេនីយត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្តបាន​មាន​ប្រសា​ស​ន៍​ថា ជន​ដៃដល់​អាច​មាន​បក្ស​យ៉ាងតិច​​៣​នាក់ ​។ នេះ​បើ​តាម​សាក្សី​នានា ដែល​បាន​បំភ្លឺ​ជំ​ហាន​ដំបូង​។ ហើយ​បើ​ពិនិត្យ​លើ​រូប​ភាព​ ដែល​ជាប់​ក្នុង​កាមេរ៉ា​សុវត្ថិភាព ភិនភាគ​ស្ត្រីជន​សង្ស័យ​រូប​នេះ អាច​ជា​មុខសញ្ញា​ដែល​ធ្លាប់​ធ្វើ​សកម្ម​ភាព​នេះ​កន្លង​មក នៅ​តាម​បណ្ដា​ស្រុក​នានា​។ លោក​បាន​បញ្ជាក់​ថា ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​តាមដាន​លើ​មុខសញ្ញា​នេះ​ហើយ​ ។

អត្ថបទសរសេរ ដោយ