វីវរ​ហើយ​ពេល​នេះ​…Neymar ត្រូវ​តែ​សម្រេចចិត្ត​ថា វះ​ឬ​មិន​វះ !


តាម​ប្រភព​ព័ត៌មាន Marca បានឱ្យ​ដឹង​ថា នា​ពេល​នេះ Neymar កំពុង​តែ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ត្រូវ​សម្រេចចិត្ត​ទៅ​លើ​ការ​ព្យាបាល​របួស​របស់​ខ្លួន ។

ក្លិប​អ្នកមាន​បារាំង PSG អាច​នឹង​ត្រូវ​ទាត់​គ្មាន​វត្តមាន​របស់ Neymar រហូត​ដល់​ចុងខែ​មីនា​ ។ នេះ​ក៏​ដោយសារ​តែ Neymar បាន​រង​របួស​ចំ​របួស​ចាស់ ក្នុង​ការ​ប្រកួត​ជាមួយនឹង Strasbourg កាលពី​ស​ប្តា​ហ៍​មុន ។ វា​គឺជា​ស្នាម​ចាស់ កាលពី​ឆ្នាំ​២០១៨ ដែល​ធ្វើ​ឱ្យ Neymar ពេល​នោះ​មិន​បាន​ចូល​ប្រកួត​អស់​៣​ខែ ។

តាម​ព័ត៌មាន L’Equipe កីឡាករ​ប្រេ​ស៊ី​ល​រូប​នេះ អាច​នឹង​មិន​បាន​ប្រកួត​២​ខែ ។ ដូចនេះ​មាន​ន័យ​ថា​ត្រូវ​មិន​បាន​ទាត់​ជាមួយ Manchester United ក្នុង​ការ​ដណ្តើម​ពាន Champions League និង ការ​ប្រកួត​១២​ដង​ខាង​មុខ​ទៀត ។

គ្រូបង្វឹក​លោក Thomes Tuchel បាន​និយាយ​ថា​៖«​ដូច​ជា​អ្វី​ខ្ញុំ​បាន​ពន្យល់​កាលពី​ថ្ងៃ​សៅរ៍​អ៊ីចឹង វា​ពិតជា​លឿន​ពេក​ក្នុង​ការ​កំណត់​ថា​ពេល​ណា Neymar អាច​មក​ប្រកួត​វិញ​បាន ។ យើង​ត្រូវ​តែ​ចាំ​មើល​មួ​យស​ប្តា​ហ៍​អី​សិន ដើម្បី​មើល​ថា Neymar ឆ្លើយ​តប​នឹង​ការ​ព្យាបាល​យ៉ាងដូចម្តេច​» ។

កាលពី​ថ្ងៃ​ចន្ទ ខាង​ពេទ្យ​របស់​ក្លិប PSG និង ក្រុម​ជម្រើសជាតិ ដែល​ដឹកនាំ​ដោយ​លោក​វេជ្ជបណ្ឌិត Rodrigo Lasmar (​ធ្លាប់​វះ Neymar កាលពី​ឆ្នាំ​មុន​) បាន​ទៅ​មើល Neymar ។ ពួក​គេ​រក​ឃើញ​ថា Neymar ពេល​នេះ​មាន​បញ្ហា Pseudoarthrosis ដែល​មាន​ន័យ​ថា មានការ​បង្កើត​សន្លាក់​ក្លែងក្លាយ ។

បាន​ន័យ​ថា ឆ្អឹង​ដែល​បាក់​កាលពី​ឆ្នាំ​មុន​មិន​ទាន់​ជាប់​គ្នា​ល្អ​នៅឡើយ ហើយ​ពេល​នេះ​វា​នៅ​ដាច់​ពី​គ្នា ដូច​ជា​សន្លាក់​ឆ្អឺ​ង​អ៊ីចឹង ។ ខាង Neymar និង គ្រួសារ​របស់​គេ មិន​ទាន់​ចង់​វះ​នៅឡើយ​ទេ ដោយ​ចង់​ព្យាបាល​តាម​ការ​ប្រើប្រាស់​ថ្នាំ​និង​ពី​ខាងក្រៅ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ